ឯទូលបង្គំ សូមថ្វាយសេចក្ដីដូច្នេះថា គួរឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរ-សេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយអង្គទ្រង់វិញ។
១ សាំយូអែល 3:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ចាប់ពីក្រុងដាន់រហូតដល់បៀរ-សេបាក៏ដឹងថា លោកសាំយូអែលបានតាំងឡើងជាហោរារបស់ព្រះយេហូវ៉ាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា ប្រជាជនគ្រប់ៗគ្នាទទួលស្គាល់ថា លោកសាំយូអែលពិតជាព្យាការីរបស់ព្រះអម្ចាស់មែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបាក៏ដឹងថា សាំយូអែលបានតាំងឡើងជាហោរានៃព្រះយេហូវ៉ាហើយ អាល់គីតាប ក្នុងស្រុកអ៊ីស្រអែលទាំងមូល ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា ប្រជាជនគ្រប់ៗគ្នាទទួលស្គាល់ថា សាំយូអែលពិតជាណាពីរបស់អុលឡោះតាអាឡាមែន។ |
ឯទូលបង្គំ សូមថ្វាយសេចក្ដីដូច្នេះថា គួរឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរ-សេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយអង្គទ្រង់វិញ។
គឺទូលបង្គំនឹងផ្ទេររាជ្យ ពីរាជវង្សស្តេចសូល ទៅលើដាវីឌ ឲ្យសោយរាជ្យលើពួកអ៊ីស្រាអែល និងពួកយូដាវិញ ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា »។
ពួកយូដា និងពួកអ៊ីស្រាអែល រស់នៅដោយសុខសាន្តត្រាណ គ្រប់គ្នានៅក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វារបស់ខ្លួន ចាប់តាំងពីក្រុងដាន់រហូតដល់បៀរ-សេបា ដរាបដល់ព្រះបាទសាឡូម៉ូនអស់ព្រះជន្ម។
យើងបានតាំងកូនចៅខ្លះរបស់អ្នករាល់គ្នា ឡើងធ្វើជាហោរា ហើយកំលោះខ្លះរបស់អ្នករាល់គ្នា ធ្វើជាពួកណាសារីត ឱប្រជាជនអ៊ីស្រាអែលអើយ តើមិនមែនដូច្នោះទេឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ហេតុការណ៍ទាំងអស់នេះ មានរយៈពេលប្រមាណជាបួនរយហាសិបឆ្នាំ ហើយក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានពួកចៅហ្វាយ រហូតដល់គ្រាហោរាសាំយូអែល។
ប្រសិនបើអ្នកគិតក្នុងចិត្តថា "ធ្វើដូចម្ដេចឲ្យយើងដឹងជាពាក្យណាដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល?"
ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលទ្រង់បានចម្រើនកម្លាំងខ្ញុំ គឺព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង ព្រោះព្រះអង្គបានរាប់ខ្ញុំជាមនុស្សស្មោះត្រង់ ទាំងតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ
បន្ទាប់មក ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានក៏ចេញមក ចាប់តាំងពីក្រុងដាន់ រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយក្រុមជំនុំបានប្រជុំគ្នា ដូចមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា។
ព្រះយេហូវ៉ាបានចាត់យេរូ-បាល បេដាន យែបថា និងសាំយូអែលមករំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដែលនៅជុំវិញទៅ នោះអ្នករាល់គ្នាក៏បាននៅដោយសុខសាន្តត្រាណ។