Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ហើយ​ភីនេ‌ហាស ជា​កូន​អេលា‌សារ ពូជ​ពង្ស​លោក​អើរ៉ុន បម្រើ​ព្រះ​អង្គ​នៅ​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា​នៅ​គ្រា​នោះ) គឺ​គេ​សួរ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ម្ដង​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​ឈប់?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឡើង​ទៅ​ចុះ ដ្បិត​ថ្ងៃ​ស្អែក យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ហើយ​មាន​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេ‌ឡា‌សារ និង​ជា​ចៅ​របស់​លោក​អើរ៉ុន ជា​អ្នក​បម្រើ​ព្រះអង្គ​នៅ​ទី​នោះ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ទៅ​ប្រយុទ្ធ​ទល់​នឹង​ពួក​បេន‌យ៉ាមីន ជា​បងប្អូន​របស់​យើង​ខ្ញុំ​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម?»។ ព្រះ‌អម្ចាស់​ឆ្លើយ​តប​មក​វិញ​ថា៖ «ចូរ​ចេញ​ទៅ​ចុះ ស្អែក​យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ហើយ​ភីនេ‌ហាស​ជា​កូន​អេលាសារ ជា​ពូជ​អើរ៉ុន លោក​ឈរ​នៅ​មុខ​ហឹប​នៅ​ជាន់​នោះ​ដែរ) គឺ​គេ​សួរ​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ចេញ​ទៅ​ត​តាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ាមីន ជា​បង​ប្អូន​ទូលបង្គំ​ម្តង​ទៀត ឬ​ត្រូវ​ឈប់​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​ថ្ងៃ​ស្អែក​នេះ អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​រាល់​គ្នា​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ហើយ​មាន​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេឡា‌សារ និង​ជា​ចៅ​របស់​ហារូន ជា​អ្នក​បម្រើ​ទ្រង់​នៅ​ទី​នោះ។ ជន‌ជាតិ​អ៊ីស្រ‌អែល​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ទៅ​ប្រយុទ្ធ​ទល់​នឹង​ពួក​ពុន‌យ៉ាមីន ជា​បង‌ប្អូន​របស់​យើង​ខ្ញុំ​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម?»។ អុលឡោះ‌តាអាឡា​ឆ្លើយ​តប​មក​វិញ​ថា៖ «ចូរ​ចេញ​ទៅ​ចុះ ស្អែក​យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:28
21 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ដាក់​ហិប​របស់​ព្រះ​លើ​រទេះ​ថ្មី ដឹក​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ណាដាប់ ដែល​នៅ​លើ​ភ្នំ។ អ៊ុសា និង​អ័ហ៊ីយ៉ូរ​ជា​កូន​អ័ប៊ី‌ណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។


អ្នក​រាល់​គ្នា​មិន​បាច់​នឹង​តស៊ូ​ក្នុង​ចម្បាំង​នេះ​ទេ គ្រាន់​តែ​តម្រៀប​គ្នា​ឈរ​ស្ងៀម ហើយ​ចាំ​មើល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ឱ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ស្រយុត​ចិត្ត​ដែរ ស្អែក​នេះ ចូរ​ចេញ​ទៅ​ទាស់​នឹង​គេ​ចុះ ព្រោះ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ហើយ»។


ប៊ូកគី​ជា​កូន​អ័ប៊ី‌សួរ អ័ប៊ី‌សួរ​ជា​កូន​ភី‌នេ‌ហាស ភី‌នេ‌ហាស​ជា​កូន​អេលា‌សារ អេលា‌សារ​ជា​កូន​លោក​អើរ៉ុន ជាសម្ដេច​សង្ឃ។


អេលា‌សារ​ជា​កូន​អើរ៉ុន ក៏​យក​កូន​ស្រី​ម្នាក់​របស់​ពូធាល​ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស។ នេះ​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី តាម​គ្រួសារ​របស់​គេ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​តម្រង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ។


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី​ចេញ ទុក​សម្រាប់​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌អង្គ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​ក្នុង‌នាមព្រះ‌អង្គ រហូត​មក​ដល់​សព្វ​ថ្ងៃ។


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​លោក និង​កូន​ចៅ​របស់​លោក ពី​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ្នក ឲ្យ​ឈរ​បំពេញ​មុខ​ងារ ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជារៀង​រហូត។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចាត់​ភីនេ‌ហាស ជា​កូន​សង្ឃ​អេលា‌សារ ទៅ​ជួប​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​នៅ​ស្រុក​កាឡាដ


អេលា‌សារ​ជា​កូន​របស់​លោក​អើរ៉ុន ក៏​បាន​ស្លាប់​ទៅ​ដែរ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​គី‌បៀរ ជា​ក្រុង​របស់​ភីនេ‌ហាសជា​កូន ជា​ទឹក​ដី​ដែល​ដែល​លោកបាន​ទទួល នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម។:៚


លោក​យ៉ូស្វេ​ទូល​ថា៖ «ឱ​ព្រះ​ជា​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​នាំ​ប្រជា‌ជន​នេះឆ្លង​ទន្លេ​យ័រដាន់​មក ដើម្បី​ប្រគល់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​សាសន៍​អាម៉ូរី ឲ្យ​គេ​បំផ្លាញ​យើង​ខ្ញុំ​ដូច្នេះ? គួរ​តែ​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ប្រសើរ​ជាង!


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ត្រូវ​ឲ្យ​ពួក​យូដា​ឡើង​ទៅ មើល៍ យើង​បាន​ប្រគល់​ស្រុក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​គេ​ហើយ»។


មើល៍ ល្ងាច​នោះ មាន​បុរសវ័យ​ចាស់​ម្នាក់​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ចម្ការ បុរស​នោះ​ជា​អ្នក​ស្រុក​ភ្នំ​អេប្រាអិម តែ​គាត់​មករស់​នៅ​ក្រុង​គី‌បៀរ ឯ​មនុស្ស​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ជា​ពួក​បេនយ៉ាមីន។


នៅ​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វាយ​ជំរំ​ទ័ព​របស់​គេ​ទៅ ដ្បិត​យើង​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។


ស្ដេច​សូល​ក៏​ទូល​សួរ​ដល់​ព្រះ​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ចុះ​ទៅ​តាម​ពួក​ភីលី‌ស្ទីន​ឬ? តើ​ព្រះ‌អង្គ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ពួក​អ៊ីស្រា‌អែល​ឬ​ទេ?»។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះ​មិន​បាន​ឆ្លើយ​តប​មក​សោះ។


រួច​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ដេញ​តាម​ពួក​នោះ​ឬ​ទេ? តើ​នឹង​បាន​ទាន់​គេ​ឬ​ទេ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ដេញ​តាម​ចុះ ដ្បិត​នឹង​បាន​ទាន់​គេ​ជា​ពិត​ប្រាកដ ហើយ​នឹង​ចាប់​បាន​មក​វិញ​ទាំង​អស់​ជា​មិន​ខាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម