អេសាវសួរឪពុកថា៖ «លោកពុកអើយ តើលោកឪពុកមានពរតែមួយហ្នឹងទេឬ? ឱលោកឪពុកអើយ សូមឲ្យពរកូនផង!» រួចអេសាវក៏ឡើងសំឡេងយំ។
១ សាំយូអែល 11:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ្នកទាំងនោះមកថ្លែងប្រាប់ឲ្យប្រជាជនស្តាប់ នៅត្រង់គីបៀរស្រុករបស់ស្ដេចសូល នោះគេក៏ស្រែកយំគ្រប់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនាំសារទាំងនោះទៅដល់ភូមិគីបៀរ ជាភូមិដែលព្រះបាទសូលគង់នៅ ហើយរៀបរាប់សេចក្ដីទាំងនោះឲ្យប្រជាជនស្ដាប់ ប្រជាជនទាំងមូលក៏នាំគ្នាស្រែកទ្រហោយំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកអ្នកទាំងនោះ ក៏មកថ្លែងប្រាប់ដល់បណ្តាមនុស្ស នៅត្រង់គីបៀរ ជាស្រុករបស់សូល ឲ្យស្តាប់ នោះគេឡើងសំឡេងយំគ្រប់គ្នា អាល់គីតាប អ្នកនាំសារទាំងនោះទៅដល់ភូមិគីបៀរ ជាភូមិដែលស្តេចសូលរស់នៅ ហើយរៀបរាប់សេចក្តីទាំងនោះឲ្យប្រជាជនស្តាប់ ប្រជាជនទាំងមូលក៏នាំគ្នាស្រែកទ្រហោយំ។ |
អេសាវសួរឪពុកថា៖ «លោកពុកអើយ តើលោកឪពុកមានពរតែមួយហ្នឹងទេឬ? ឱលោកឪពុកអើយ សូមឲ្យពរកូនផង!» រួចអេសាវក៏ឡើងសំឡេងយំ។
សូមប្រគល់កូនចៅរបស់អ្នកនោះប្រាំពីរនាក់មកយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានចងកគេ នៅចំពោះព្រះយេហូវ៉ាត្រង់គីបៀរ ជាទីក្រុងរបស់ស្ដេចសូល ជាអ្នកដែលព្រះយេហូវ៉ាបានរើសតាំង» ហើយស្តេចមានរាជឱង្ការថា៖ «យើងនឹងប្រគល់ឲ្យ»។
អ្នកដែលជាមេលើគេ គឺអ័ហ៊ីយេស៊ើរ បន្ទាប់មក មានយ៉ូអាស ជាកូនសេម៉ាអា ជាអ្នកក្រុងគីបៀរ យេស៊ាល និងពេលេត ជាកូនអាសម៉ាវែត បេរ៉ាកា យេហ៊ូ ជាអ្នកក្រុងអាណាថោត
ប្រសិនបើអវយវៈណាមួយឈឺ នោះទាំងអស់ឈឺជាមួយគ្នា បើអវយវៈណាមួយបានតម្កើងឡើង នោះទាំងអស់ក៏រីករាយជាមួយដែរ។
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
ចូរនឹកចាំពីអស់អ្នកដែលជាប់ឃុំឃាំង ទុកដូចជាជាប់ឃុំឃាំងជាមួយគ្នា និងអស់អ្នកដែលត្រូវគេធ្វើបាប ដ្បិតអ្នករាល់គ្នាក៏មានរូបកាយចេះឈឺចាប់ដូចគេដែរ។
កាលទេវតារបស់ព្រះយេហូវ៉ាបានប្រាប់សេចក្ដីទាំងនេះ ដល់អស់ទាំងពួកកូនចៅអ៊ីស្រាអែលរួចហើយ គេក៏នាំគ្នាទ្រហោយំ។
ពួកកូនចៅអ៊ីស្រាអែលក៏ពង្រឹងទឹកចិត្តគ្នាឡើងវិញ ហើយតម្រៀបទ័ពម្តងទៀត នៅកន្លែងដដែលដូចថ្ងៃមុន។
បន្ទាប់មក ពួកកូនចៅអ៊ីស្រាអែលទាំងអស់ គឺកងទ័ពទាំងមូលនាំគ្នាឡើងទៅយំនៅបេត-អែល។ គេអង្គុយនៅទីនោះ នៅចំពោះព្រះយេហូវ៉ា ព្រមទាំងតមនៅថ្ងៃនោះរហូតដល់ល្ងាច ហើយគេថ្វាយតង្វាយដុត និងតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា។
ប្រជាជននាំគ្នាធ្វើដំណើរមកដល់បេត-អែល ហើយអង្គុយនៅទីនោះចំពោះព្រះរហូតដល់ល្ងាច ពួកគេស្រែកយំយ៉ាងខ្លាំង។
ស្ដេចសូលក៏ទៅឯលំនៅរបស់លោកនៅគីបៀរដែរ មានទាំងពួកអ្នកដែលព្រះបានបណ្ដាលចិត្តគេទៅជាមួយផង។
ឯស្ដេចសូលនៅត្រង់ចុងក្រុងគីបៀរ ក្រោមដើមទទឹមដែលនៅមីករ៉ូន មានទាំងពួកទ័ពនៅជាមួយ ប្រហែលជាប្រាំមួយរយនាក់ផង
លោកសាំយូអែលក៏វិលទៅរ៉ាម៉ាវិញ ហើយស្ដេចសូលឡើងទៅលំនៅរបស់ព្រះអង្គនៅគីបៀរ ជាស្រុករបស់ព្រះអង្គវិញដែរ។
ពេលនោះ ដាវីឌ និងពួកអ្នកដែលនៅជាមួយក៏ស្រែកយំជាខ្លាំង រហូតដល់គ្មានកម្លាំងនឹងយំទៀត។