Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 19:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ ជា​មត៌ក​មក​ពី​ឪពុក តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ‌ទាន​មក​ពី​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ផ្ទះ និង​ទ្រព្យសម្បត្តិ ជា​មរតក​មកពី​ដូនតា រីឯ​ប្រពន្ធ​មានប្រាជ្ញា​វិញ គឺ​មកពី​ព្រះយេហូវ៉ា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​ជា​កេរ​មត៌ក​ពី​ដូនតា រីឯ​ប្រពន្ធ​មាន​សុភ‌និច្ឆ័យ​វិញ ជា​អំណោយ​ទាន​ពី​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ផ្ទះ‌សំបែង នឹង​ទ្រព្យ​សម្បត្តិ ជា​មរដក​មក​ពី​ឪពុក​តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ​ទាន​មក​ពី​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​ជា​កេរ​មត៌ក​ពី​ដូនតា រីឯ​ប្រពន្ធ​មាន​សុភ‌និច្ឆ័យ​វិញ ជា​អំណោយ​ទាន​ពីអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




សុភា‌សិត 19:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​នាង​នឹង​តប​មក​ទូល‌បង្គំ​វិញ​ថា "អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​ផឹក​ដែរ" នោះ​សូម​ឲ្យ​ត្រូវ​ចំ​លើ​រូប​ស្ត្រី​នោះ ដែល​ព្រះ‌យេហូវ៉ា​បាន​តម្រូវ​ឲ្យ​កូន​ប្រុស​ចៅហ្វាយ​ទូល‌បង្គំ"។


ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ដែល​បាន​យក​ខ្ញុំ​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​ខ្ញុំ និង​ពី​ស្រុក​កំណើត​របស់​ខ្ញុំ​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ស្បថ​នឹង​ខ្ញុំ​ថា "យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ‌ពង្ស​របស់​អ្នក" ព្រះ‌អង្គ​នោះ​នឹង​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​ឲ្យ​ទៅ​មុន​អ្នក ដើម្បី​ឲ្យ​អ្នក​បានដណ្ដឹង​ប្រពន្ធ​ពី​ស្រុក​នោះ មក​ឲ្យ​កូន​ប្រុស​របស់​ខ្ញុំ។


មនុស្ស​ល្អ​តែង​តែ​ទុក​មត៌ក ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក សម្រាប់​មនុស្ស​សុចរិត​វិញ។


អ្នក​ណា​ដែល​រក​បាន​ប្រពន្ធ ឈ្មោះ​ថា​បាន​របស់​ល្អ ហើយ​បាន​ប្រកប​ដោយ​ព្រះ‌គុណ របស់​ព្រះ‌យេហូវ៉ា​ដែរ។


ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។


មើល៍ នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​រៀប​ចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​បាន​អ្វី​ជា​របស់​អ្នក​រាល់​គ្នា ក្រៅ​ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​មិន​គួរ​ឲ្យកូន​ចៅ​ប្រមូល​ទុក​សម្រាប់​ឪពុក​ម្តាយ​ទេ គឺ​ឪពុក‌ម្តាយ​វិញ​ទេ​តើ ដែល​ត្រូវ​ប្រមូល​ទុក​សម្រាប់​កូន។


ដូច្នេះ នៅ​ថ្ងៃ​ណា​ដែល​គាត់​ត្រូវ​ចែក​មត៌ក​ដល់​កូន គាត់​មិន​ត្រូវ​លើក​កូន​របស់​ប្រពន្ធ​ដែល​គាត់​ស្រឡាញ់​ទុក​ជា​កូន​ច្បង ជំនួស​ឲ្យ​កូន​ច្បង​ពិតរបស់​ប្រពន្ធដែល​គាត់​មិន​ស្រឡាញ់​នោះ​ឡើយ


គ្រប់​ទាំង​អ្វីៗ​ល្អ​ដែល​ព្រះ​ប្រទាន​មក និង​គ្រប់​ទាំង​អំណោយ‌ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ‌វរបិតា​នៃ​ពន្លឺ ដែល​ព្រះ‌អង្គ​មិន​ចេះ​ប្រែ​ប្រួល សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ។


ដូច្នេះ លោក​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​ទាំង​អស់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ រួច​លោក​ចែក​ស្រុក​ទាំង​នោះ​ជា​មត៌ក ដល់​សាសន៍​អ៊ីស្រា‌អែល តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀង​ខ្លួន ហើយ​ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចម្បាំង។


បុរស​នោះ​ឈ្មោះ​ណាបាល ប្រពន្ធ​ឈ្មោះ​អ័ប៊ី‌កែល នាង​ជា​ស្ត្រី​មាន​ប្រាជ្ញា​ឆ្លាត​វៃ រូប​សម្រស់​ក៏​ល្អ តែ​ប្តី​ជា​មនុស្ស​គម្រិះ ហើយ​កាច​អាក្រក់ គាត់​ជា​ពូជ‌ពង្ស​របស់​កាលែប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម