Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 16:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ក៏​ប៉ុន្ដែ ពួក​គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ទេ ដូច្នេះ សាសន៍កាណានរស់​នៅ​ក្នុង​ចំណោម​ពួក​អេប្រាអិម រហូត​ដល់​សព្វ​ថ្ងៃ តែ​ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 កូន​ចៅ​អេប្រាអ៊ីម​ពុំ​បាន​បណ្តេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​កេស៊ើរ​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កាណាន​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អេប្រាអ៊ីម​មក​ទល់​សព្វ​ថ្ងៃ ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ​គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ទេ ពួក​សាសន៍​នោះ​គេ​នៅ​ជា​មួយ​នឹង​ពួក​អេប្រា‌អិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​ត្រឡប់​ជា​អ្នក​បំរើ​ដល់​ពួក​អេប្រា‌អិម​ទាំង​បង្ខំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 កូន​ចៅ​អេប្រា‌អ៊ីម​ពុំ​បាន​បណ្តេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​កេស៊ើរ​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កាណាន​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អេប្រា‌អ៊ីម មក​ទល់​សព្វ​ថ្ងៃ ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 16:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មូល​ហេតុ​ដែល​ព្រះបាទ​សាឡូម៉ូន​កេណ្ឌ​កំណែន គឺ​ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌រាជ‌វាំង ប៉ម​មីឡូរ កំផែង​ក្រុង​យេរូ‌សាឡិម ក្រុង​ហាសោរ ក្រុង​មេគី‌ដោ ក្រុង​កេស៊ើរ


(ដ្បិត​មុន​ដែល​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​បាន​ឡើង​មក​ចាប់​យក​ក្រុង​កេស៊ើរ​នោះ ទាំង​ដុត ហើយ​សម្លាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ដែរ រួច​បាន​ប្រទាន​ទី​ក្រុង​នោះ​ទៅ​ព្រះ‌រាជ‌បុត្រី​ទ្រង់ ដែល​ជា​ភរិយា​ព្រះ‌បាទ​សាឡូម៉ូន ទុក​ជា​ចំណង​ដៃ។


គឺ​ជា​កូន​ចៅ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់​ក្នុង​ស្រុក ជា​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​បំផ្លាញ​អស់​រលីង​ទេ នោះ​ព្រះបាទ​សាឡូម៉ូន​បាន​កេណ្ឌ​គេ មក​ធ្វើ​ជា​បាវ​បម្រើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ព្រម​ទាំង​ពួក​កូន​ចៅ​គេ​ដែល​សល់​នៅ​ក្នុង​ស្រុក ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​បំផ្លាញ នោះ​ព្រះបាទ​សាឡូម៉ូន​បាន​កេណ្ឌ​ទុក​ជា​បាវ​បម្រើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ពេល​នោះ ព្រះ​បាទ​ហោរាម​ជា​ស្តេច​ក្រុង​កេស៊ើរ ក៏​ឡើង​មក​ជួយ​ក្រុង​ឡាគីស តែ​លោក​យ៉ូស្វេ​លោក​វាយ​ប្រហារ​ស្តេច​នោះ និង​ប្រជា‌រាស្ត្ររបស់​ស្ដេច រហូត​ទាល់​តែ​គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។


ប៉ុន្ដែ ពួក​កូន​ចៅ​យូដាពុំ​អាច​បណ្តេញ​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ទេ ដូច្នេះ សាសន៍​យេប៊ូស​រស់​នៅ​ជា​មួយ​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូ‌សាឡិម រហូត​ដល់​សព្វ​ថ្ងៃ។


រាប់​ទាំង​ក្រុង ព្រម​ទាំង​ភូមិ​នានា នៅ​ក្នុង​មត៌ក​របស់​ពួក​កូន​ចៅ​ម៉ាណា‌សេ ដែល​ញែក​សម្រាប់ពួក​កូន​ចៅ​អេ​ប្រាអិម។


ប៉ុន្តែ ពួក​កូន​ចៅ​ម៉ាណា‌សេ​ពុំ​អាច​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ទី​ក្រុង​ទាំង​នោះ​ចេញ​បាន​ទេ គឺ​គេប្ដេជ្ញា​ចិត្ត​រស់​នៅ​ក្នុង​ស្រុក​នោះ​ដដែល។


ប៉ុន្ដែ កាល​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​កម្លាំងកាន់​តែ​ខ្លាំង គេ​បង្ខំ​ឲ្យ​ពួក​សាសន៍​កាណាន​ធ្វើ​ការ​ជា​ទម្ងន់ តែ​មិន​បាន​បណ្តេញ​គេឲ្យចេញ​អស់​ទាំង​ស្រុង​ទេ។


ឯ​ពួក​អេប្រាអិម​ក៏​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន​ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ដែរ គឺ​ពួក​កាណាន​បាន​រស់​នៅ​ក្រុង​កេស៊ើរ ក្នុង​ចំណោម​ពួក​គេ​តទៅ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម