ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 27:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ព្រះបាទ​អ័គីស​សួរ​ថា៖ «តើ​អ្នក​បាន​វាយ​លុក​ចូល​ស្រុក​ណា​ខ្លះ​នៅ​ថ្ងៃ​នេះ?» ដាវីឌ​តែង​តែ​ទូល​ថា៖ «បាន​ទៅ​តំបន់​ណេកិប ស្រុក​យូដា» ឬ «តំបន់​ណេកិប​របស់​ពួក​យេរ៉ា‌ម្អែល» ឬ​ក៏ «តំបន់​ណេកិប​របស់​ពួក​កែន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ព្រះ‌បាទ​អគីស​សួរ​លោក​ដាវីឌ​ថា «តើ​ថ្ងៃ​នេះ លោក​ទៅ​វាយ​ស្រុក​ណា​ខ្លះ?» លោក​ដាវីឌ​តែងតែ​ទូល​ស្ដេច​ថា «ទូលបង្គំ​ទៅ​វាយ​តំបន់​ខាង​ត្បូង​ស្រុក​យូដា» ឬ«ខាង​ត្បូង​ស្រុក​របស់​ពួក​យេរ៉ា‌ម្អែល» ឬ​ក៏ «ខាង​ត្បូង​ទឹក​ដី​របស់​ពួក​កែន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ័គីស​ទ្រង់​សួរ​ថា តើ​អ្នក​បាន​លុក​ចូល​វាយ​ស្រុក​ណា​ខ្លះ​នៅ​ថ្ងៃ​នេះ រួច​ដាវីឌ​ទូល​ឆ្លើយ​ថា បាន​ទៅ​ខាង​ត្បូង​ស្រុក​យូដា នឹង​ខាង​ត្បូង​ពួក​យេរ៉ា‌ម្អែល ហើយ​ខាង​ត្បូង​ពួក​កែន

សូមមើលជំពូក

អាល់គីតាប

ពេល​ស្តេច​អគីស​សួរ​ទត​ថា «តើ​ថ្ងៃ​នេះ​លោក​ទៅ​វាយ​ស្រុក​ណា​ខ្លះ?» ទត​តែងតែ​ជម្រាប​ស្តេច​ថា «ខ្ញុំ​ទៅ​វាយ​តំបន់​ខាង​ត្បូង​ស្រុក​យូដា»ឬ«ខាង​ត្បូង​ស្រុក​របស់​ពួក​យេរ៉ា‌ម្អែល» ឬ​ក៏ «ខាង​ត្បូង​ទឹក​ដី​របស់​ពួក​កែន»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 27:10
21 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​លោក​សួរ​បញ្ជាក់​ថា៖ «កូនពិត​ជា​អេសាវ​កូន​ពុក​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន»។


ចំណែក​ពួក​អ្នក​ដែល​អាប់សា‌ឡុម​ចាត់​ប្រើ ក៏​មក​ដល់​ស្រី​នោះ នៅ​ក្នុង​ផ្ទះ​សួរ​ថា៖ «តើ​អ័ហ៊ីម៉ាស និង​យ៉ូណា‌ថាន​នៅ​ឯ​ណា?» តែ​ស្រី​នោះ​ឆ្លើយ​ថា៖ «គេ​បាន​ឆ្លង​ស្ទឹង​ទៅ​បាត់​ហើយ»។ កាល​គេ​ស្វែង​រក​មិន​ឃើញ​សោះ នោះ​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។


ឯ​កូន​របស់​យេរ៉ា‌ម្អែល ជា​កូន​ច្បង​ហេស្រុន នោះ​គឺ​រ៉ាម ជា​កូន​ច្បង រួច​ប៊ូណា អូរេន អូសែម និង​អ័ហ៊ី‌យ៉ា។


កូន​របស់​ហេស្រុន នោះ​គឺ​យេរ៉ា‌ម្អែល រ៉ាម និង​កាលែប។


ទូល‌បង្គំ​ស្អប់ ហើយ​ខ្ពើម​ពាក្យ​ភូតភរ តែទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។


សូម​ដក​ផ្លូវ​ភូត‌ភរ​ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ ហើយ​សូម​ប្រោស​ប្រទាន​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គដោយ​ព្រះ‌គុណ​ផង!


ការ​ដែល​ខ្លាច​មនុស្ស នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សេចក្ដី​សុខ។


បន្ទាប់​មក​ទៀត គាត់​ក្រឡេក​មើល​ទៅ​សាសន៍​កែន រួច​ក៏​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា៖ «ទី​លំនៅ​របស់​អ្នក​មាំ​ណាស់ អ្នក​ធ្វើ​សម្បុក​នៅ​លើ​ថ្មដា»។


ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​ភូត​ភរ​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន​វិញ ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។


ឯ​ពួក​សាសន៍​កែន គឺ​ជា​កូន​ចៅ​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ បាន​ចាក​ចេញ​ពី​ក្រុង​ដើម​លម៉ើ ឡើង​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ស្រុក​យូដា ដែល​នៅ​តំបន់​ណេកិប ជិត​ស្រុក​អើរ៉ាត ជា​មួយ​ពួក​កូន​ចៅ​យូដា ហើយ​ក៏​តាំង​ទី​លំនៅ​នៅ​ជា​មួយ​ពួក​អ្នក​ស្រុក​នោះ។


រីឯ​ហេប៊ើរ​ជា​សាសន៍​កែន បាន​បែក​ចេញ​ពី​ពួក​សាសន៍​កែន គេ​ជា​កូន​ចៅ​របស់​ហូបាប់ ឪពុក​ក្មេក​របស់​លោក​ម៉ូសេ។ គាត់​បាន​មក​បោះ​ជំរំ​ក្បែរ​ដើម​ម៉ៃសាក់ នៅ​ស្អាណា‌នីម ដែល​នៅ​ជិត​កេដេស។


នាង​យ៉ាអែល​ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី គឺ​នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី​ដែល​នៅ​ក្នុង​ត្រសាល។


ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​សាសន៍​កែន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ថយ​ចេញ​ពី​កណ្ដាល​ពួក​អាម៉ាឡេក​ទៅ ក្រែង​ត្រូវ​ស្លាប់​ជា‌មួយ​គេ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​បាន​សម្ដែង​សេចក្ដី​សប្បុ‌រស ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក្នុង​កាល​ដែល​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។ ដូច្នេះ ពួក​សាសន៍​កែន​ក៏​ថយ​ចេញ​ពី​កណ្ដាល​ពួក​អាម៉ាឡេក​ទៅ។


ដាវីឌ​ឆ្លើយ​ថា៖ «ស្តេច​បាន​បង្គាប់​ការ​មក​ខ្ញុំ​ថា "កុំ​ឲ្យ​អ្នក​ណា​ដឹង​អ្វី​ពី​ដំណើរ​ដែល​យើង​ចាត់​ឯង​ឲ្យ​ទៅ​ធ្វើ​នោះ ឬ​ពី​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​ឯង​ឡើយ" ឯ​ខ្ញុំ​បាន​តម្រូវ​ឲ្យ​ពួក​កំលោះៗ​នៅ​ចាំ​ត្រង់​កន្លែង​មួយ។


ខណៈ​នោះ មាន​អ្នក​នាំ​ដំណឹង​មក​ទូល​ដល់​ស្ដេច​សូល​ថា៖ «សូម​ព្រះ​ករុណា​យាង​ទៅ​ជា​ប្រញាប់ ដ្បិត​ពួក​ភីលី‌ស្ទីន​បាន​ចូល​លុក‌លុយ​ក្នុង​ស្រុក​ហើយ»។


ដាវីឌ​មិន​ទុក​គេ ទោះ​ប្រុស​ទោះ​ស្រី​ក្តី​ឲ្យ​នៅ​រស់ ដើម្បី​នឹង​នាំ​មក​ក្រុង​កាថ​ទេ ព្រោះ​ខ្លាច​ក្រែង​គេ​ផ្សាយ​ដំណឹង​ថា ដាវីឌ​បាន​ធ្វើ​ដូច្នេះ​មួយៗ ក៏​ធ្លាប់​ធ្វើ​ដូច្នោះ​ចាប់​តាំង​ពី​វេលា​ដែល​ចូល​មក​នៅ​ក្នុង​ស្រុក​ភីលី‌ស្ទីន​នេះ​ដែរ។


ដាវីឌ​ទូល​សួរ​ព្រះបាទ​អ័គីស​ថា៖ «តើ​ទូល‌បង្គំ​បាន​ធ្វើ​ខុស​អ្វី​ខ្លះ? ចាប់​តាំង​ពី​ទូល‌បង្គំ​មក​នៅ​ចំពោះ​ទ្រង់ រហូត​ដល់​ថ្ងៃ​នេះ តើ​ទ្រង់​បាន​ឃើញ​ទូល‌បង្គំ​មាន​ទោស​យ៉ាង​ណា បាន​ជា​មិន​ឲ្យ​ទូល‌បង្គំ​ទៅ​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​ស្តេច ជា​ចៅ‌ហ្វាយ​នៃ​ទូល‌បង្គំ​ដូច្នេះ?»។


នៅ​រ៉ាកាល នៅ​ទី​ក្រុង​របស់​ពួក​យេរ៉ា‌ម្អែល នៅ​ទី​ក្រុង​របស់​ពួក​កែន