កាលលោកហៀបនឹងចូលទៅក្នុងស្រុកអេស៊ីព្ទ លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយជាប្រពន្ធថា៖ «មើល៍! បងដឹងថា អូនជាស្ត្រីម្នាក់ដែលមានរូបស្រស់ស្អាត
១ សាំយូអែល 25:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុរសនោះឈ្មោះណាបាល ប្រពន្ធឈ្មោះអ័ប៊ីកែល នាងជាស្ត្រីមានប្រាជ្ញាឆ្លាតវៃ រូបសម្រស់ក៏ល្អ តែប្តីជាមនុស្សគម្រិះ ហើយកាចអាក្រក់ គាត់ជាពូជពង្សរបស់កាលែប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះឈ្មោះណាបាល ភរិយាគាត់ឈ្មោះនាងអប៊ីកែល ដែលជាស្ត្រីម្នាក់មានប្រាជ្ញាវាងវៃ រូបសម្ផស្សស្រស់ល្អ រីឯប្ដីនាងជាមនុស្សកំរោល និងមានចិត្តឃោរឃៅ។ គាត់ជាមនុស្សក្នុងអំបូរកាលែប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះឈ្មោះណាបាល ជាពូជពង្សនៃកាលែប ប្រពន្ធឈ្មោះអ័ប៊ីកែល ឯនាងជាស្ត្រីប្រកបដោយប្រាជ្ញា ទាំងរូបក៏ស្រស់បស់ល្អ តែប្ដីជាមនុស្សកាចអាក្រក់ក្នុងកិរិយាប្រព្រឹត្តវិញ អាល់គីតាប បុរសនោះឈ្មោះណាបាល ភរិយាគាត់ឈ្មោះនាងអប៊ីកែលដែលជាស្ត្រីម្នាក់មានប្រាជ្ញាវាងវៃ រូបសម្ផស្សស្រស់ល្អ រីឯប្ដីនាងជាមនុស្សកំរោល និងមានចិត្តឃោរឃៅ។ គាត់ជាមនុស្សក្នុងអំបូរកាលែប។ |
កាលលោកហៀបនឹងចូលទៅក្នុងស្រុកអេស៊ីព្ទ លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយជាប្រពន្ធថា៖ «មើល៍! បងដឹងថា អូនជាស្ត្រីម្នាក់ដែលមានរូបស្រស់ស្អាត
ដ្បិតមនុស្សអាក្រក់តែងអួតពីបំណងចិត្ត ដែលខ្លួនប្រាថ្នា ឯមនុស្សលោភលន់ គេជេរប្រមាថ ហើយបោះបង់ព្រះយេហូវ៉ា។
ស្ត្រីដែលមានប្រាជ្ញាតែងសង់ផ្ទះរបស់ខ្លួន តែស្ត្រីល្ងីល្ងើរំលំផ្ទះដោយដៃរបស់ខ្លួនផ្ទាល់។
ផ្ទះសំបែង និងទ្រព្យសម្បត្តិ ជាមត៌កមកពីឪពុក តែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។
ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃ ជាជាងពួកត្បូងទទឹមទៅទៀត។
លោកយ៉ូស្វេបានចែកឲ្យលោកកាលែប ជាកូនលោកយេភូនេ មានមួយចំណែកជាមួយពួកកូនចៅយូដាដែរ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក គឺគារយ៉ាត់-អើបា ដែលជាក្រុងហេប្រុន (អើបាជាឪពុកអ័ណាក់)
ដូច្នេះ សូមជម្រាបជូនលោកស្រីជ្រាប សូមពិចារណាចុះ តើត្រូវធ្វើដូចម្តេច ដ្បិតមុខជាគេបានសម្រេចនឹងធ្វើអាក្រក់ដល់ចៅហ្វាយយើងខ្ញុំ និងគ្រួសារលោកទាំងអស់គ្នាហើយ ព្រោះលោកប្រុសជាមនុស្សកំណាចណាស់ ឥតមានអ្នកណានិយាយនឹងលោកបានទេ»។
សូមលោកម្ចាស់កុំយកចិត្តទុកដាក់ចំពោះណាបាលជាមនុស្សកំណាចនោះ ដ្បិតគាត់ដូចជាឈ្មោះរបស់គាត់ពិតមែន គឺគាត់ឈ្មោះណាបាល ហើយក៏មានសេចក្ដីចម្កួតនោះឯង ឯខ្ញុំ ជាស្រីបម្រើរបស់លោកម្ចាស់ មិនបានឃើញពួកយុវជនរបស់លោកម្ចាស់ ដែលបានចាត់ទៅនោះទេ។
យើងខ្ញុំបានលុកចូលតំបន់ណេកិបរបស់ពួកកេរេធីម ស្រុករបស់ពួកយូដា និងតំបន់ណេកិប ជាស្រុករបស់កាលែប ហើយដុតក្រុងស៊ីកឡាក់ចោលផង»។