Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 25:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 សូម​លោក​ម្ចាស់​កុំយក​ចិត្តទុក​ដាក់​ចំពោះ​ណាបាល​ជា​មនុស្ស​កំណាច​នោះ ដ្បិត​គាត់​ដូច​ជា​ឈ្មោះ​របស់​គាត់​ពិត​មែន គឺ​គាត់​ឈ្មោះ​ណា‌បាល ហើយ​ក៏​មាន​សេចក្ដី​ចម្កួត​នោះ​ឯង ឯ​ខ្ញុំ ជា​ស្រី​បម្រើ​របស់​លោក​ម្ចាស់ មិន​បាន​ឃើញ​ពួក​យុវជន​របស់​លោក​ម្ចាស់ ដែល​បាន​ចាត់​ទៅ​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 សូម​លោក​ម្ចាស់​កុំ​រវល់​នឹង​លោក​ណាបាល ជា​មនុស្ស​មាន​ចរិត​អាក្រក់​នោះ​ធ្វើ​អ្វី ដ្បិត​គាត់​មាន​អត្ត‌ចរិត​ដូច​ឈ្មោះ​របស់​គាត់​មែន។ គាត់​ឈ្មោះ​ណាបាល ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ។ រីឯ​នាង​ខ្ញុំ​វិញ នាង​ខ្ញុំ​ពុំ​បាន​ជួប​ពួក​យុវជន ដែល​លោក​ម្ចាស់​ចាត់​ឲ្យ​ទៅ​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 កុំ​ឲ្យ​លោក​ម្ចាស់​តាំង​ចិត្ត​ចំពោះ​ណាបាល​ជា​មនុស្ស​កំណាច​នោះ​ឡើយ ដ្បិត​គាត់​ដូច​ជា​ឈ្មោះ​របស់​គាត់​ពិត​មែន គឺ​គាត់​ឈ្មោះ​ណាបាល ហើយ​ក៏​មាន​សេចក្ដី​ចំកួត​នោះ​ឯង ឯ​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក ខ្ញុំ​ឥត​បាន​ឃើញ​ពួក​កំឡោះ​របស់​លោក​ម្ចាស់ ដែល​បាន​ចាត់​ទៅ​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 សូម​លោក​ម្ចាស់​កុំ​រវល់​នឹង​លោក​ណាបាល ជា​មនុស្ស​មាន​ចរិត​អាក្រក់​នោះ​ធ្វើ​អ្វី ដ្បិត​គាត់​មាន​អត្ត‌ចរិត​ដូច​ឈ្មោះ​របស់​គាត់​មែន។ គាត់​ឈ្មោះ​ណាបាល ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ។ រីឯ​នាង​ខ្ញុំ​វិញ នាង​ខ្ញុំ​ពុំ​បាន​ជួប​ពួក​យុវជន​ដែល​លោក​ម្ចាស់​ចាត់​ឲ្យ​ទៅ​នោះ​ទេ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 25:25
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​កុំ​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ​ពេក ដោយ​ស្មាន​ថា ពួក​ព្រះ‌រាជ​បុត្រា​បាន​សុគត​ទាំង​អស់​នោះ​ឡើយ ដ្បិត​សុគត​តែ​អាំណូន​ប៉ុណ្ណោះ»។


មនុស្ស​សុចរិត​រមែង​ពិចា‌រណា យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ តែ​មនុស្ស​អាក្រក់​គ្មាន​យោបល់​យល់​បាន​ទេ។


គេ​នឹង​មិន​ហៅ​មនុស្ស​ល្ងី‌ល្ងើ​ថា​ជា​អ្នក​សទ្ធា​ទៀត ក៏​មិន​ហៅ​មនុស្ស​កំណាច​ថា​ជា​អ្នក​មាន​គុណ​ឡើយ។


ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​ចាក់​ភ្លើង នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ទៅ​លើ​គេ និង​អំណាច​នៃ​សង្គ្រាម​ផង ក៏​បញ្ឆេះ​គេ​នៅ​ព័ទ្ធ​ជុំ‌វិញ តែ​មិន​បាន​ដឹង​ទេ ភ្លើង​នោះ​បាន​បញ្ឆេះ​គេ តែ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ។


ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ថ្វាយ​សិរី‌ល្អ​ដល់​ឈ្មោះ​យើង​ទេ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​នឹងចាត់​បណ្ដាសា​មក​លើអ្នក​រាល់​គ្នា យើង​នឹង​ដាក់​បណ្ដាសា​ជំនួស​ព្រះពរ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​សោះ។


ដូច្នេះ សូម​ជម្រាប​ជូន​លោក​ស្រី​ជ្រាប សូម​ពិចា‌រណា​ចុះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច ដ្បិត​មុខ​ជា​គេ​បាន​សម្រេច​នឹង​ធ្វើ​អាក្រក់​ដល់​ចៅ‌ហ្វាយ​យើង​ខ្ញុំ និង​គ្រួសារ​លោក​ទាំង​អស់​គ្នា​ហើយ ព្រោះ​លោក​ប្រុស​ជា​មនុស្ស​កំណាច​ណាស់ ឥត​មាន​អ្នក​ណា​និយាយ​នឹង​លោក​បាន​ទេ»។


នាង​ទម្លាក់​ខ្លួន​នៅ​ទៀប​ជើង​លោក ជម្រាប​ថា៖ «ឱ​លោក​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​ឲ្យ​ទោស​នោះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​វិញ​ចុះ សូម​ឲ្យ​ខ្ញុំ ជា​ស្រី​បម្រើ​របស់​លោក ជម្រាប​ជូន​លោក​ស្តាប់​បន្តិច ហើយ​សូម​ទទួល​ស្តាប់​ពាក្យ​របស់​ស្រី​បម្រើ​លោក​សិន។


ដូច្នេះ លោក​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដែរ​ថា ពួក​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​ធ្វើ​អាក្រក់​ដល់​លោក នឹង​បាន​ដូច​ជា​ណា‌បាល​នោះ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ឃាត់​លោក​មិន​ឲ្យ​កម្ចាយ​ឈាម ហើយ​មិន​ឲ្យ​សង‌សឹក​ដោយ​ដៃ​លោក​ឡើយ។


បុរស​នោះ​ឈ្មោះ​ណាបាល ប្រពន្ធ​ឈ្មោះ​អ័ប៊ី‌កែល នាង​ជា​ស្ត្រី​មាន​ប្រាជ្ញា​ឆ្លាត​វៃ រូប​សម្រស់​ក៏​ល្អ តែ​ប្តី​ជា​មនុស្ស​គម្រិះ ហើយ​កាច​អាក្រក់ គាត់​ជា​ពូជ‌ពង្ស​របស់​កាលែប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម