កាលព្រះបាទដាវីឌឡើងគ្រងរាជ្យ ទ្រង់មានព្រះជន្មសាមសិបឆ្នាំ ក៏សោយរាជ្យបានសែសិបឆ្នាំ។
១ របាក្សត្រ 26:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកហេប្រុន មានយេរីយ៉ា ជាមេលើពួកហេប្រុន នៅគ្រប់តំណនៃវង្សរបស់ឪពុកគេ (នៅឆ្នាំទីសែសិបក្នុងរាជ្យដាវីឌ គេរកពួកអ្នកនោះ ក៏បានឃើញមានមនុស្សខ្លាំងពូកែ មានចិត្តក្លាហានក្នុងពួកគេនៅក្រុងយ៉ាស៊ើរ ស្រុកកាឡាត)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីសែសិបនៃរជ្ជកាលព្រះបាទដាវីឌ គេស្រាវជ្រាវឃើញថា ក្នុងអំបូរហេប្រូន មានវីរបុរសដ៏អង់អាចនៅក្រុងយ៉ាស៊ើរ ក្នុងស្រុកកាឡាដ។ លោកយេរីយ៉ាជាមេដឹកនាំរបស់អំបូរហេប្រូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកហេប្រុន មានយេរីយ៉ា ជាមេលើពួកហេប្រុននោះ តាមអស់ទាំងដំណនៃវង្សរបស់ឪពុកគេ នៅឆ្នាំទី៤០ក្នុងរាជ្យដាវីឌ នោះគេរកពួកអ្នកនោះ ក៏បានឃើញមានមនុស្សខ្លាំងពូកែ មានចិត្តក្លាហានក្នុងពួកគេនៅក្រុងយ៉ាស៊ើរ ស្រុកកាឡាត អាល់គីតាប នៅឆ្នាំទីសែសិប នៃរជ្ជកាលស្តេចទត គេស្រាវជ្រាវឃើញថា ក្នុងអំបូរហេប្រូនមានវីរបុរសដ៏អង់អាចនៅក្រុងយ៉ាស៊ើរ ក្នុងស្រុកកាឡាដ។ លោកយេរីយ៉ា ជាមេដឹកនាំរបស់អំបូរហេប្រូន។ |
កាលព្រះបាទដាវីឌឡើងគ្រងរាជ្យ ទ្រង់មានព្រះជន្មសាមសិបឆ្នាំ ក៏សោយរាជ្យបានសែសិបឆ្នាំ។
ព្រះបាទដាវីឌបានសោយរាជ្យលើសាសន៍អ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺសោយរាជ្យនៅក្រុងហេប្រុនបានប្រាំពីរឆ្នាំ និងនៅក្រុងយេរូសាឡិមសាមសិបបីឆ្នាំ។
កូនរបស់ហេប្រុន គឺយេរីយ៉ា ជាមេ អ័ម៉ារាជាអ្នកទីពីរ យ៉ាហាសៀលទីបី និងយេកាមាមទីបួន។
ពេលវេលាដែលស្ដេចសោយរាជ្យលើគេ រួមទាំងអស់បានសែសិបឆ្នាំ គឺទ្រង់សោយរាជ្យនៅក្រុងហេប្រុនបានប្រាំពីរឆ្នាំ ហើយនៅក្រុងយេរូសាឡិមបានសាមសិបបីឆ្នាំ
ដូច្នេះ យើងនឹងយំចំពោះដើមទំពាំងបាយជូរ នៃក្រុងស៊ីបម៉ា ដូចជាការយំរបស់ពួកយ៉ាស៊ើរដែរ ឱក្រុងហែសបូន និងក្រុងអេលាលេអើយ យើងនឹងស្រោចអ្នកដោយទឹកភ្នែក ដ្បិតសូរសម្រែករបស់សឹកសង្គ្រាម បានធ្លាក់មកចំនឹងការប្រមូលផល និងការច្រូតកាត់របស់អ្នកហើយ។
ឯទឹកដីរបស់គេ គឺស្រុកយ៉ាស៊ើរ និងអស់ទាំងទីក្រុងនៅស្រុកកាឡាដ និងស្រុករបស់ពួកកូនចៅអាំម៉ូនមួយចំហៀង រហូតដល់អារ៉ូអ៊ើរ ដែលទល់មុខក្រុងរ៉ាបាត
ក្រុងហែសបូន និងវាលស្មៅជុំវិញ ក្រុងយ៉ាស៊ើរ និងវាលស្មៅជុំវិញ ទាំងអស់មានបួនក្រុង។