ពេលនោះ មានមនុស្សម្នាក់ដែលរត់រួច បានមកជម្រាបលោកអាប់រ៉ាម ជាសាសន៍ហេព្រើរ ដែលរស់នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ សាសន៍អាម៉ូរី ដែលជាបងប្អូនរបស់អែសកុល និងអាន់នើរ។ អ្នកទាំងនេះជាសម្ព័ន្ធមិត្តរបស់លោកអាប់រ៉ាម។
១ សាំយូអែល 29:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមេដឹកនាំរបស់សាសន៍ភីលីស្ទីនសួរថា៖ «តើពួកសាសន៍ហេព្រើរទាំងនេះកំពុងធ្វើអី?»។ អ័គីសឆ្លើយតបថា៖ «តើនេះមិនមែនជាដាវីឌ អ្នកបម្រើរបស់ស្តេចសូលនៃសាសន៍អ៊ីស្រាអែល ដែលនៅជាមួយខ្ញុំ ជាយូរថ្ងៃយូរឆ្នាំមកហើយទេឬ? ខ្ញុំមិនឃើញថាគាត់មានទោសអ្វីសោះ ចាប់តាំងពីពេលដែលគាត់មក រហូតដល់ថ្ងៃនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនសួរថា៖ «តើពួកហេប្រឺនេះមកធ្វើអ្វីដែរ?»។ ព្រះបាទអគីសឆ្លើយទៅពួកគេថា៖ «អស់លោកមិនស្គាល់ដាវីឌទេឬ? គាត់ជាអ្នកបម្រើរបស់សូល ជាស្ដេចនៃជនជាតិអ៊ីស្រាអែល។ គាត់មកនៅជាមួយខ្ញុំប្រហែលមួយឆ្នាំ ពីរឆ្នាំហើយ។ តាំងពីពេលគាត់រត់មកនៅជាមួយខ្ញុំ រហូតដល់សព្វថ្ងៃ ខ្ញុំមិនឃើញថាគាត់ធ្វើអ្វីខុសឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកមេនៃសាសន៍ភីលីស្ទីនសួរថា ពួកសាសន៍ហេព្រើរទាំងនេះមកធ្វើអី រួចអ័គីសឆ្លើយតបថា នេះតើមិនមែនដាវីឌ ជាអ្នកបំរើរបស់សូល ស្តេចសាសន៍អ៊ីស្រាអែល ដែលបាននៅជាមួយនឹងខ្ញុំ ជាយូរថ្ងៃយូរឆ្នាំមកហើយទេឬអី ហើយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងគាត់ ចាប់តាំងពីវេលាដែលគាត់មក ដរាបដល់ថ្ងៃនេះ អាល់គីតាប ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនសួរថា៖ «តើពួកហេប្រឺនេះមកធ្វើអ្វីដែរ?»។ ស្តេចអគីសឆ្លើយទៅពួកគេថា៖ «អស់លោកមិនស្គាល់ទតទេឬ? គាត់ជាអ្នកបម្រើរបស់សូល ជាស្តេចនៃជនជាតិអ៊ីស្រអែល។ គាត់មកនៅជាមួយខ្ញុំប្រហែលមួយឆ្នាំ ពីរឆ្នាំហើយ។ តាំងពីពេលដែលគាត់រត់មកនៅជាមួយខ្ញុំ រហូតដល់សព្វថ្ងៃ ខ្ញុំមិនឃើញថាគាត់ធ្វើអ្វីខុសឡើយ»។ |
ពេលនោះ មានមនុស្សម្នាក់ដែលរត់រួច បានមកជម្រាបលោកអាប់រ៉ាម ជាសាសន៍ហេព្រើរ ដែលរស់នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ សាសន៍អាម៉ូរី ដែលជាបងប្អូនរបស់អែសកុល និងអាន់នើរ។ អ្នកទាំងនេះជាសម្ព័ន្ធមិត្តរបស់លោកអាប់រ៉ាម។
ក្នុងកុលសម្ព័ន្ធម៉ាណាសេក៏មានអ្នកខ្លះបានមកចូលខាងព្រះបាទដាវីឌដែរ គឺក្នុងវេលាដែលទ្រង់ចេញទៅច្បាំងនឹងស្ដេចសូល ជាមួយពួកភីលីស្ទីន (តែមិនបានជួយគេទេ ព្រោះពួកមេរបស់សាសន៍ភីលីស្ទីន គេបានពិគ្រោះគ្នា រួចបង្គាប់ឲ្យទ្រង់ទៅវិញ ដោយថា៖ «ក្រែងគាត់ចូលដៃខាងស្ដេចសូល ជាចៅហ្វាយគាត់វិញ ហើយនាំឲ្យយើងអន្តរាយ»)។
នៅពេលដែលទ្រង់វិលទៅក្រុងស៊ីកឡាក់វិញ មានពួកម៉ាណាសេខ្លះចូលខាងទ្រង់ គឺអ័ឌណា យ៉ូសាបាឌ យេឌីអែល មីកែល យ៉ូសាបាឌ អេលីហ៊ូវ និងស៊ីលថាយ ដែលសុទ្ធតែជាមេលើទ័ពនៃពួកម៉ាណាសេមួយពាន់នាក់។
ដូច្នេះ អ្នកទាំងនោះប្រឹក្សាគ្នាថា៖ «យើងរកឱកាសចោទប្រកាន់ដានីយ៉ែលនេះមិនបានឡើយ គឺមានតែរកឱកាសដែលទាក់ទងនឹងក្រឹត្យវិន័យរបស់ព្រះគាត់ប៉ុណ្ណោះ»។
កាលពួកសង្គ្រាជ និងពួកកងរក្សាព្រះវិហារឃើញព្រះអង្គ គេក៏ស្រែកឡើងថា៖ «ឆ្កាងវាទៅ ឆ្កាងវាទៅ!» លោកពីឡាត់មានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិតខ្ញុំមិនឃើញថាគាត់មានទោសអ្វីសោះ»។
កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។
ប៉ុន្តែ ត្រូវឆ្លើយដោយសុភាព និងគោរព ព្រមទាំងមានមនសិការជ្រះថ្លា ដើម្បីកាលណាគេមួលបង្កាច់អ្នករាល់គ្នា នោះអស់អ្នកដែលបង្ខូចកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បែរជាត្រូវខ្មាសវិញ។
ដូច្នេះ អ្នកទាំងពីរក៏បង្ហាញខ្លួនឲ្យពួកបន្ទាយនៃសាសន៍ភីលីស្ទីនឃើញ រួចគេនិយាយថា៖ «មើល៍! ពួកហេព្រើរចេញពីរូងដែលគេពួននោះហើយ»
សូមអត់ទោសអំពើរំលងនេះដល់ស្រីបម្រើរបស់លោកផង ដ្បិតព្រះយេហូវ៉ានឹងតាំងជំនួរវង្សរបស់លោកម្ចាស់នៃខ្ញុំ ឲ្យមាំមួនឡើងជាពិតប្រាកដ ព្រោះលោកម្ចាស់នៃខ្ញុំតែងធ្វើសង្គ្រាមនៃព្រះយេហូវ៉ា ហើយនឹងគ្មានឃើញសេចក្ដីអាក្រក់ណានៅក្នុងលោកម្ចាស់ឡើយ គ្រប់មួយជីវិតរបស់លោក។
ដាវីឌបាននឹកគិតក្នុងចិត្តថា៖ «ថ្ងៃណាមួយ ខ្ញុំនឹងស្លាប់ដោយសារដៃសូលជាមិនខាន គ្មានផ្លូវណាប្រសើរជាងរត់ទៅជ្រកនៅស្រុករបស់ពួកភីលីស្ទីនទេ នោះស្ដេចសូលនឹងអស់ចិត្តក្នុងការរកខ្ញុំនៅដែនស្រុកអ៊ីស្រាអែលទៀត ហើយខ្ញុំនឹងរួចផុតពីព្រះហស្តរបស់ទ្រង់បាន»។
ព្រះបាទអ័គីសបានហៅដាវីឌមកមានរាជឱង្ការថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដែលមានព្រះជន្មរស់នៅថា អ្នកជាមនុស្សស្មោះត្រង់ ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយយើង យើងពេញចិត្តណាស់ ដោយមិនឃើញថាអ្នកមានទោសអ្វីឡើយ ចាប់តាំងពីពេលដែលអ្នកមករហូតដល់ថ្ងៃនេះ ប៉ុន្តែ ពួកមេដឹកនាំរបស់យើងមិនចូលចិត្តអ្នកទេ។
កាលពួកភីលីស្ទីនបានឮសូរសម្រែកដូច្នោះ ក៏សួរគ្នាថា៖ «តើសូរសម្រែកអ្វីខ្លាំងដល់ម៉្លេះ នៅទីបោះទ័ពរបស់ពួកសាសន៍ហេព្រើរ?» ពេលគេយល់ឃើញថា ហិបនៃព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ