Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 6:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ទាំង​នេះ​ជា​កូន​ចៅ​លោក​អើរ៉ុន គឺ​លោក​បង្កើត​អេលា‌សារ អេលាសារ​បង្កើត​ភី‌នេ‌ហាស ភីនេហាស​បង្កើត​អ័ប៊ី‌សួរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 កូន​ចៅ​របស់​លោក​អើរ៉ុន មាន​ឈ្មោះ​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: អេ‌ឡា‌សារ ភីនេ‌ហាស អប៊ី‌សួ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 នេះ​កូន​ចៅ​អើរ៉ុន គឺ​លោក​បង្កើត​អេលាសារៗ បង្កើត​ភីនេ‌ហាសៗ បង្កើត​អ័ប៊ី‌សួរ

សូមមើលជំពូក ចម្លង

អាល់គីតាប

50 កូន​ចៅ​របស់​ណាពី​ហារូន មាន​ឈ្មោះ​តាម​តំណ​វង្ស​ត្រកូល​ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: អេ‌ឡា‌សារ ភីនេ‌ហាស អប៊ី‌សួ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 6:50
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​បែង​ចែក​ពួក​កូន​ចៅ​លោក​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​លោក​អើរ៉ុន មាន​ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ


អ័ប៊ី‌សួរ​បង្កើត​ប៊ូកគី ប៊ូកគី​បង្កើត​អ៊ូស៊ី អ៊ីស៊ី​បង្កើត​សេរ៉ា‌ហ៊ា


ភីនេ‌ហាស ជា​កូន​អេលា‌សារ គាត់​ជា​អ្នក​ត្រួត‌ត្រា​លើ​គេ ព្រះ‌យេហូវ៉ា​បាន​គង់​ជា‌មួយ​គាត់។


នៅ​ថ្ងៃ​ទី​បួន យើង​ថ្លឹង​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​ដៃ​សង្ឃ​ម្រេម៉ូត ជា​កូន​របស់​អ៊ូរី‌យ៉ា នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ហើយ​នៅ​ជា​មួយ​លោក មាន​អេលា‌សារ ជា​កូន​ភីនេ‌ហាស ព្រម​ទាំង​មាន​យ៉ូ‌សាបាឌ ជា​កូន​យេសួរ និង​ណូ‌អាឌា ជា​កូន​ប៊ីនុយ ជា​ពួក​លេវី នៅ​ជា​មួយ​ដែរ។


ត្រូវ​នាំ​អើរ៉ុន​បង​របស់​អ្នក​ឲ្យ​ចូល​មក​ជិត​អ្នក ព្រម​ទាំង​កូន​ប្រុស​ៗ​របស់​គាត់​ផង ចេញ​ពីចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​នៅ​មុខ​យើង គឺ​ទាំង​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ ជា​កូន​របស់​គាត់។


អើរ៉ុន​យក​នាង​អេលី‌សេបា កូន​របស់​អ័មី‌ណាដាប់ និង​ជា​ប្អូន​របស់​ណា​សូន ធ្វើ​ជា​ប្រពន្ធ នាង​បង្កើត​បាន​ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ។


លោក​ម៉ូសេ​ក៏​ខំ​រក​ពពែ​ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​នោះ តែ​ឃើញ​ថា គេ​បាន​ដុត​ទៅ​ហើយ នោះ​លោក​ក៏​ខឹង​នឹង​អេលាសារ និង​អ៊ីថា‌ម៉ារ ជា​កូន​លោក​អើរ៉ុន ដែល​នៅ​សល់ ហើយ​សួរ​ថា៖


លោក​ម៉ូសេ​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។ គាត់​បាន​នាំ​យ៉ូស្វេ​មក​ឈរ​នៅ​ចំពោះ​មុខ​សង្ឃ​អេលាសារ និង​ក្រុម​ជំនុំ​ទាំង​មូល


អេលាសារ ជា​កូន​របស់​សង្ឃ​អើរ៉ុន ត្រូវ​ធ្វើ​ជា​ប្រធាន​លើ​មេ​ដឹកនាំ​របស់​ពួក​លេវី ហើយ​ត្រូវ​មើល​ខុស​ត្រូវ​លើ​អស់​អ្នក​ដែល​ថែរក្សា​ទី​បរិសុទ្ធ។


ណាដាប និង​អ័ប៊ីហ៊ូវ បាន​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​ពេល​ដែល​គេ​យក​ភ្លើង​មិន​បរិសុទ្ធ​ទៅ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ អ្នក​ទាំង​ពីរ​នេះ​គ្មាន​កូន​ទេ។ អេលាសារ និង​អ៊ីថាម៉ារ បាន​បម្រើ​ការ‌ងារ​ជា​សង្ឃ នៅ​ចំពោះ​អើរ៉ុន ជា​ឪពុក​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម