Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លុះ​ចំណេរ​ក្រោយ​មក ពួក​អាំម៉ូនបានលើក​គ្នា​មក​ច្បាំង​នឹង​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ចំណេរ​ក្រោយ​មក ជន‌ជាតិ​អាំម៉ូន​លើក​គ្នា​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 លុះ​ចំណេរ​ក្រោយ​មក នោះ​ពួក​កូន​ចៅ​អាំម៉ូន គេ​ទន្ទ្រាន​ចូល​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ចំណេរ​ក្រោយ​មក ជន‌ជាតិ​អាំម៉ូន​លើក​គ្នា​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ពួក​អាំម៉ូន​បាន​មូល​ផ្ដុំ​គ្នា ហើយ​បោះ‌ទ័ព​នៅ​ស្រុក​កាឡាត ឯ​ប្រជាជន​អ៊ីស្រា‌អែល​ក៏​ប្រមូល​ផ្ដុំ​គ្នា ហើយ​បោះ‌ទ័ព​នៅ​មីស‌ប៉ា​ដែរ។


ប្រជាជន និង​មេ​ដឹក​នាំ​របស់​ពួក​កាឡាត សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​អ្នក​ណា​ហ៊ាន​នាំ​មុខ​ច្បាំង​នឹង​ពួក​អាំម៉ូន​មុន​គេ? អ្នក​ណា​ហ៊ាន អ្នក​នោះ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជាជន​កាឡាត​ទាំង​មូល»។


ពួក​អាំម៉ូន​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ច្បាំង​នឹង​ពួក​យូដា ពួក​បេនយ៉ាមីន និង​ពួក​វង្ស​អេប្រាអិម​ថែម​ទៀត ដល់​ម៉្លេះ​បាន​ជា​ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។


កាល​ពួកអាំ​ម៉ូនមក​ច្បាំង​នឹង​អ៊ីស្រា‌អែល ពួក​ចាស់​ទុំ​នៅ​ស្រុក​កាឡាត​ក៏​ចេញ​ទៅ​ហៅ​យែបថា​នៅ​ស្រុក​ថូប។


ប្រមាណ​ជា‌មួយ​ខែ​ក្រោយ​មក ណា‌ហាស​ជា​សាសន៍​អាំម៉ូន បាន​លើក​ទ័ព​មក​ឡោម​ព័ទ្ធ​ក្រុង​យ៉ា‌បេស-កាឡាត ហើយ​មនុស្ស​នៅ​យ៉ា‌បេស​ទាំង​ប៉ុន្មាន បាន​ទូល​ណា‌ហាស​ថា៖ «សូម​ចុះ​សន្ធិ‌សញ្ញា​ជា‌មួយ​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​បម្រើ​ព្រះ‌ករុណា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម