Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 17:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ស្ដេច​បាប៊ីឡូន​ក៏​រើស​យក​ពូជ​ស្តេច​មួយ​អង្គ​មក​តាំង​សញ្ញា​នឹង​គ្នា ហើយ​ក៏​ចាប់​ឲ្យ​ស្បថ (រួច​នាំ​ពួក​អ្នក​ខ្លាំង​ពូកែ​ក្នុង​ស្រុក​ចេញ​ទៅ)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ស្ដេច​ស្រុក​បាប៊ី‌ឡូន​ជ្រើស​រើស​ពូជ​ស្ដេច​ស្រុក​យូដា​មួយ​រូប​មក ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ ព្រម​ទាំង​ឲ្យ​ពូជ​ស្ដេច​នោះ​ធ្វើ​សច្ចា‌ប្រណិ‌ធាន​ផង។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​យក​ពួក​មេ​ដឹក​នាំ​ចេញ​ពី​ស្រុក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​ក៏​រើស​យក​ពូជ​ស្តេច​១​អង្គ​មក​តាំង​សញ្ញា​នឹង​គ្នា ហើយ​ក៏​ចាប់​ឲ្យ​ស្បថ រួច​បាន​ដឹក‌នាំ​ពួក​អ្នក​ខ្លាំង​ពូកែ ក្នុង​ស្រុក​ចេញ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ស្ដេច​ស្រុក​បាប៊ី‌ឡូន​ជ្រើស​រើស​ពូជ​ស្ដេច​ស្រុក​យូដា​មួយ​នាក់​មក ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ ព្រម​ទាំង​ឲ្យ​ពូជ​ស្ដេច​នោះ​ធ្វើ​សច្ចា‌ប្រណិ‌ធាន​ផង។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​យក​ពួក​មេ​ដឹក​នាំ​ចេញ​ពី​ស្រុក

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 17:13
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​បះ‌បោរ​ចំពោះ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ដែល​ស្តេច​នោះ​បាន​ចាប់​ឲ្យ​ទ្រង់​ស្បថ​ក្នុង​នាម​ព្រះ។ ព្រះបាទ​សេដេ‌គា​បានធ្វើ​ករឹង និង​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​រូស មិន​ព្រម​បែរ​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ។


ទាំង​មនុស្ស​ខ្លាំង​ពូកែ និង​មនុស្ស​ថ្នឹក​ចម្បាំង ទាំង​ចៅ‌ក្រម និង​ហោរា ទាំង​គ្រូ​ទាយ និង​អ្នក​ចាស់​ទុំ


ព្រះ‌យេហូវ៉ា​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ផ្លែ​ល្វា​ពីរ​ល្អី ដាក់​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក្រោយ​ពេល​ដែល​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន​ចាប់​ព្រះបាទ​យេកូនាស ជា​បុត្រ​ព្រះបាទ​យេហូ‌យ៉ាគីម ស្តេច​យូដា នាំ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា និង​ពួក​រចនា ហើយ​ពួក​ជាង ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដល់​ស្រុក​បាប៊ីឡូន។


គឺ​នៅ​ក្រោយ​ដែល​ស្តេច​យេកូនាស និង​អគ្គម‌ហេសី ពួក​សេនាបតី ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​អស់​ហើយ។


ព្រះបាទ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​តាំង​ព្រះបាទ​សេដេគា ជា​បុត្រ​ព្រះបាទ​យ៉ូសៀស​ឲ្យ​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះបាទ​កូនាស ជា​បុត្រ​របស់​ព្រះបាទ​យេហូ‌យ៉ាគីម ។


ទោះ​បើ​គេ​ថា គេ​ស្បថ​ដោយ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ក៏​ដោយ គង់​តែ​គេ​ស្បថ​ដោយ​ភូត‌ភរ​ទេ


ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​ស្តេច​នឹង​ត្រូវ​ស្លាប់ នៅ​កន្លែងក្នុង​ស្រុក​ដែល​បាន​តាំង​ទ្រង់​ឡើង​ឲ្យ​សោយ‌រាជ្យ ដែល​ទ្រង់​បាន​មើល‌ងាយ​ពាក្យ​សម្បថ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ស្តេច​នោះ គឺ​នឹង​ត្រូវ​ស្លាប់ នៅ​កណ្ដាល​ក្រុង​បាប៊ីឡូន​ជិត​ស្តេច​នោះ។


វា​ក៏​យក​ពូជ​ពង្រោះ​ពី​ស្រុក​នោះ ទៅ​ព្រោះ​នៅ​ក្នុង​ដី​ដុះ‌ដាល គឺ​បាន​ដាំ​នៅ​ក្បែរ​ទឹក​ធំ ដូច​ជា​ដើម​ចាក


ឯ​អ្នក កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ពី​ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​គេ ចូរ​ប្រាប់​ថា មាន​ដាវ មាន​ដាវ​ដក​ជា​ស្រេច ដាវ​នោះ​បាន​ខាត់​ភ្លឺ​សម្រាប់​ការ​សម្លេះ​យ៉ាង​សន្ធឹក ដើម្បី​បំផ្លាញ​ឲ្យ​អស់ ហើយ​ឲ្យ​បាន​ចាំង​ពន្លឺ​ដូច​ផ្លេក‌បន្ទោរ។


គេ​ពោល​ចេញ​តែ​ពាក្យឥត​បាន​ការ គេ​ស្បថ​កុហក​ក្នុង​ការ​តាំង​សញ្ញា​នឹង​គ្នា ហេតុ​នេះ​ហើយ​ការ​វិនិច្ឆ័យ​ក៏​ដុះ​ពន្លក​ឡើង ដូច​តិណ​ជាតិ​មាន​ជាតិ​ពុល ដុះ​តាម​គន្លង​ដែល​គេ​ភ្ជួរ​ក្នុង​ចម្ការ។


ប្រមាណ​ជា‌មួយ​ខែ​ក្រោយ​មក ណា‌ហាស​ជា​សាសន៍​អាំម៉ូន បាន​លើក​ទ័ព​មក​ឡោម​ព័ទ្ធ​ក្រុង​យ៉ា‌បេស-កាឡាត ហើយ​មនុស្ស​នៅ​យ៉ា‌បេស​ទាំង​ប៉ុន្មាន បាន​ទូល​ណា‌ហាស​ថា៖ «សូម​ចុះ​សន្ធិ‌សញ្ញា​ជា‌មួយ​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​បម្រើ​ព្រះ‌ករុណា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម