Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 12:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ប្រសិន‌បើ​អវ‌យវៈ​ណា​មួយ​ឈឺ នោះ​ទាំង‌អស់​ឈឺ​ជាមួយ​គ្នា បើ​អវយវៈ​ណា​មួយ​បាន​តម្កើង​ឡើង នោះ​ទាំង‌អស់​ក៏​រីក‌រាយ​ជាមួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ប្រសិនបើ​អវយវៈ​ណាមួយ​រងទុក្ខ អវយវៈ​ទាំងអស់​ក៏​រងទុក្ខជាមួយ​ដែរ​; ប្រសិនបើ​អវយវៈ​ណាមួយ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង អវយវៈ​ទាំងអស់​ក៏​អបអរជាមួយ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 បើ​អវយវៈ​ណា​មួយ​ឈឺចាប់​ នោះ​អវយវៈ​ទាំង​អស់​ក៏​ឈឺចាប់​ដែរ​ ឬ​បើ​អវយវៈ​ណា​មួយ​ទទួល​បាន​ការ​សរសើរ​ នោះ​អវយវៈ​ទាំង​អស់​ក៏​អរ​សប្បាយ​ដែរ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​ឈឺ​ចុក​ចាប់ សរីរាង្គ​ទាំង​អស់​ក៏​ឈឺ​ចុក​ចាប់​ជា​មួយ​ដែរ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បាន​ថ្លៃ‌ថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដូច្នេះ បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា បើ​១​បាន​ដំកើង​ឡើង នោះ​ទាំង​អស់​នឹង​បាន​រីក‌រាយ​ជា​មួយ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​ឈឺ​ចុក​ចាប់ សរីរាង្គ​ទាំង​អស់​ក៏​ឈឺ​ចុក​ចាប់​ជា​មួយ​ដែរ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បាន​ថ្លៃ‌ថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 12:26
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ ចូរ​ធ្វើ​ពិធី​នេះ​សិន​ចុះ ដ្បិត​ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​បាន​សម្រេច​គ្រប់​ទាំង​សេចក្តី​សុចរិត» លោក​ក៏​យល់​ព្រម។


ប្រសិន‌បើ​ភ្នែក​ស្តាំ​របស់​អ្នក នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ទៅ ដ្បិត​ដែល​បាត់​បង់​អវយវៈ​ណា​មួយ នោះ​ប្រសើរ​ជាង​រូប‌កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​នរក។


ចូរ​អរ​សប្បាយ​ជា​មួយ​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​ជា​មួយ​អ្នក​ណា​ដែល​យំ


ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​នៅ​ក្នុង​រូប‌កាយ គឺ​ឲ្យ​អវ‌យវៈ​ទាំង​ប៉ុន្មាន​បាន​ជួយ​គាំ‌ពារ​គ្នា​ទៅ​វិញ​ទៅ​មក។


អ្នក​រាល់​គ្នា​ជា​រូប‌កាយ​របស់​ព្រះ‌គ្រីស្ទ ហើយ​ជា​អវ‌យវៈ​របស់​រូប‌កាយ​រៀងៗ​ខ្លួន។


ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ​ទើប​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រីស្ទ។


ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ជាប់​ឃុំ​ឃាំង ទុក​ដូច​ជា​ជាប់​ឃុំ​ឃាំង​ជា​មួយ​គ្នា និង​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដ្បិត​អ្នក​រាល់​គ្នា​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។


ជា​ទី​បញ្ចប់ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​មួយ មាន​ចិត្ត​អាណិត‌អាសូរ មាន​ចិត្ត​ស្រឡាញ់​គ្នា​ជា​បង‌ប្អូន មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម