Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 3:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ក្រោយ​មក ព្រះ‌យេហូវ៉ា​តែង​តែ​លេច​មក​នៅ​ត្រង់​ស៊ីឡូរ​ទៀត ដ្បិត​ព្រះ‌យេហូវ៉ា​សម្ដែង​ឲ្យ​លោកសាំយូ‌អែល​ស្គាល់​នៅ​ត្រង់​ស៊ីឡូរ តាម​រយៈ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌អម្ចាស់​នៅ​តែ​បន្ត​យាង​មក​ស៊ីឡូ។ នៅ​ទី​នោះ ព្រះ‌អម្ចាស់​សម្តែង​ឲ្យ​លោក​សាំយូ‌អែល​ស្គាល់ តាម​រយៈ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ក្រោយ​មក ព្រះ‌យេហូវ៉ា​ទ្រង់​តែង​លេច​មក​នៅ​ត្រង់​ស៊ីឡូរ​ទៀត ដ្បិត​បាន​សំដែង​មក​ឲ្យ​សាំយូ‌អែល​ស្គាល់​នៅ​ត្រង់​ស៊ីឡូរ ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ទ្រង់ ហើយ​ពាក្យ​សំដី​របស់​សាំយូ‌អែល​ក៏​ឮ ផ្សាយ​ទៅ​ដល់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អុលឡោះ‌តាអាឡា​នៅ​តែ​បន្ត​មក​ស៊ីឡូ។ នៅ​ទី​នោះ អុលឡោះ‌តាអាឡា​សំដែង​ឲ្យ​សាំយូ‌អែល​ស្គាល់ តាម​រយៈ​បន្ទូល​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 3:21
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់‌រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ‌ពង្ស​របស់​អ្នក»។ ដូច្នេះ លោក​ក៏​សង់​អាស‌នា​មួយ​នៅ​ទី​នោះ​ថ្វាយ​ព្រះ‌យេហូវ៉ា ដែល​បាន​លេច​មក​ឲ្យលោក​ឃើញ។


ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់‌រ៉ាម​ក្នុង​និមិត្ត​មួយ​ថា៖ «អាប់‌រ៉ាម​អើយ កុំ​ខ្លាច​អ្វី​ឡើយ យើង​ជា​ខែល​របស់​អ្នក អ្នក​នឹង​បាន​ទទួល​រង្វាន់​ដ៏​ធំ​ក្រៃ‌លែង»។


នោះ​មាន​មនុស្ស​មក​ពី​ស៊ីគែម ស៊ីឡូរ និង​សាម៉ារី ចំនួន​ប៉ែតសិប​នាក់ គេ​បាន​កោរ​ពុក‌ចង្កា ព្រម​ទាំង​ហែក​អាវ ហើយ​អារ​សាច់​ខ្លួន ក៏​កាន់​តង្វាយ​ម្សៅ និង​កំញាន ដើម្បី​នាំ​យក​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។


ដ្បិត​ព្រះ‌យេហូវ៉ា​មិន​ធ្វើ​អ្វី ដោយ​មិន​សម្ដែង​ការ​លាក់​កំបាំង​របស់​ព្រះ‌អង្គ ប្រាប់ពួក​ហោរា​ជា​អ្នក​បម្រើ​ព្រះ‌អង្គ​នោះ​ឡើយ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ស្តាប់​ពាក្យ​របស់​យើង! ពេល​មាន​ហោរា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យើង​ជា​ព្រះ‌យេហូវ៉ា​សម្ដែង​ឲ្យ​គេ​ស្គាល់​យើង​តាម​និមិត្ត ហើយ​យើង​និយាយ​ទៅ​កាន់​គេ តាម​យល់​សប្តិ។


នៅ​ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​កំពុង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គឺ​ពួក​មេ​នៃ​កុល‌សម្ព័ន្ធ​របស់​អ្នក ពួក​ចាស់‌ទុំ​របស់​អ្នក ពួក​នាយក​របស់​អ្នក បុរស​អ៊ីស្រា‌អែល​ទាំង​អស់


កាល​ពី​ដើម ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ‌បុរស​របស់​យើង ជា​ច្រើន​ដង​ច្រើន​បែប ដោយ​ពួក​ហោរា


ប៉ុន្តេ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​សង្គ្រោះ​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​គ្រោះ​ថ្នាក់ និង​សេចក្ដី​វេទនា​របស់​ឯង ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ទូល​ព្រះ‌អង្គ​ថា "សូម​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​វិញ" ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាម​ពូជ​អំបូរ តាម​ពួក​ឯង​ទាំង​ពាន់ៗ​ចុះ»។


កុមារ​សាំយូ‌អែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​លោកអេលី។ នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​កម្រ​នឹង​មាន​ព្រះ‌បន្ទូល​ណាស់ ឯ​និមិត្ត​ក៏​មិន​សូវ​មាន​ញឹក‌ញាប់​ដែរ។


នៅ​យប់​នោះ ព្រះ‌យេហូវ៉ា​យាង​មក​ឈរ ហៅ​ដូច​ពី​មុន​ថា៖ «សាំយូ‌អែល នែ​សាំយូ‌អែល​អើយ!» សាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «សូម​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ចុះ ដ្បិត​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ប្រុង​ស្តាប់​ហើយ»។


ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល​អើយ!» សាំយូ‌អែល​ឆ្លើយ​ថា៖ «បាទ!»


មួយ​ថ្ងៃ​មុន​ដែល​លោក​សូល​បាន​មក​ដល់ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​លោកសាំយូ‌អែល​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម