ពួកគេឆ្លើយតបថា៖ «យើងបានឃើញច្បាស់ហើយថា ព្រះយេហូវ៉ាគង់នៅជាមួយអ្នកមែន ដូច្នេះហើយបានជាយើងគិតថា គួរតែយើងមានសម្បថចំពោះគ្នាទៅវិញទៅមក ហើយសូមឲ្យយើងបានតាំងសញ្ញាជាមួយអ្នកថា
១ សាំយូអែល 11:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រមាណជាមួយខែក្រោយមក ណាហាសជាសាសន៍អាំម៉ូន បានលើកទ័ពមកឡោមព័ទ្ធក្រុងយ៉ាបេស-កាឡាត ហើយមនុស្សនៅយ៉ាបេសទាំងប៉ុន្មាន បានទូលណាហាសថា៖ «សូមចុះសន្ធិសញ្ញាជាមួយយើងខ្ញុំមក យើងខ្ញុំនឹងបម្រើព្រះករុណា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទណាហាស ជាជនជាតិអាំម៉ូន បានលើកទ័ពមកឡោមព័ទ្ធក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ។ អ្នកក្រុងយ៉ាបេសទាំងអស់ទូលព្រះបាទណាហាសថា៖ «សូមចុះសន្ធិសញ្ញាជាមួយយើងខ្ញុំមក យើងខ្ញុំសុខចិត្តបម្រើព្រះរាជាហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សម័យនោះ ណាហាស ជាសាសន៍អាំម៉ូន ក៏ឡើងមកបោះទ័ពទាស់នឹងក្រុងយ៉ាបេស-កាឡាត ឯពួកមនុស្សនៅយ៉ាបេសទាំងប៉ុន្មាន គេនិយាយនឹងណាហាសថា ដូច្នេះសូមឲ្យតាំងសេចក្ដីសញ្ញានឹងយើងខ្ញុំចុះ នោះយើងខ្ញុំនឹងចំណុះចំពោះលោក អាល់គីតាប ស្តេចណាហាស ជាជនជាតិអាំម៉ូន បានលើកទ័ពមកឡោមព័ទ្ធក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ។ អ្នកក្រុងយ៉ាបេសទាំងអស់ជម្រាបស្តេចណាហាសថា៖ «សូមចុះសន្ធិសញ្ញាជាមួយយើងខ្ញុំមក យើងខ្ញុំសុខចិត្តបម្រើស្តេចហើយ»។ |
ពួកគេឆ្លើយតបថា៖ «យើងបានឃើញច្បាស់ហើយថា ព្រះយេហូវ៉ាគង់នៅជាមួយអ្នកមែន ដូច្នេះហើយបានជាយើងគិតថា គួរតែយើងមានសម្បថចំពោះគ្នាទៅវិញទៅមក ហើយសូមឲ្យយើងបានតាំងសញ្ញាជាមួយអ្នកថា
ក្រោយមក ស្តេចរបស់ប្រជាជនអាំម៉ូនសុគតទៅ ហើយហានូនជាបុត្រា បានឡើងសោយរាជ្យជំនួស។
ព្រះបាទដាវីឌព្រះតម្រិះថា៖ «យើងនឹងសម្ដែងសេចក្ដីសប្បុរសចំពោះហានូន កូនណាហាស ដូចបិតាលោកបានសម្ដែងដល់យើងដែរ»។ ដូច្នេះ ព្រះបាទដាវីឌបានចាត់ពួករាជទូត ឲ្យទៅជួយកម្សាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌក៏ចូលទៅក្នុងស្រុកនៃពួកកូនចៅអាំម៉ូន។
កាលព្រះបាទដាវីឌបានទៅដល់ម៉ាហាណែមហើយ នោះសូប៊ីជាកូនណាហាស ដែលនៅត្រង់រ៉ាបា ស្រុករបស់ពួកកូនចៅអាំម៉ូន ហើយម៉ាគារជាកូនអាំមាលនៅឡូរ-ដេបារ និងបារស៊ីឡាយជាពួកកាឡាតដែលនៅរ៉ូគីលីម
ដាវីឌបានបញ្ជូនសារទៅពួកក្រុងយ៉ាបេស-កាឡាត ប្រាប់ថា៖ «សូមឲ្យព្រះយេហូវ៉ាប្រទានពរដល់អ្នករាល់គ្នាចុះ ព្រោះអ្នករាល់គ្នាបានសម្ដែងសេចក្ដីសប្បុរសដល់ស្ដេចសូល ជាចៅហ្វាយរបស់អ្នក ដោយបញ្ចុះអដ្ឋិទ្រង់
បេន-ហាដាដទូលទ្រង់ថា៖ «អស់ទាំងទីក្រុងដែលបិតាទូលបង្គំបានរឹបយកពីបិតាទ្រង់ ទូលបង្គំនឹងប្រគល់ថ្វាយទាំងអស់វិញ ហើយទ្រង់នឹងធ្វើថ្នល់សម្រាប់ទ្រង់នៅក្រុងដាម៉ាសបាន ដូចជាបិតាទូលបង្គំបានធ្វើនៅក្រុងសាម៉ារីដែរ»។ ព្រះបាទអ័ហាប់តបថា៖ «ខ្ញុំនឹងឲ្យទៅលោកវិញ ដោយសេចក្ដីសញ្ញានេះ»។ ដូច្នេះ ស្ដេចក៏តាំងសេចក្ដីសញ្ញានឹងគ្នា រួចលែងឲ្យទៅវិញ។
ប៉ុន្តែ ពេលពួកក្រុងយ៉ាបេស-កាឡាតបានឮពីគ្រប់ទាំងការដែលពួកភីលីស្ទីនបានធ្វើចំពោះស្ដេចសូល
នោះពួកមនុស្សក្លាហានទាំងប៉ុន្មាន ក៏ក្រោកឡើងទៅយកព្រះសពរបស់សូល និងពួកបុត្រារបស់ទ្រង់ ត្រឡប់ទៅក្រុងយ៉ាបេសវិញ រួចបញ្ចុះអដ្ឋិទ្រង់ក្រោមដើមម៉ៃសាក់ នៅត្រង់ក្រុងយ៉ាបេស ហើយនាំគ្នាតមអស់រយៈពេលប្រាំពីរថ្ងៃ។
កុំស្តាប់តាមហេសេគាឲ្យសោះ ដ្បិតស្តេចអាសស៊ើរ ទ្រង់មានរាជឱង្ការដូច្នេះថា ចូរចងជាស្ពានមេត្រីនឹងយើង ហើយចេញមកជួបយើងចុះ នោះនឹងបានស៊ីផលចម្ការទំពាំងបាយជូរ និងផលដើមល្វា ក៏នឹងផឹកទឹកអណ្តូងរបស់ខ្លួនគ្រប់គ្នា
មួយទៀត ពួកយូដាទាំងប៉ុន្មាន ដែលនៅស្រុកម៉ូអាប់ និងនៅកណ្ដាលពួកកូនចៅអាំម៉ូន និងនៅស្រុកអេដុម ព្រមទាំងនៅគ្រប់ទាំងស្រុកផ្សេងៗទៀតផង កាលបានឮថា ស្តេចបាប៊ីឡូនបានទុកសំណល់ពួកយូដាឲ្យនៅសល់ ហើយបានតាំងកេដាលា ជាកូនអ័ហ៊ីកាម និងជាចៅសាផាន ឲ្យត្រួតត្រាលើគេ
គេជម្រាបលោកថា៖ តើលោកជ្រាបឬទេថា ប្អាលីស ជាស្តេចពួកកូនចៅអាំម៉ូន បានចាត់អ៊ីសម៉ាអែល ជាកូននេថានា ឲ្យមកសម្លាប់លោក? តែកេដាលា ជាកូនអ័ហ៊ីកាមមិនជឿគេទេ។
ស្ដេចបាប៊ីឡូនក៏រើសយកពូជស្តេចមួយអង្គមកតាំងសញ្ញានឹងគ្នា ហើយក៏ចាប់ឲ្យស្បថ (រួចនាំពួកអ្នកខ្លាំងពូកែក្នុងស្រុកចេញទៅ)
សាសន៍អាំម៉ូន ឬសាសន៍ម៉ូអាប់ មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាបានឡើយ សូម្បីតែកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាជារៀងរហូត
ដូច្នេះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា ក៏ឆួលឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយព្រះអង្គលក់គេទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន និងទៅក្នុងកណ្ដាប់នៃរបស់ពួកអាំម៉ូន
ពេលនោះ គេសួរគ្នាទៀតថា៖ «ក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ តើមានណាមួយមិនបានឡើងមកឯព្រះយេហូវ៉ា នៅមីសប៉ាឬទេ?» នោះគេរកឃើញថា គ្មានអ្នកណាបានឡើងពីយ៉ាបេស-កាឡាត ចូលមកជំរំ ដើម្បីចូលរួមក្នុងអង្គប្រជុំឡើយ។
តែកាលបានឃើញណាហាស ជាស្តេចនៃពួកកូនចៅអាំម៉ូន មកទាស់នឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាបានសូមដល់ខ្ញុំថា "ទេ ត្រូវឲ្យមានស្តេចសោយរាជ្យលើយើងរាល់គ្នាដែរ" តែគឺព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដែលជាស្តេចលើអ្នករាល់គ្នា។
ក្រោយដែលស្ដេចសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល ព្រះអង្គក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ និងពួកកូនចៅ អាំម៉ូន និងសាសន៍អេដុម និងស្តេចទាំងប៉ុន្មាននៃស្រុកសូបា និងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជានិច្ច។