សាដុក ជាកូនអ័ហ៊ីទូប និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ធ្វើជាសង្គ្រាជ សេរ៉ាយ៉ាជាស្មៀនហ្លួង
១ របាក្សត្រ 6:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេលាសារបង្កើតបានភីនេហាស ភីនេហាសបង្កើតអ័ប៊ីសួរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេឡាសារជាឪពុករបស់លោកភីនេហាស លោកភីនេហាសជាឪពុករបស់លោកអប៊ីសួរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេលាសារបង្កើតបានភីនេហាសៗបង្កើតអ័ប៊ីសួរ អាល់គីតាប លោកអេឡាសារជាឪពុករបស់លោកភីនេហាស លោកភីនេហាសជាឪពុករបស់លោកអប៊ីសួរ |
សាដុក ជាកូនអ័ហ៊ីទូប និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ធ្វើជាសង្គ្រាជ សេរ៉ាយ៉ាជាស្មៀនហ្លួង
កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ និងម៉ារាម ឯកូនចៅរបស់លោកអើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ។
ទាំងនេះជាកូនចៅលោកអើរ៉ុន គឺលោកបង្កើតអេលាសារ អេលាសារបង្កើតភីនេហាស ភីនេហាសបង្កើតអ័ប៊ីសួរ
ភីនេហាស ជាកូនអេលាសារ គាត់ជាអ្នកត្រួតត្រាលើគេ ព្រះយេហូវ៉ាបានគង់ជាមួយគាត់។
ហើយដោយព្រះហស្តដ៏ល្អរបស់ព្រះនៃយើង បានសណ្ឋិតលើយើង គេក៏បាននាំមនុស្សម្នាក់ដែលប្រកបដោយប្រាជ្ញាមកជួបយើង ពីពូជពង្សម៉ាស់លី ជាកូនលេវី ដែលជាកូនអ៊ីស្រាអែល គឺសេរេប៊ីយ៉ា ព្រមទាំងកូនប្រុសៗ និងបងប្អូនរបស់គាត់ ទាំងអស់មាន ១៨ នាក់
ក្នុងពួកកូនចៅភីនេហាស មានគើសុន។ ក្នុងពួកកូនចៅអ៊ីថាម៉ារ មានដានីយ៉ែល។ ក្នុងពួកកូនចៅដាវីឌ មានហាធូស។
អេលាសារជាកូនអើរ៉ុន ក៏យកកូនស្រីម្នាក់របស់ពូធាលធ្វើជាប្រពន្ធ ហើយនាងបង្កើតបានភីនេហាស។ នេះជាពួកមេនៃគ្រួសារឪពុករបស់ពួកលេវី តាមគ្រួសាររបស់គេ។
គឺសម្រាប់គាត់ និងពូជរបស់គាត់ ជាសេចក្ដីសញ្ញាឲ្យបានការងារជាសង្ឃរហូតតទៅ ព្រោះគាត់បានឈឺឆ្អាលជំនួសព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូនចៅអ៊ីស្រាអែលរួចពីបាប»។
លោកម៉ូសេក៏ចាត់គេឲ្យចេញទៅច្បាំង គឺមួយពាន់នាក់ពីកុលសម្ព័ន្ធនីមួយៗ មានទាំងភីនេហាស ជាកូនសង្ឃអេលាសារ កាន់គ្រឿងប្រដាប់ទីបរិសុទ្ធ និងត្រែសម្រាប់ផ្លុំ ទៅជាមួយ។
ពេលនោះ លោកយ៉ូស្វេឲ្យពរលោកកាលែប ជាកូនរបស់លោកយេភូនេ ហើយប្រគល់ក្រុងហេប្រុនឲ្យលោកទុកជាមត៌ក។
រីឯក្រុងហេប្រុននេះ ពីដើមមានឈ្មោះថា គារយ៉ាត់-អើបា (អើបានេះជាមនុស្សមានមាឌធំជាងគេក្នុងចំណោមពួកសាសន៍អ័ណាក់)។ ចាប់ពីនោះមក ស្រុកទេសក៏បានស្រាកស្រាន្តពីចម្បាំង។
ពួកកូនចៅអ៊ីស្រាអែលក៏ចាត់ភីនេហាស ជាកូនសង្ឃអេលាសារ ទៅជួបពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងនៅស្រុកកាឡាដ
អេលាសារជាកូនរបស់លោកអើរ៉ុន ក៏បានស្លាប់ទៅដែរ ហើយគេបញ្ចុះសពលោកនៅគីបៀរ ជាក្រុងរបស់ភីនេហាសជាកូន ជាទឹកដីដែលដែលលោកបានទទួល នៅក្នុងស្រុកភ្នំអេប្រាអិម។:៚
ហើយភីនេហាស ជាកូនអេលាសារ ពូជពង្សលោកអើរ៉ុន បម្រើព្រះអង្គនៅមុខហិបនៃសេចក្ដីសញ្ញានៅគ្រានោះ) គឺគេសួរថា៖ «តើយើងខ្ញុំត្រូវចេញទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំម្ដងទៀត ឬយើងខ្ញុំត្រូវឈប់?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឡើងទៅចុះ ដ្បិតថ្ងៃស្អែក យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។