ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 11:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ណា‌ហាស​ជា​សាសន៍​អាំម៉ូន​ឆ្លើយ​ថា៖ «យើង​ព្រម​ចុះ​សន្ធិ‌សញ្ញា​ជា‌មួយ​អ្នក​រាល់​គ្នា លុះ​ត្រា​តែ​ឲ្យ​យើង​ខ្វេះ​ភ្នែក​ខាង​ស្តាំ​របស់​អ្នក​រាល់​គ្នា ដើម្បី​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​អាម៉ាស់»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ណាហាស ជា​ជន‌ជាតិ​អាំ‌ម៉ូន មាន​រាជ‌ឱង្ការ​ថា៖ «យើង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​អ្នក​រាល់​គ្នា​បាន ទាល់​តែ​អ្នក​រាល់​គ្នា​យល់​ព្រម​នឹង​លក្ខ‌ខណ្ឌ​នេះ គឺ​ឲ្យ​យើង​ខ្វេះ​ភ្នែក​ស្ដាំ​របស់​អ្នក​ទាំង​អស់​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​អាម៉ាស់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ណា‌ហាស​ជា​សាសន៍​អាំម៉ូន​ឆ្លើយ​ថា លុះ​ត្រា​តែ​ឲ្យ​អញ​ចាក់​ភ្នែក​ខាង​ស្តាំ​របស់​ឯង​រាល់​គ្នា​ឲ្យ​ខ្វាក់ នោះ​ទើប​អញ​នឹង​ព្រម​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​យក​ការ​នោះ​ទុក​សំរាប់​ជា​សេចក្ដី​ដំនៀល​ដល់​សាសន៍​អ៊ីស្រាអែល

សូមមើលជំពូក

អាល់គីតាប

ស្តេច​ណាហាស ជា​ជន‌ជាតិ​អាំ‌ម៉ូន​មាន​ប្រសាសន៍​ឆ្លើយ​ថា៖ «យើង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​អ្នក​រាល់​គ្នា​បាន ទាល់​តែ​អ្នក​រាល់​គ្នា​យល់​ព្រម​នឹង​ល័ក្ខ‌ខ័ណ្ឌ​នេះ គឺ​ឲ្យ​យើង​ខ្វេះ​ភ្នែក​ស្តាំ​របស់​អ្នក​ទាំង​អស់​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ត្រូវ​អាម៉ាស់»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 11:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ពោល​ថា៖ «យើង​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ គឺ​មិន​អាច​ឲ្យ​ប្អូន​ស្រី​របស់​យើង​ទៅ​មនុស្ស​ដែល​មិន​កាត់​ស្បែក​បាន​ឡើយ ដ្បិត​ធ្វើ​ដូច្នោះ នឹង​នាំ​ឲ្យ​យើង​មាន​សេចក្ដី​អាម៉ាស់​មិន​ខាន។


កុំ​ស្តាប់​តាម​ស្ដេច​ហេ‌សេ‌គា ដ្បិត​ស្តេច​អាស‌ស៊ើរ​មាន​រាជ‌ឱង្ការ​ថា ចូរ​ចង​ស្ពាន​មេត្រី​នឹង​យើង ហើយ​ចេញ​មក​រក​យើង នោះ​គ្រប់​គ្នា​នឹង​បាន​ស៊ី​ផល​ចម្ការ​ទំពាំង‌បាយ​ជូរ និង​ផល​ដើម​ល្វា ហើយ​ផឹក​ទឹក​អណ្តូង​របស់​ខ្លួន​គ្រប់​គ្នា


៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល ដល់​សាសន៍​ជិត​ខាង​របស់​យើង​ខ្ញុំ ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​ជា​ព្រះនៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប»។ លោក​ម៉ូសេ​ក៏​ខ្ទប់​មុខ ព្រោះ​លោក​មិន​ហ៊ាន​មើល​ចំ​ទៅ​ព្រះ​ទេ។


មនុស្ស​សុចរិត​រមែង​ប្រណី ដល់​ជីវិត​នៃ​សត្វ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ នោះ​សាហាវ​ណាស់។


ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​ព្រះបាទ​សេដេគា រួច​ដាក់​ច្រវាក់​នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន។


ម្យ៉ាង​ទៀត លោក​មិន​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ទេ ក៏​មិន​បាន​ឲ្យ​ស្រែ​ចម្ការ និង​ចម្ការ​ទាំង​បាយ​ជូរ​មក​យើង​ទុក​ជា​មត៌ក​ដែរ។ តើ​លោក​ចង់​បន្លំ​ភ្នែក​មនុស្ស​ទាំង​នេះ​ឬ? ពួក​យើង​មិន​ព្រម​ទៅ​ទេ!»។


ពួក​ភីលី‌ស្ទីន​ក៏​ចូល​មក​ចាប់​គាត់ ហើយ​ខ្វេះ​ភ្នែក​គាត់ រួច​នាំ​ចុះ​ទៅ​ក្រុង​កាសា ដោយ​យក​ច្រវាក់​លង្ហិន​មក​ចង​គាត់ ឲ្យ​គាត់​បង្វិល​ត្បាល់‌កិន​នៅ​ក្នុង​គុក។


ហេតុ​នោះ អ្នក​នៅ​យ៉ាបេស​បាន​ប្រាប់​ដល់​ពួក​សាសន៍​អាំម៉ូន​ថា៖ «ថ្ងៃ​ស្អែក​នេះ យើង​ខ្ញុំ​នឹង​ចេញ​មក​ប្រគល់​ខ្លួន​ដល់​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​អាច​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​យ៉ាង​ណា​តាម​តែ​ចិត្ត​ចុះ»។


តែ​កាល​បាន​ឃើញ​ណា‌ហាស ជា​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន មក​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ថា "ទេ ត្រូវ​ឲ្យ​មាន​ស្តេច​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ដែរ" តែ​គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា។


ដូច្នេះ ដាវីឌ​ក៏​សួរ​ដល់​ពួក​អ្នក​ឈរ​នៅ​ជិត​ថា៖ «តើ​អ្នក​ដែល​នឹង​សម្លាប់​សាសន៍​ភីលី‌ស្ទីន​នេះ ហើយ​ដក​សេចក្ដី​ដំណៀល​ពី​អ៊ីស្រា‌អែល ទទួល​បាន​អ្វី​ខ្លះ? ដ្បិត​តើ​សាសន៍​ភីលី‌ស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ?»