ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 5:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​អ្នក​ដែល​សល់​ពី​ស្លាប់ នោះ​ក៏​កើត​មាន​ឫស‌ដូង‌បាត ហើយ​សូរ​សម្រែក​នៅ​ទី​ក្រុង​នោះ ឮ​រំពង​ដល់​ផ្ទៃ​មេឃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​អ្នក​ដែល​នៅ​សល់​ពី​ស្លាប់​សុទ្ធ​តែ​កើត​ឫស‌ដូង‌បាត ហើយ​សម្រែក​របស់​ពួក​គេ​លាន់​ឮ​រំពង រហូត​ដល់​លើ​មេឃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​មនុស្ស​ដែល​មិន​បាន​ស្លាប់​ទេ នោះ​ក៏​កើត​មាន​ឫស‌ដូង‌បាត​វិញ ហើយ​សូរ​សំរែក​នៅ​ទី​ក្រុង​នោះ ក៏​ឮ​រហូត​ដល់​ផ្ទៃ​មេឃ។

សូមមើលជំពូក

អាល់គីតាប

អស់​អ្នក​ដែល​នៅ​សល់​ពី​ស្លាប់​សុទ្ធ​តែ​កើត​ឫស​ដូង​បាត ហើយ​សំរែក​របស់​ពួក​គេ​លាន់​ឮ​រំពង រហូត​ដល់​លើ​មេឃ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 5:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​ហាសែល យេហ៊ូវ​នឹង​សម្លាប់​គេ​វិញ ហើយ​អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​យេហូវ៉ា អេលី‌សេ​នឹង​សម្លាប់​ចោល។


ផារ៉ោន​ក៏​តើន​ឡើង​ទាំង​យប់ ព្រម​ទាំង​ពួ​ក​នាម៉ឺន​មន្ត្រី​ទាំង​អស់ និង​សាសន៍​អេស៊ីព្ទ​ទាំង​អស់ ហើយ​មាន​សម្រែក​ទ្រហោ‌យំ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គ្មាន​ផ្ទះ​ណា​មួយ​ដែល​មិន​មាន​ម្នាក់​ស្លាប់​នោះ​ទេ។


ពួក​យូដា​សោយ​សោក ហើយ​ទ្វារ​ក្រុង​ក៏​ថយ​កម្លាំង គេ​អង្គុយ​នៅ​ដី​ដោយ​ចិត្ត​ព្រួយ ហើយ​សម្រែក​នៃ​ក្រុង​យេរូ‌សាឡិម​ក៏​ឮ​ឡើង។


ឱ​ពួក​គង្វាល​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ឱ​ពួក​ម្ចាស់​ហ្វូង​ចៀម​អើយ ចូរ​ដេក​ននៀល​ក្នុង​ផេះ​ទៅ ដ្បិត​គ្រា​ដែល​ត្រូវ​សម្លេះ និង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​បាន​មក​ដល់​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ធ្លាក់​បែក​ដូច​ជា​ភាជនៈ​មាន​តម្លៃ។


មាន​ឮ​សូរ​សម្រែក​ចេញ​ពី​ក្រុង​ហូរ៉ូណែម គឺ​ជា​ការ​ខូច‌បង់ ហើយ​បំផ្លាញ​យ៉ាង​សម្បើម


ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​រត់​រួច​ពី​សិង្ហ ហើយ​ទៅ​ជួប​នឹង​ខ្លា​ឃ្មុំ ឬ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ច្រត់​ដៃ​នឹង​ជញ្ជាំង រួច​ត្រូវ​ពស់​ចឹក។


ហិប​នៃ​ព្រះ‌យេហូវ៉ា​បាន​នៅ​ស្រុក​ភីលី‌ស្ទីន​អស់​រយៈ​ពេល​ប្រាំពីរ​ខែ។


«ថ្ងៃ​ស្អែក ពេល​ថ្មើរ​ណេះ យើង​នឹង​ចាត់​មនុស្ស​ម្នាក់​ពី​ស្រុក​បេនយ៉ាមីន​មក​រក​អ្នក អ្នក​ត្រូវ​ចាក់​ប្រេង​តាំង​អ្នក​នោះ ឲ្យ​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន ដ្បិត​យើង​បាន​ឃើញ​ប្រជា​រាស្ត្រ​របស់​យើង ព្រោះ​សម្រែក​របស់​គេ​បាន​ឮ​មក​ដល់​យើង​ហើយ»។