ប៉ុន្ដែ លោកអាប់រ៉ាមឆ្លើយទៅលោកស្រីសារ៉ាយថា៖ «មើល៍! ស្រីបម្រើនេះនៅក្នុងអំណាចរបស់អូនស្រាប់ហើយ ចូរធ្វើចំពោះនាងតាមតែអូនយល់ឃើញទៅចុះ»។ ពេលនោះ លោកស្រីសារ៉ាយក៏ប្រព្រឹត្តនឹងនាងយ៉ាងគ្រោតគ្រាត ហើយនាងក៏រត់ចេញពីគាត់ទៅ។
១ សាំយូអែល 29:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័គីសបានហៅដាវីឌមកមានរាជឱង្ការថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដែលមានព្រះជន្មរស់នៅថា អ្នកជាមនុស្សស្មោះត្រង់ ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយយើង យើងពេញចិត្តណាស់ ដោយមិនឃើញថាអ្នកមានទោសអ្វីឡើយ ចាប់តាំងពីពេលដែលអ្នកមករហូតដល់ថ្ងៃនេះ ប៉ុន្តែ ពួកមេដឹកនាំរបស់យើងមិនចូលចិត្តអ្នកទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអគីសក៏ហៅលោកដាវីឌមក ហើយមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា លោកពិតជាមនុស្សត្រឹមត្រូវមែន។ យើងពេញចិត្តនឹងឲ្យលោកចេញទៅច្បាំងជាមួយយើង ព្រោះតាំងពីពេលលោកស្នាក់នៅនឹងយើងរហូតដល់ពេលនេះ យើងពុំដែលឃើញលោកប្រព្រឹត្តអ្វីខុសឆ្គងឡើយ។ ប៉ុន្តែ ពួកស្ដេចត្រាញ់ឯទៀតៗនៃជនជាតិភីលីស្ទីន ពុំពេញចិត្តនឹងលោកទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ័គីស ទ្រង់ហៅដាវីឌមកមានបន្ទូលថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅថា អ្នកជាមនុស្សស្មោះត្រង់ ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយនឹងខ្ញុំ នោះក៏ជាទីពេញចិត្តខ្ញុំណាស់ ដោយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងអ្នកឡើយ ចាប់តាំងពីវេលាដែលអ្នកមកឯខ្ញុំដរាបដល់ថ្ងៃនេះ ប៉ុន្តែពួកមេរបស់យើងគេមិនចូលចិត្តនឹងអ្នកទេ អាល់គីតាប ស្តេចអគីសក៏ហៅទតមក ហើយនិយាយថា៖ «យើងសូមស្បថក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បជានិច្ចថា លោកពិតជាមនុស្សត្រឹមត្រូវមែន។ យើងពេញចិត្តនឹងឲ្យលោកចេញទៅច្បាំងជាមួយយើង ព្រោះតាំងពីពេលដែលលោកស្នាក់នៅនឹងយើងរហូតដល់ពេលនេះ យើងពុំដែលឃើញលោកប្រព្រឹត្តអ្វីខុសឆ្គងឡើយ។ ប៉ុន្តែ ពួកស្តេចត្រាញ់ឯទៀតៗនៃជនជាតិភីលីស្ទីន ពុំពេញចិត្តនឹងលោកទេ។ |
ប៉ុន្ដែ លោកអាប់រ៉ាមឆ្លើយទៅលោកស្រីសារ៉ាយថា៖ «មើល៍! ស្រីបម្រើនេះនៅក្នុងអំណាចរបស់អូនស្រាប់ហើយ ចូរធ្វើចំពោះនាងតាមតែអូនយល់ឃើញទៅចុះ»។ ពេលនោះ លោកស្រីសារ៉ាយក៏ប្រព្រឹត្តនឹងនាងយ៉ាងគ្រោតគ្រាត ហើយនាងក៏រត់ចេញពីគាត់ទៅ។
ទ្រង់ស្គាល់អ័ប៊ីនើរជាកូននើរហើយ ថាគេមកដើម្បីតែនឹងបញ្ឆោតទ្រង់ទេ ហើយឲ្យបានដឹងពីដំណើរទ្រង់យាងចេញចូល និងគ្រប់ទាំងកិច្ចការដែលទ្រង់ធ្វើផង»។
ប៉ុន្តែ យើងដឹងកន្លែងដែលអ្នកអង្គុយ និងពេលណាដែលអ្នកចេញចូល ក៏ដឹងទាំងអស់ដែលអ្នកខឹងក្តៅនឹងយើងដែរ។
ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
យើងដឹងកន្លែងដែលអ្នកក្រោកឈរ និងកន្លែងដែលអ្នកអង្គុយចុះ វេលាដែលអ្នកចេញចូល ក៏ស្គាល់សេចក្ដីដែលអ្នកខឹងក្តៅនឹងយើងដែរ។
ពេលនោះ អ្នកណានៅផែនដី ដែលចង់បានពរ នឹងរកពរដោយព្រះនៃសេចក្ដីពិត ហើយអ្នកណានៅផែនដីដែលស្បថ នោះនឹងស្បថដោយព្រះនៃសេចក្ដីពិតដែរ ពីព្រោះសេចក្ដីវេទនាពីមុនបានភ្លេចទៅហើយ ក៏បានបាំងពីភ្នែកយើងដែរ។
យ៉ាងនោះបើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់ប្រជារាស្ត្រយើងឲ្យអស់ពីចិត្ត ហើយស្បថដោយនូវឈ្មោះយើងថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនប្រជារាស្ត្រយើង ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្ដាលប្រជារាស្ត្ររបស់យើងយ៉ាងពិតប្រាកដ។
ជាអ្នកដែលនឹងចេញទៅនៅមុខពួកគេ ហើយចូលមកវិញនៅមុខពួកគេ ជាអ្នកដែលនាំពួកគេចេញទៅ ហើយនាំពួកគេចូលមកវិញ ដើម្បីកុំឲ្យក្រុមជំនុំរបស់ព្រះយេហូវ៉ា ត្រឡប់ដូចជាហ្វូងចៀមដែលគ្មានគង្វាលនោះឡើយ»។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
«ត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រូវគោរពប្រតិបត្តិដល់ព្រះអង្គ នៅជាប់នឹងព្រះអង្គ ហើយអ្នកត្រូវស្បថក្នុងនាមព្រះអង្គ។
កាលសង្ឃភីនេហាស និងពួកមេដឹកនាំក្រុមជំនុំ គឺពួកមេលើសាសន៍អ៊ីស្រាអែលដែលនៅជាមួយលោក បានឮពាក្យរបស់ពួកកូនចៅរូបេន ពួកកូនចៅកាដ និងពួកកូនចៅម៉ាណាសេរៀបរាប់ប្រាប់ នោះគេពេញចិត្តណាស់។
ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក។
ប៉ុន្តែ ត្រូវឆ្លើយដោយសុភាព និងគោរព ព្រមទាំងមានមនសិការជ្រះថ្លា ដើម្បីកាលណាគេមួលបង្កាច់អ្នករាល់គ្នា នោះអស់អ្នកដែលបង្ខូចកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បែរជាត្រូវខ្មាសវិញ។
ប៉ុន្តែ ដាវីឌនិយាយដោយស្បថថា៖ «បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នក បានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ និងសេចក្ដីស្លាប់ នៅឃ្លាតតែមួយជំហានពីគ្នាទេ»។
ប៉ុន្តែ ស្ដេចសូលបានស្បថឲ្យស្ត្រីនោះ ដោយនូវព្រះយេហូវ៉ាថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អ្នកមិនមានទោសចំពោះការនេះឡើយ»។
ពួកមេដឹកនាំរបស់សាសន៍ភីលីស្ទីនសួរថា៖ «តើពួកសាសន៍ហេព្រើរទាំងនេះកំពុងធ្វើអី?»។ អ័គីសឆ្លើយតបថា៖ «តើនេះមិនមែនជាដាវីឌ អ្នកបម្រើរបស់ស្តេចសូលនៃសាសន៍អ៊ីស្រាអែល ដែលនៅជាមួយខ្ញុំ ជាយូរថ្ងៃយូរឆ្នាំមកហើយទេឬ? ខ្ញុំមិនឃើញថាគាត់មានទោសអ្វីសោះ ចាប់តាំងពីពេលដែលគាត់មក រហូតដល់ថ្ងៃនេះ»។
ដូច្នេះ សូមអ្នកត្រឡប់ទៅវិញដោយសុខសាន្តចុះ ក្រែងនាំឲ្យពួកមេដឹកនាំសាសន៍ភីលីស្ទីនទាំងនោះអាក់អន់ចិត្ត»។
ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមក ដោយនិយាយថា៖ «តើយើងត្រូវធ្វើដូចម្តេចនឹងហិបព្រះរបស់សាសន៍អ៊ីស្រាអែលនេះ?» គេឆ្លើយថា៖ «ចូរយកហិបរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ទៅក្រុងកាថទៅ» ដូច្នេះ គេក៏យកហិបរបស់ព្រះនៃសាសន៍អ៊ីស្រាអែលទៅទីនោះ។