Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 27:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដាវីឌ​មិន​ទុក​គេ ទោះ​ប្រុស​ទោះ​ស្រី​ក្តី​ឲ្យ​នៅ​រស់ ដើម្បី​នឹង​នាំ​មក​ក្រុង​កាថ​ទេ ព្រោះ​ខ្លាច​ក្រែង​គេ​ផ្សាយ​ដំណឹង​ថា ដាវីឌ​បាន​ធ្វើ​ដូច្នេះ​មួយៗ ក៏​ធ្លាប់​ធ្វើ​ដូច្នោះ​ចាប់​តាំង​ពី​វេលា​ដែល​ចូល​មក​នៅ​ក្នុង​ស្រុក​ភីលី‌ស្ទីន​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​ដាវីឌ​ពុំ​ដែល​ទុក​ជីវិត​ឲ្យ​មនុស្ស​ប្រុស ឬ​ស្រី ដើម្បី​នាំ​មក​ក្រុង​កាថ​ទេ ព្រោះ​លោក​ខ្លាច​ក្រែង​ឈ្លើយ​សឹក​ទាំង​នោះ​រាយ‌ការណ៍​ថា ពួក​លោក​ដាវីឌ​បាន​ធ្វើ​ដូច្នេះ ឬ​ធ្វើ​ដូច្នោះ​មួយ។ ក្នុង​អំឡុង​ពេល​លោក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​ភីលីស្ទីន លោក​ដាវីឌ​តែងតែ​ប្រើ​វិធី​នេះ​ជា​រៀង​រហូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដាវីឌ​មិន​ទុក​គេ ទោះ​ប្រុស​ទោះ​ស្រី​ក្តី​ឲ្យ​នៅ​រស់ ដើម្បី​នឹង​នាំ​មក​ឯ​ក្រុង​កាថ​ទេ ដោយ​ថា ខ្លាច​ក្រែង​គេ​ផ្សាយ​ដំណឹង​ថា ដាវីឌ​បាន​ធ្វើ​ដូច្នេះ​មួយៗ ក៏​ធ្លាប់​ធ្វើ​ដូច្នោះ​ចាប់​តាំង​ពី​វេលា​ដែល​ចូល​មក​នៅ​ក្នុង​ស្រុក​ភីលីស្ទីន​នេះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ទត​ពុំ​ដែល​ទុក​ជីវិត​ឲ្យ​មនុស្ស​ប្រុស ឬ​ស្រី ដើម្បី​នាំ​មក​ក្រុង​កាថ​ទេ ព្រោះ​គាត់​ខ្លាច​ក្រែង​ឈ្លើយ​សឹក​ទាំង​នោះ​រាយ‌ការណ៍​ថា ពួក​ទត បាន​ធ្វើ​ដូច្នេះ ឬ​ធ្វើ​ដូច្នោះ​មួយ។ ក្នុង​អំឡុង​ពេល​ដែល​គាត់​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​ភីលី‌ស្ទីន ទត​តែងតែ​ប្រើ​វិធី​នេះ​ជា​រៀង​រហូត។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 27:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បបូរ​មាត់​ដែល​បញ្ចេញ​សេចក្ដី​ពិត នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជា‌និច្ច តែ​អណ្ដាត​ភូត​ភរ នោះ​នៅ​តែ​មួយ​ភ្លែត​ទេ។


ការ​ដែល​ខ្លាច​មនុស្ស នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សេចក្ដី​សុខ។


កន្លង​បាន​ពីរ​ថ្ងៃ ក្រោយ​ដែល​សម្លាប់​កេដាលា​ហើយ ឥត​មាន​អ្នក​ណា​ដឹង​សោះ


នោះ​ដាវីឌ​មាន​ប្រ‌សាសន៍​ទៅ​អ័បៀ‌ថើរ​ថា៖ «នៅ​ថ្ងៃ​នោះ កាល​ខ្ញុំ​ឃើញ​ដូអេក ជា​សាសន៍​អេដុម​នៅ​ទី​នោះ ខ្ញុំ​បាន​ដឹង​ថា គាត់​នឹង​ទូល​ពិត​ដល់​សូល​ជា​មិន​ខាន។ ដូច្នេះ ខ្ញុំ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​គ្រួសារ​ឪពុក​អ្នក​ស្លាប់​ទាំង​អស់​គ្នា។


ពេល​ព្រះបាទ​អ័គីស​សួរ​ថា៖ «តើ​អ្នក​បាន​វាយ​លុក​ចូល​ស្រុក​ណា​ខ្លះ​នៅ​ថ្ងៃ​នេះ?» ដាវីឌ​តែង​តែ​ទូល​ថា៖ «បាន​ទៅ​តំបន់​ណេកិប ស្រុក​យូដា» ឬ «តំបន់​ណេកិប​របស់​ពួក​យេរ៉ា‌ម្អែល» ឬ​ក៏ «តំបន់​ណេកិប​របស់​ពួក​កែន»។


អ័គីស​ក៏​ជឿ​ដាវីឌ ដោយ​គិត​ថា៖ «វា​បាន​បណ្ដាល​ឲ្យ​ពួក​អ៊ីស្រា‌អែល ជា​សាសន៍​របស់​ខ្លួន ស្អប់​ខ្ពើម​ដល់​ខ្លួន​ហើយ ដូច្នេះ វា​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង​ជា​រៀង​រហូត»។


ក៏​ចាប់​ពួក​ស្រីៗ និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ ទាំង​តូច​ទាំង​ធំ នាំ​ទៅ​ជា​ឈ្លើយ។ គេ​មិន​បាន​សម្លាប់​អ្នក​ណា​ម្នាក់​ឡើយ គឺ​គ្រាន់​តែ​នាំ​យក​ពួកគេ​ទៅជា‌មួយ រួច​បន្ត​ដំណើរ​ទៅ​មុខ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម