Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 29:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​សួរ​ថា ពួក​សាសន៍​ហេព្រើរ​ទាំង​នេះ​មក​ធ្វើ​អី រួច​អ័គីស​ឆ្លើយ​តប​ថា នេះ​តើ​មិន​មែន​ដាវីឌ ជា​អ្នក​បំរើ​របស់​សូល ស្តេច​សាសន៍​អ៊ីស្រាអែល ដែល​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ ជា​យូរ​ថ្ងៃ​យូរ​ឆ្នាំ​មក​ហើយ​ទេ​ឬ​អី ហើយ​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​នៅ​ក្នុង​គាត់ ចាប់​តាំង​ពី​វេលា​ដែល​គាត់​មក ដរាប​ដល់​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពួក​មេ​ដឹក​នាំ​របស់​សាសន៍​ភីលី‌ស្ទីន​សួរ​ថា៖ «តើ​ពួក​សាសន៍​ហេព្រើរ​ទាំង​នេះ​កំពុង​ធ្វើ​អី?»។ អ័គីស​ឆ្លើយ​តប​ថា៖ «តើ​នេះ​មិន​មែន​ជា​ដាវីឌ អ្នក​បម្រើ​របស់​ស្តេច​សូល​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ជា‌មួយ​ខ្ញុំ ជា​យូរ​ថ្ងៃ​យូរ​ឆ្នាំ​មក​ហើយ​ទេ​ឬ? ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​សោះ ចាប់​តាំង​ពី​ពេល​ដែល​គាត់​មក រហូត​ដល់​ថ្ងៃ​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ភីលីស្ទីន​សួរ​ថា៖ «តើ​ពួក​ហេប្រឺ​នេះ​មក​ធ្វើ​អ្វី​ដែរ?»។ ព្រះ‌បាទ​អគីស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ស្គាល់​ដាវីឌ​ទេ​ឬ? គាត់​ជា​អ្នក​បម្រើ​របស់​សូល ជា​ស្ដេច​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ គាត់​មក​នៅ​ជា​មួយ​ខ្ញុំ​ប្រហែល​មួយ​ឆ្នាំ ពីរ​ឆ្នាំ​ហើយ។ តាំង​ពី​ពេល​គាត់​រត់​មក​នៅ​ជា​មួយ​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ ខ្ញុំ​មិន​ឃើញ​ថា​គាត់​ធ្វើ​អ្វី​ខុស​ឡើយ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​សួរ​ថា៖ «តើ​ពួក​ហេប្រឺ​នេះ​មក​ធ្វើ​អ្វី​ដែរ?»។ ស្តេច​អគីស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ស្គាល់​ទត​ទេ​ឬ? គាត់​ជា​អ្នក​បម្រើ​របស់​សូល ជា​ស្តេច​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។ គាត់​មក​នៅ​ជា​មួយ​ខ្ញុំ​ប្រហែល​មួយ​ឆ្នាំ ពីរ​ឆ្នាំ​ហើយ។ តាំង​ពី​ពេល​ដែល​គាត់​រត់​មក​នៅ​ជា​មួយ​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ ខ្ញុំ​មិន​ឃើញ​ថា​គាត់​ធ្វើ​អ្វី​ខុស​ឡើយ»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 29:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​មនុស្ស​ម្នាក់​ដែល​បាន​រត់​រួច​ពី​ចំបាំង គាត់​ទៅ​ជំរាប​ដល់​អាប់រ៉ាម​ជា​សាសន៍​ហេព្រើរ ដែល​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ជា​សាសន៍​អាម៉ូរី ដែល​ជា​បង​អែស‌កុល ហើយ​នឹង​អាន់នើរ​ដែល​បាន​ចង​មិត្រ​មេត្រី​នឹង​អាប់រ៉ាម


ក្នុង​ពួក​ម៉ាន៉ាសេ ក៏​មាន​អ្នក​ខ្លះ​រវាត​មក ចូល​ខាង​ដាវីឌ​ដែរ គឺ​ក្នុង​វេលា​ដែល​ទ្រង់​ចេញ​ទៅ ដើម្បី​ច្បាំង​នឹង​សូល ជា​មួយ​នឹង​ពួក​ភីលីស្ទីន តែ​មិន​បាន​ជួយ​គេ​ទេ ពី​ព្រោះ​ពួក​មេ​របស់​សាសន៍​ភីលីស្ទីន គេ​បាន​ពិគ្រោះ​គ្នា រួច​បង្គាប់​ឲ្យ​ទ្រង់​ទៅ​វិញ ដោយ​ថា ក្រែង​វា​រវាត​ចេញ​ទៅ​ខាង​សូល ជា​ចៅហ្វាយ​វា ហើយ​នាំ​ឲ្យ​អន្តរាយ​ដល់​ក្បាល​យើង​វិញ


ដូច្នេះកំពុង​ដែល​ទ្រង់​វិល​ទៅ​ឯ​ក្រុង​ស៊ីក‌ឡាក់​វិញ នោះ​មាន​ពួក​ម៉ាន៉ាសេ​ខ្លះ​ចូល​ខាង​ទ្រង់ គឺ​អ័ឌណា យ៉ូសា‌បាឌ យេឌី‌អែល មីកែល យ៉ូសា‌បាឌ អេលី‌ហ៊ូវ នឹង​ស៊ីល‌ថាយ ដែល​សុទ្ធ​តែ​ជា​មេ​លើ​ទ័ព​នៃ​ពួក​ម៉ាន៉ាសេ​១​ពាន់​នាក់


ដូច្នេះ ពួក​អ្នក​ទាំង​នោះ​ប្រឹក្សា​គ្នា​ថា យើង​នឹង​រក​ឱកាស​ទាស់​នឹង​ឈ្មោះ​ដានី‌យ៉ែល​នេះ​មិន​បាន​ឡើយ វៀរ​តែ​រក​បាន​ខាង​ឯ​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​វា​ប៉ុណ្ណោះ


កាល​ពួក​សង្គ្រាជ នឹង​ពួក​អាជ្ញា​បាន​ឃើញ​ទ្រង់ នោះ​ក៏​ស្រែក​ឡើង​ថា ឆ្កាង​វា ឆ្កាង​វា​ទៅ លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​វិញ ដ្បិត​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​ទេ


កុំ​ឲ្យ​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់​ឡើយ ត្រូវ​តែ​ខំ​សំដែង​កិរិយា​ល្អ នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ


ព្រម​ទាំង​មាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​និយាយ​ដើម​ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ បាន​អៀន‌ខ្មាស​វិញ ដោយ​ព្រោះ​គេ​និយាយ​បង្កាច់​ពី​កិរិយា​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ក្នុង​ព្រះ‌គ្រីស្ទ


ដូច្នេះអ្នក​ទាំង​២​ក៏​សំដែង​ខ្លួន ឲ្យ​ពួក​បន្ទាយ​នៃ​សាសន៍​ភីលីស្ទីន​ឃើញ រួច​គេ​និយាយ​ថា មើល ពួក​ហេ‌ព្រើរ​ចេញ​ពី​រូង​ដែល​គេ​ពួន​នៅ​នោះ​ហើយ


សូម​អត់​ទោស​សេចក្ដី​រំលង​នេះ​ដល់​បាវ​ស្រី​របស់​លោក​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ជំនួរ‌វង្ស​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ឲ្យ​មាំ‌មួន​ឡើង​ជា​ពិត​ប្រាកដ ពី​ព្រោះ​លោក​ម្ចាស់​នៃ​ខ្ញុំ តែង​ធ្វើ​សង្គ្រាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្មាន​ឃើញ​សេចក្ដី​អាក្រក់​ណា នៅ​ក្នុង​លោក​ម្ចាស់​ឡើយ គ្រប់​១​ជីវិត​របស់​លោក


គ្រា​នោះដាវីឌ​នឹក​ក្នុង​ចិត្ត​ថា មាន​ថ្ងៃ​ណា​មួយ​អញ​នឹង​ស្លាប់ ដោយ‌សារ​ដៃ​សូល​ជា​មិន​ខាន គ្មាន​ផ្លូវ​ណា​ជា​ជាង​ឲ្យ​អញ​រត់​ទៅ ជ្រក​នៅ​ឯ​ស្រុក​របស់​ពួក​ភីលីស្ទីន​ទេ នោះ​សូល​នឹង​អស់​ចិត្ត​ចង់​រក​អញ នៅ​គ្រប់​ក្នុង​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រាអែល​ទៀត ដូច្នេះ ទើប​អញ​នឹង​រួច​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់​បាន


ដាវីឌ​ក៏​អាស្រ័យ​នៅ​ក្នុង​ស្រុក​ភីលីស្ទីន​អស់​១​ឆ្នាំ​៤​ខែ។


នោះ​អ័គីស ទ្រង់​ហៅ​ដាវីឌ​មក​មាន​បន្ទូល​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អ្នក​ជា​មនុស្ស​ស្មោះ‌ត្រង់ ហើយ​ដែល​អ្នក​ចេញ​ចូល​ក្នុង​ពល​ទ័ព​ជា​មួយ​នឹង​ខ្ញុំ នោះ​ក៏​ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់ ដោយ​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​នៅ​ក្នុង​អ្នក​ឡើយ ចាប់​តាំង​ពី​វេលា​ដែល​អ្នក​មក​ឯ​ខ្ញុំ​ដរាប​ដល់​ថ្ងៃ​នេះ ប៉ុន្តែពួក​មេ​របស់​យើង​គេ​មិន​ចូល​ចិត្ត​នឹង​អ្នក​ទេ


លុះ​ពួក​ភីលីស្ទីន​បាន​ឮ​សូរ‌សព្ទ​សំរែក​ដូច្នោះ ក៏​សួរ​គ្នា​ថា តើ​សូរ‌សព្ទ​សំរែក​ជា​ខ្លាំង​ដល់​ម៉្លេះ នៅ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​ហេព្រើរ​ជា​យ៉ាង​ណា​ហ្ន៎ នោះ​ក៏​យល់​ឃើញ​ថា ហឹប​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ទី​បោះ​ទ័ព​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម