Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 12:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 អ្នក​ដែល​ជា​មេ​លើ​គេ គឺ​អ័ហ៊ី‌យេស៊ើរ បន្ទាប់​មក មាន​យ៉ូអាស ជា​កូន​សេម៉ា‌អា ជា​អ្នក​ក្រុង​គី‌បៀរ យេស៊ាល និង​ពេលេត ជា​កូន​អាស‌ម៉ាវែត បេរ៉ាកា យេហ៊ូ ជា​អ្នក​ក្រុង​អាណា‌ថោត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​មេ‌ទ័ព​អហ៊ី‌យេស៊ើរ និង​លោក​មេ‌ទ័ព​យ៉ូអាស់ ជា​កូន​របស់​លោក​សេម៉ា‌អា អ្នក​ស្រុក​គីបៀរ លោក​យេស៊ាល និង​លោក​ពេលេត ជា​កូន​របស់​លោក​អាស‌ម៉ាវែត លោក​បេរ៉ា‌កា លោក​យេហ៊ូ​ជា​អ្នក​ស្រុក​អាណា‌ថោត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​អ្នក​ដែល​ជា​មេ​លើ​គេ គឺ​អ័ហ៊ី‌យេ‌ស៊ើរ បន្ទាប់​មក​មាន​យ៉ូអាស ជា​កូន​សេម៉ាអា ជា​អ្នក​ក្រុង​គីបៀរ យេស៊ាល នឹង​ពេលេត ជា​កូន​អាស‌ម៉ាវែត បេរ៉ាកា យេហ៊ូ ជា​អ្នក​ក្រុង​អាន៉ា‌ថោត

សូមមើលជំពូក ចម្លង

អាល់គីតាប

3 លោក​មេ‌ទ័ព​អហ៊ី‌យេស៊ើរ និង​លោក​មេ‌ទ័ព​យ៉ូអាស់ ជា​កូន​របស់​លោក​សេម៉ា‌អា អ្នក​ស្រុក​គីបៀរ លោក​យេស៊ាល និង​លោក​ពេលេត ជា​កូន​របស់​លោក​អាស‌ម៉ាវែត លោក​បេរ៉ា‌កា លោក​យេហ៊ូ​ជា​អ្នក​ស្រុក​អាណា‌ថោត

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 12:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ប្រគល់​កូន​ចៅ​របស់​អ្នក​នោះ​ប្រាំពីរ​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គី‌បៀរ ជា​ទី​ក្រុង​របស់​ស្ដេចសូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង» ហើយ​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ឲ្យ»។


អ័ប៊ី-អាលបូន​ពី​ស្រុក​អើរ៉ាបា អាស‌ម៉ាវែត​ពី​ស្រុក​បាហ៊ូរីម


អ៊ីរ៉ា​ជា​កូន​អ៊ីក‌កែស ជា​អ្នក​ក្រុង​ត្កូអា អ័បៀ‌ស៊ើរ​ជា​អ្នក​នៅ​ក្រុង​អាណា‌ថោត


អាស‌ម៉ាវែត​ជា​អ្នក​ស្រុក​បា‌ហ៊ូ‌រីម អេលីយ៉ាបា​ជា​អ្នក​ស្រុក​ស្អាឡា‌ប៊ីន


ពួក​គេ​សុទ្ធ​តែ​មាន​ធ្នូ ហើយ​ស្ទាត់​បាញ់​ព្រួញ និង​គ្រួស ទាំង​ដៃ​ឆ្វេង ទាំង​ដៃ​ស្តាំ​ផង ជា​ជំនួរ​វង្ស​របស់​បង‌ប្អូន​ស្ដេច​សូល ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។


យីស‌ម៉ាយ៉ា ជា​អ្នក​ក្រុង​គីបៀន ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​សាមសិប​នាក់​នោះ ហើយ​ជា​មេ​លើ​គេ និង​យេ‌រេមី យ៉ាហា‌សៀល យ៉ូ‌ហា‌ណាន យ៉ូសា‌បាឌ ជា​អ្នក​ស្រុក​កេដេ‌រ៉ា


នៅ​ថ្ងៃ​ទី​បួន គេ​ប្រជុំ​គ្នា​នៅជ្រលង​ភ្នំ​បេរ៉ា‌កា ព្រោះ​នៅ​ទី​នោះ​គេ​បាន​ថ្វាយ​ព្រះពរ​ដល់​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ហៅ​ទី​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។


ពេល​អ្នក​ទាំង​នោះ​មក​ថ្លែង​ប្រាប់​ឲ្យ​ប្រជាជន​ស្តាប់ នៅ​ត្រង់​គី‌បៀរ​ស្រុក​របស់​ស្ដេច​សូល នោះ​គេ​ក៏​ស្រែក​យំ​គ្រប់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម