១ សាំយូអែល 11:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 តែណាហាសជាសាសន៍អាំម៉ូនឆ្លើយថា លុះត្រាតែឲ្យអញចាក់ភ្នែកខាងស្តាំរបស់ឯងរាល់គ្នាឲ្យខ្វាក់ នោះទើបអញនឹងព្រមតាំងសេចក្ដីសញ្ញានឹងឯងរាល់គ្នា ដើម្បីនឹងយកការនោះទុកសំរាប់ជាសេចក្ដីដំនៀលដល់សាសន៍អ៊ីស្រាអែល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ប៉ុន្តែ ណាហាសជាសាសន៍អាំម៉ូនឆ្លើយថា៖ «យើងព្រមចុះសន្ធិសញ្ញាជាមួយអ្នករាល់គ្នា លុះត្រាតែឲ្យយើងខ្វេះភ្នែកខាងស្តាំរបស់អ្នករាល់គ្នា ដើម្បីធ្វើឲ្យសាសន៍អ៊ីស្រាអែលត្រូវអាម៉ាស់»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះបាទណាហាស ជាជនជាតិអាំម៉ូន មានរាជឱង្ការថា៖ «យើងចុះសន្ធិសញ្ញាជាមួយអ្នករាល់គ្នាបាន ទាល់តែអ្នករាល់គ្នាយល់ព្រមនឹងលក្ខខណ្ឌនេះ គឺឲ្យយើងខ្វេះភ្នែកស្ដាំរបស់អ្នកទាំងអស់គ្នា ដើម្បីធ្វើឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលត្រូវអាម៉ាស់»។ សូមមើលជំពូកអាល់គីតាប2 ស្តេចណាហាស ជាជនជាតិអាំម៉ូនមានប្រសាសន៍ឆ្លើយថា៖ «យើងចុះសន្ធិសញ្ញាជាមួយអ្នករាល់គ្នាបាន ទាល់តែអ្នករាល់គ្នាយល់ព្រមនឹងល័ក្ខខ័ណ្ឌនេះ គឺឲ្យយើងខ្វេះភ្នែកស្តាំរបស់អ្នកទាំងអស់គ្នា ដើម្បីធ្វើឲ្យប្រជាជនអ៊ីស្រអែលទាំងមូលត្រូវអាម៉ាស់»។ សូមមើលជំពូក |