លោកយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាម ទៅដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយក៏បោះជំរំនៅមុខទីក្រុងនោះ។
១ របាក្សត្រ 6:67 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានឲ្យទីក្រុងជម្រកទាំងប៉ុន្មានដល់ពួកកេហាត់ដែរ គឺក្រុងស៊ីគែម ដែលនៅស្រុកភ្នំអេប្រាអិម ព្រមទាំងវាលស្មៅនៅជុំវិញ ក្រុងកេស៊ើរ និងវាលស្មៅនៅជុំវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានប្រគល់ក្រុងជម្រកឲ្យអ្នកទាំងនោះ គឺក្រុងស៊ីគែម ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងវាលស្មៅនៅជុំវិញ ក្រុងកេស៊ើរ និងវាលស្មៅនៅជុំវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីក្រុងពំនាក់ទាំងប៉ុន្មាន ក៏បានឲ្យដល់ពួកកេហាត់ដែរ គឺក្រុងស៊ីគែម ដែលនៅស្រុកភ្នំអេប្រាអិម ព្រមទាំងដំបន់នៅជុំវិញ ក្រុងកេស៊ើរ នឹងដំបន់នៅជុំវិញ អាល់គីតាប គេបានប្រគល់ក្រុងជំរកឲ្យអ្នកទាំងនោះ គឺក្រុងស៊ីគែម ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងវាលស្មៅនៅជុំវិញ ក្រុងកេស៊ើរ និងវាលស្មៅនៅជុំវិញ |
លោកយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាម ទៅដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយក៏បោះជំរំនៅមុខទីក្រុងនោះ។
ដូច្នេះ គេក៏យកព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងក្រវិលដែលនៅត្រចៀករបស់គេ មកប្រគល់ឲ្យលោកយ៉ាកុប ហើយលោកក៏យកទៅកប់ចោលនៅក្រោមដើមម៉ៃសាក់ ដែលនៅជិតក្រុងស៊ីគែម។
(ដ្បិតមុនដែលផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទបានឡើងមកចាប់យកក្រុងកេស៊ើរនោះ ទាំងដុត ហើយសម្លាប់ពួកសាសន៍កាណានដែលនៅក្រុងដែរ រួចបានប្រទានទីក្រុងនោះទៅព្រះរាជបុត្រីទ្រង់ ដែលជាភរិយាព្រះបាទសាឡូម៉ូន ទុកជាចំណងដៃ។
មានពួកគ្រួនៃកូនចៅកេហាត់ខ្លះ គេបានទីក្រុងរបស់ព្រំដែនខ្លួន ពីក្នុងកុលសម្ព័ន្ធអេប្រាអិម។
ក៏ប៉ុន្ដែ ពួកគេមិនបានបណ្តេញពួកសាសន៍កាណាន ដែលនៅក្រុងកេស៊ើរចេញទេ ដូច្នេះ សាសន៍កាណានរស់នៅក្នុងចំណោមពួកអេប្រាអិម រហូតដល់សព្វថ្ងៃ តែពួកគេត្រូវធ្វើការធ្ងន់ៗ។
ចេញពីទីនោះចុះទៅខាងលិច តាមព្រំប្រទល់ស្រុករបស់ពួកយ៉ាផ្លេទីត រហូតដល់ដែនដីបេត-ហូរ៉ុនខាងក្រោម ហើយដល់ក្រុងកេស៊ើរ រួចទៅផុតត្រឹមសមុទ្រ។
ដូច្នេះ គេក៏ញែកក្រុងកេដេស នៅស្រុកកាលីឡេ ក្នុងស្រុកភ្នំណែបថាលី ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម ក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) នៅស្រុកភ្នំយូដា។
គេឲ្យក្រុងស៊ីគែម និងវាលស្មៅជុំវិញដល់ពួកគេ នៅក្នុងស្រុកភ្នំអេប្រាអិម ទុកជាក្រុងជម្រក សម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងកេស៊ើរ និងវាលស្មៅជុំវិញ