១ សាំយូអែល 4:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 កាលពួកភីលីស្ទីនបានឮសូរសម្រែកដូច្នោះ ក៏សួរគ្នាថា៖ «តើសូរសម្រែកអ្វីខ្លាំងដល់ម៉្លេះ នៅទីបោះទ័ពរបស់ពួកសាសន៍ហេព្រើរ?» ពេលគេយល់ឃើញថា ហិបនៃព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 កាលពួកភីលីស្ទីនឮសម្រែកជយឃោសយ៉ាងខ្លាំងនេះ ក៏ពោលថា៖ «តើមានរឿងអ្វីបានជាពួកហេប្រឺស្រែកហ៊ោកញ្ជ្រៀវនៅក្នុងជំរំខ្លាំងម៉្លេះ?»។ បន្ទាប់មក ទើបពួកនេះយល់ថាហិបរបស់ព្រះអម្ចាស់មកដល់ជំរំហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 លុះពួកភីលីស្ទីនបានឮសូរសព្ទសំរែកដូច្នោះ ក៏សួរគ្នាថា តើសូរសព្ទសំរែកជាខ្លាំងដល់ម៉្លេះ នៅទីបោះទ័ពរបស់ពួកសាសន៍ហេព្រើរជាយ៉ាងណាហ្ន៎ នោះក៏យល់ឃើញថា ហឹបនៃព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ សូមមើលជំពូកអាល់គីតាប6 កាលពួកភីលីស្ទីនឮសំរែកជ័យឃោសយ៉ាងខ្លាំងនេះ ក៏ពោលថា៖ «តើមានរឿងអ្វី បានជាពួកហេប្រឺស្រែកហ៊ោកញ្ជ្រៀវនៅក្នុងជំរំខ្លាំងម៉្លេះ?»។ បន្ទាប់មក ទើបពួកនេះយល់ថាហិបរបស់អុលឡោះតាអាឡាមកដល់ជំរំហើយ។ សូមមើលជំពូក |
ពួកមេដឹកនាំរបស់សាសន៍ភីលីស្ទីនសួរថា៖ «តើពួកសាសន៍ហេព្រើរទាំងនេះកំពុងធ្វើអី?»។ អ័គីសឆ្លើយតបថា៖ «តើនេះមិនមែនជាដាវីឌ អ្នកបម្រើរបស់ស្តេចសូលនៃសាសន៍អ៊ីស្រាអែល ដែលនៅជាមួយខ្ញុំ ជាយូរថ្ងៃយូរឆ្នាំមកហើយទេឬ? ខ្ញុំមិនឃើញថាគាត់មានទោសអ្វីសោះ ចាប់តាំងពីពេលដែលគាត់មក រហូតដល់ថ្ងៃនេះ»។