Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 11:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពួក​ចាស់​ទុំ​នៅ​ក្រុង​យ៉ា‌បេស​ក៏​អង្វរ​ថា៖ «សូម​មេត្តា​បង្អង់​ឲ្យ​យើង​ខ្ញុំ​បាន​ប្រាំពីរ​ថ្ងៃ​សិន ដើម្បី​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​គ្រប់​កន្លែង​ក្នុង​ស្រុក​អ៊ីស្រា‌អែល បន្ទាប់​មក ប្រសិន‌បើ​គ្មាន​អ្នក​ណា​មក​ជួយ​យើង​ខ្ញុំ​ទេ នោះ​យើង​ខ្ញុំ​នឹង​ចេញ​មក ចុះ​ចូល​នឹង​លោក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៅ​ក្រុង​យ៉ាបេស​ទូល‌អង្វរ​ថា៖ «សូម​ព្រះ‌ករុណា​ពន្យារ​ពេល​ឲ្យ​យើង​ខ្ញុំ​ប្រាំ‌ពីរ​ថ្ងៃ​សិន យើង​ខ្ញុំ​នឹង​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រា‌អែល។ បើ​សិន​ជា​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ខ្ញុំ​ទេ​នោះ យើង​ខ្ញុំ​នឹង​ប្រគល់​ខ្លួន​ថ្វាយ​ព្រះ‌ករុណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​ពួក​ចាស់‌ទុំ​នៅ​ក្រុង​យ៉ាបេស​ក៏​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​យើង​ខ្ញុំ​បាន​៧​ថ្ងៃ​សិន ដើម្បី​នឹង​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​គ្រប់​ក្នុង​កំឡុង​ស្រុក​អ៊ីស្រាអែល រួច​បើ​គ្មាន​អ្នក​ណា​នឹង​មក​ជួយ​យើង​ខ្ញុំ​ទេ នោះ​យើង​ខ្ញុំ​នឹង​ចេញ​មក ចុះ​ចូល​នឹង​លោក

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អស់​លោក​អះលី‌ជំអះ​នៅ​ក្រុង​យ៉ាបេស​បាន​អង្វរ​ថា៖ «សូម​ស្តេច​ពន្យារ​ពេល​ឲ្យ​យើង​ខ្ញុំ​ប្រាំ​ពីរ​ថ្ងៃ​សិន យើង​ខ្ញុំ​នឹង​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រ‌អែល។ បើ​សិន​ជា​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ខ្ញុំ​ទេ​នោះ យើង​ខ្ញុំ​នឹង​ប្រគល់​ខ្លួន​ជូន​ស្តេច»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 11:3
3 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ស្តាប់​តាម​ហេ‌សេ‌គា​ឲ្យ​សោះ ដ្បិត​ស្តេច​អាស‌ស៊ើរ ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា ចូរ​ចង​ជា​ស្ពាន​មេត្រី​នឹង​យើង ហើយ​ចេញ​មក​ជួប​យើង​ចុះ នោះ​នឹង​បាន​ស៊ី​ផល​ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ផល​ដើម​ល្វា ក៏​នឹង​ផឹក​ទឹក​អណ្តូង​របស់​ខ្លួន​គ្រប់​គ្នា


ហេតុ​នោះ អ្នក​នៅ​យ៉ាបេស​បាន​ប្រាប់​ដល់​ពួក​សាសន៍​អាំម៉ូន​ថា៖ «ថ្ងៃ​ស្អែក​នេះ យើង​ខ្ញុំ​នឹង​ចេញ​មក​ប្រគល់​ខ្លួន​ដល់​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​អាច​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​យ៉ាង​ណា​តាម​តែ​ចិត្ត​ចុះ»។


នៅ​គ្រា​នោះ ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ប្រជុំ​គ្នា​មក​ឯ​លោកសាំយូ‌អែល​ទៅ​ត្រង់​រ៉ាម៉ា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម