Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 19:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​ហាសែល យេហ៊ូវ​នឹង​សម្លាប់​គេ​វិញ ហើយ​អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​យេហូវ៉ា អេលី‌សេ​នឹង​សម្លាប់​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពេល​នោះ នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​ហាសែល នឹង​ត្រូវ​យេហ៊ូវ​សម្លាប់ ហើយ​នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​យេហ៊ូវ នឹង​ត្រូវ​អេលីសេ​សម្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​ហាសែល នោះ​យេហ៊ូវ​នឹង​សំឡាប់​គេ​វិញ ហើយ​អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​យេហ៊ូវ នោះ​អេលី‌សេ​នឹង​សំឡាប់​បង់

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពេល​នោះ នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​ហាសែល​នឹង​ត្រូវ​យេហ៊ូវ​សម្លាប់ ហើយ​នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​យេហ៊ូវ នឹង​ត្រូវ​អេលី‌យ៉ាសាក់​សម្លាប់។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 19:17
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ចាប់​ផ្ដើម​កាត់​ដែន​ស្រុក​ចេញ​ពី​នគរ​អ៊ីស្រា‌អែល។ ព្រះបាទ​ហាសែល​មក​វាយ​សាសន៍​អ៊ីស្រា‌អែល នៅ​តាម​ព្រំ‌ដែន​ស្រុក​របស់​គេ


នៅ​គ្រា​នោះ ហាសែល​ជា​ស្ដេច​ស្រុក​ស៊ីរី ក៏​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​កាថ ហើយ​ចាប់​យក​បាន រួច​ហាសែល​តម្រង់​ព្រះ‌ភក្ត្រ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡិម​ទៀត។


ឯ​ហាសែល​ជា​ស្តេច​ស្រុក​ស៊ីរី ចេះ​តែ​សង្កត់‌សង្កិន​ពួក​អ៊ីស្រា‌អែល ដរាប​ដល់​អស់​ព្រះ‌ជន្ម​យ៉ូអា‌ហាស។


នោះ​សេចក្ដី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ហាសែល ជា​ស្ដេច​ស៊ីរី និង​ក្នុង​កណ្ដាប់​ដៃ​បេន-ហាដាដ ជា​បុត្រ​ហាសែល​ត​ទៅ។


ហាសែល​សួរ​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ​ដូច្នេះ?» លោក​ឆ្លើយ​ថា៖ «ព្រោះ​ខ្ញុំ​ដឹង​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នឹង​ធ្វើ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺអ្នក​នឹង​ដុត​ទី​មាំ‌មួន​របស់​គេ​ចោល សម្លាប់​ពួក​កំលោះៗ​របស់​គេ​ដោយ​ដាវ អ្នក​នឹង​បោក​សម្លាប់​កូន​តូចៗ​របស់​គេ ហើយ​អ្នក​នឹង​វះ​ពោះ​ពួក​ស្រីៗ​មាន​ទម្ងន់»។


ដូច្នេះ ស្ដេច​បង្គាប់​ដល់​ហាសែល​ថា៖ «សូម​យក​ជំនូន​ខ្លះ ចេញ​ទៅ​ជួប​អ្នក​សំណព្វ​របស់​ព្រះ ហើយ​សួរ​ដល់​ព្រះ‌យេហូវ៉ា​តាម​រយៈ​លោក​ថា "តើ​យើង​នឹង​បាន​ជា​ពី​ជំងឺ​នេះ​ឬ​ទេ?"»។


លោក​យេហ៊ូវ ជា​កូន​យេហូ‌សាផាត ដែល​ជា​កូន​នីមស៊ី លោក​គិត​ក្បត់​នឹង​ព្រះបាទ​យ៉ូរ៉ាម។ ព្រះបាទ​យ៉ូរ៉ាម និង​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន កំពុង​តែ​ការពារ​រក្សា​ក្រុង​រ៉ាម៉ូត-កាឡាត ដោយ​ព្រោះ​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី


ពេល​ទៅ​ដល់ ចូរ​រក​យេហ៊ូវ ជា​កូន​យេហូ‌សាផាត ដែល​ជា​កូន​នីមស៊ី ហើយ​ចូល​ទៅ​ហៅ​លោកឲ្យចេញ​ពី​ពួក​បង‌ប្អូន​លោក នាំ​ទៅ​បន្ទប់​ខាង​ក្នុង


អ្នក​ចាំ​យាម​ប្រាប់​ថា៖ «អ្នក​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ឃើញ​មក​វិញ​សោះ មើល​ទៅ​អ្នកបរទេះ​ដូច​ជាព្រះបាទ​យេហ៊ូវ ជា​កូន​នីមស៊ី ដ្បិត​គេ​បរ​មក​យ៉ាង​លឿន»។


ព្រះបាទ​យេហ៊ូវ​ក៏​យឹត​ធ្នូ​ពេញ​កម្លាំង បាញ់​ទៅ​ត្រូវ​ចំ​កណ្ដាល​ខ្នង​ព្រះបាទ​យ៉ូរ៉ាម ព្រួញ​ក៏​ត្រូវ​ត្រង់​បេះដូង ចេញ​មក​ខាង​ក្រៅ ហើយ​ទ្រង់​ស្រុត​ចុះ​នៅ​ក្នុង​‌រាជ‌រថ។


ព្រះបាទ​យេហ៊ូវ​បង្គាប់​ទៅ​ប៊ីឌការ ជា​មេ‌ទ័ព​លោក​ថា៖ «ចូរ​លើកសព​បោះ​ចោល​ទៅ​ក្នុង​ចម្ការ​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​ទៅ ដ្បិត​ត្រូវ​នឹក​ចាំ​ពី​កាល​ដែល​ខ្ញុំ និង​អ្នក​បាន​ជិះ​សេះ​ទៅ​តាម​ព្រះបាទ​អ័ហាប់​ជា​បិតា​របស់​យ៉ូរ៉ាម ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​នេះ​ចំ​លើ​រូប​ទ្រង់​ថា


គឺ​នឹង​ជំនុំ‌ជម្រះ​ពួក​ទាល់‌ក្រ ដោយ​សេចក្ដី​សុចរិត ហើយ​សម្រេច​ក្តី​ឲ្យ​មនុស្ស​រាបសា​នៅ​ផែនដី ដោយ​សេចក្ដី​ទៀង​ត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់​ខ្លួន ព្រម​ទាំង​ប្រហារ​ជីវិត​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ដោយ​ខ្យល់​ដង្ហើម​ពី​បបូរ​មាត់​ផង។


មើល៍ នៅ​ថ្ងៃ​នេះ​យើង​តាំង​អ្នក​លើ​អស់​ទាំង​សាសន៍ និង​លើ​នគរ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​ដក​រំលើង រុះ​ទម្លាក់ ហើយ​បំផ្លាញ​រំលំ​ចុះ ព្រម​ទាំង​សង់​ឡើង​វិញ ហើយ​ដាំ​ទៀត​ផង»។


អ្នក​ណា​ដែល​រត់​រួច​ពី​សេចក្ដី​ស្ញែង​ខ្លាច នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នឹង​ជាប់​អន្ទាក់​វិញ ដ្បិត​យើង​នឹង​នាំ​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​មក​លើ​គេ គឺ​មក​លើ​សាសន៍​ម៉ូអាប់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


យើង​នឹង​តាំង​មុខ​ទាស់​នឹង​គេ គេ​នឹង​ចេញ​ពី​ភ្លើង​មួយ តែ​ភ្លើង​មួយ​ទៀត​នឹង​ឆេះ​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​តាំង​មុខ​ទាស់​នឹង​គេ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​បាន​កាប់​គេ​ដោយ​ពួក​ហោរា យើង​បាន​សម្លាប់​គេ​ដោយ​ពាក្យ​ដែល​ចេញ​ពី​មាត់​យើង ឯ​ការ​វិនិច្ឆ័យ​របស់​យើង ចេញ​ទៅ​ដូច​ពន្លឺ។


អំណាច​រត់​រួចនឹង​ចេញ​បាត់​ពី​មនុស្ស​លឿន ឯ​មនុស្ស​មាន​កម្លាំងក៏​មិនអាច បញ្ចេញ​កម្លាំង​របស់​ខ្លួន​បាន ហើយ​មនុស្ស​ខ្លាំង​ពូកែ​ក៏​សង្គ្រោះ​ខ្លួន​មិន​បាន​ដែរ


ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​រត់​រួច​ពី​សិង្ហ ហើយ​ទៅ​ជួប​នឹង​ខ្លា​ឃ្មុំ ឬ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ច្រត់​ដៃ​នឹង​ជញ្ជាំង រួច​ត្រូវ​ពស់​ចឹក។


រីឯ​អ្នក​ដែល​នៅ​សល់ ក៏​ត្រូវ​ស្លាប់​ដោយ​ដាវ​របស់​ព្រះ‌អង្គ​ដែល​គង់​លើ​សេះ ជា​ដាវ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​សត្វ​ស្លាប​បាន​ឆ្អែត ដោយ​សាច់​របស់​ពួក​អ្នក​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម