Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 21:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ប្រជាជន​នាំ​គ្នាធ្វើ​ដំណើរ​មក​ដល់​បេត-អែល ហើយ​អង្គុយ​នៅ​ទី​នោះ​ចំពោះ​ព្រះរហូត​ដល់​ល្ងាច ពួក​គេ​ស្រែក​យំយ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ​បេត‌អែល ហើយ​អង្គុយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រហូត​ដល់​ល្ងាច ពួក​គេ​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គេ​ក៏​មក​ដល់​បេត-អែល អង្គុយ​នៅ​ទី​នោះ​ចំពោះ​ព្រះ ដរាប​ដល់​ល្ងាច ព្រម​ទាំង​បន្លឺ​សំឡេង​យំ​ជា​ខ្លាំង​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ប្រជា‌ជន​អ៊ីស្រ‌អែល​ចេញ​ទៅ​បេត‌អែល ហើយ​អង្គុយ​នៅ​ចំពោះ​អុលឡោះរហូត​ដល់​ល្ងាច ពួក​គេ​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 21:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសាវ​សួរ​ឪពុក​ថា៖ «លោក​ពុក​អើយ តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? ឱ​លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង!» រួច​អេសាវ​ក៏​ឡើង​សំឡេង​យំ។


បន្ទាប់​មក ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ។ ស្រុក​នោះ​ទាំង​មូល​ក្រាប​ចុះ​ចូល​នៅ​ចំពោះ​ពួក​គេ។


កាល​ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រួច​ហើយ គេ​ក៏​នាំ​គ្នា​ទ្រហោ​យំ។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ឡើង​ទៅ​បេត-អែល ដើម្បី​ទូល​សួរ​ព្រះ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន​មុន​គេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ត្រូវ​ឲ្យ​ពួក​យូដា​ទៅ​មុន​គេ»។


ពួក​កូន​ចៅ​អ៊ីស្រា‌អែលក៏​ពង្រឹង​ទឹក​ចិត្តគ្នា​ឡើង​វិញ ហើយ​តម្រៀប​ទ័ព​ម្តង​ទៀត នៅ​កន្លែង​ដដែល​ដូច​ថ្ងៃ​មុន។


បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ គឺ​កង​ទ័ព​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​យំ​នៅ​បេត-អែល។ គេ​អង្គុយ​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តម​នៅ​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច ហើយ​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ក្នុង​ចំណោម​អ្នក​ស្រុក​យ៉ាបេស-កាឡាត គេ​ឃើញ​មាន​ស្រី​ក្រមុំ​បួន​រយ​នាក់ ដែល​មិន​ទាន់​បាន​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​ជា​មួយ​នៅ​ឡើយ គេ​ក៏​នាំ​ស្រីក្រមុំ​ទាំង​នោះ មក​ឯ​ជំរំ​នៅ​ស៊ីឡូរ ដែល​នៅ​ក្នុង​ស្រុក​កាណាន។


ពួក​គេ​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​រឿង​បែប​នេះ​កើត​ឡើង​ក្នុង​សាសន៍​អ៊ីស្រា‌អែល ដែល​ថ្ងៃ​នេះ​អ៊ីស្រា‌អែល​ត្រូវ​បាត់​កុល‌សម្ព័ន្ធ​មួយ​ដូច្នេះ?»


ពេល​អ្នក​ទាំង​នោះ​មក​ថ្លែង​ប្រាប់​ឲ្យ​ប្រជាជន​ស្តាប់ នៅ​ត្រង់​គី‌បៀរ​ស្រុក​របស់​ស្ដេច​សូល នោះ​គេ​ក៏​ស្រែក​យំ​គ្រប់​គ្នា។


ពេល​នោះ ដាវីឌ និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ក៏​ស្រែក​យំ​ជា​ខ្លាំង រហូត​ដល់​គ្មាន​កម្លាំង​នឹង​យំ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម