Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 26:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ក្នុង​ពួក​ហេប្រុន មាន​ហា‌សាប‌យ៉ា និង​បង‌ប្អូន​គាត់ ដែល​សុទ្ធ​ជា​មនុស្ស​ក្លាហាន ចំនួនមួយ​ពាន់​ប្រាំពីររយ​នាក់ គេ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ទិស​ខាង​លិច សម្រាប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា និង​សម្រាប់​ការ​ខាង​ស្តេច​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ក្នុង​ចំណោម​កូន​ចៅ​លោក​ហេប្រូន លោក​ហាសាប‌យ៉ា និង​បងប្អូន​របស់​គាត់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច ចំនួន​១ ៧០០​នាក់ មាន​ភារ‌កិច្ច​ត្រួត​ពិនិត្យ​ដែន​ដី​អ៊ីស្រា‌អែល នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ហើយ​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ថ្វាយ​ព្រះ‌អម្ចាស់ និង​ថ្វាយ​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ក្នុង​ពួក​ហេប្រុន​មាន​ហាសាបយ៉ា នឹង​បង​ប្អូន​គាត់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន ចំនួន​១៧០០​នាក់ គេ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រាអែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ ទិស​ខាង​លិច សំរាប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា នឹង​សំរាប់​ការ​ខាង​ស្តេច​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ក្នុង​ចំណោម​កូន​ចៅ​លោក​ហេប្រូន លោក​ហាសាប‌យ៉ា និង​បង​ប្អូន​របស់​គាត់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច ចំនួន​១ ៧០០ នាក់ មាន​ភារកិច្ច​ត្រួត​ពិនិត្យ​ដែន​ដី​អ៊ីស្រ‌អែល នៅ​ខាង​លិច​ទន្លេ​យ័រ‌ដាន់ ហើយ​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ជូនអុលឡោះ‌តាអាឡា និង​ជូន​ស្តេច។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 26:30
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ទាំង​អស់​បួន​នាក់។


កូន​របស់​ហេប្រុន គឺ​យេរី‌យ៉ា ជា​មេ អ័ម៉ា‌រា​ជា​អ្នក​ទីពីរ យ៉ាហា‌សៀល​ទី​បី និង​យេកា‌មាម​ទីបួន។


ក្នុង​ពួក​លេវី គឺ​ហា‌សាប‌យ៉ា ជា​កូន​កេមយួល ក្នុង​វង្ស​របស់​លោក​អើរ៉ុន មាន​សាដុក។


មើល៍! អ័ម៉ា‌រា ជា​សម្ដេច​សង្ឃ លោក​ត្រួត​លើ​អ្នក​រាល់​គ្នា​ក្នុង​អស់​ទាំង​កិច្ច‌ការ​ខាង​ឯ​ព្រះ‌យេហូវ៉ា ហើយ​សេបា‌ឌា​ជា​កូន​អ៊ីស‌ម៉ា‌អែល លោក​ជា​ចៅ‌ហ្វាយ​លើកុល‌សម្ព័ន្ធ​យូដា ក្នុង​គ្រប់​ទាំង​ការ​ខាង​ឯ​ស្តេច ហើយ​ពួក​លេវី​ក៏​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទុក​ជា​អាជ្ញា ចូរ​ធ្វើ​ការ​ដោយ​ចិត្ត​ក្លាហាន​ចុះ សូម​ព្រះ‌យេហូវ៉ា​គង់​នៅ​ខាង​ណា​ដែល​ត្រឹម‌ត្រូវ​ផង»។


តំណ​ត​ពី​កេហាត់​មក មាន​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រុន និង​ត្រកូល​អ៊ូស៊ាល។ នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​កេហាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម