Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 5:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 កាល​ព្រះបាទ​ដាវីឌឡើង​គ្រង‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​សាមសិប​ឆ្នាំ ក៏​សោយ‌រាជ្យ​បាន​សែសិប​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 នៅ​ពេល​ឡើង​គ្រង​រាជ្យ ព្រះ‌បាទ​ដាវីឌ​មាន​ព្រះ‌ជន្មាយុ​សាម‌សិប​វស្សា ហើយ​សោយ​រាជ្យ​បាន​សែ‌សិប​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 កាល​ដាវីឌ​បាន​ទទួល​គ្រង‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៣០​ឆ្នាំ ទ្រង់​ក៏​សោយ‌រាជ្យ​បាន​៤០​ឆ្នាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 នៅ​ពេល​ឡើង​គ្រង​រាជ្យ ស្តេច​ទត​មាន​អាយុ​សាម‌សិប​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​សែ‌សិប​ឆ្នាំ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 5:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​យ៉ូសែប​ចាប់‌ផ្ដើម​បម្រើ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ លោក​មាន​អាយុ​សាមសិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​ចាក​ចេញ​ពី​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល។


ព្រះបាទ​ដាវីឌ​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែសិប​ឆ្នាំ គឺ​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​ប្រាំពីរ​ឆ្នាំ និង​នៅ​ក្រុង​យេរូ‌សាឡិម​សាមសិប​បី​ឆ្នាំ។


ក្នុង​ពួក​ហេប្រុន មាន​យេរី‌យ៉ា ជា​មេ​លើ​ពួក​ហេប្រុន នៅ​គ្រប់​តំណ​នៃ​វង្ស​របស់​ឪពុក​គេ (នៅ​ឆ្នាំ​ទី​សែសិប​ក្នុង​រាជ្យ​ដាវីឌ គេ​រក​ពួក​អ្នក​នោះ ក៏​បាន​ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ក្នុង​ពួក​គេ​នៅ​ក្រុង​យ៉ាស៊ើរ ស្រុក​កាឡាត)។


ពេល​វេលា​ដែល​ស្ដេច​សោយ‌រាជ្យ​លើ​គេ រួម​ទាំង​អស់​បាន​សែសិប​ឆ្នាំ គឺ​ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​ប្រាំពីរ​ឆ្នាំ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សាមសិប​បី​ឆ្នាំ


ទ្រង់​បង្កើត​បុត្រ​ទាំង​ប្រាំមួយ​នេះ នៅ​ក្រុង​ហេប្រុន ហើយ​ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ក្រុង​នោះ​អស់​រយៈ​ពេល​ប្រាំបីរ​ឆ្នាំ​ប្រាំមួយ​ខែ រួច​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សាមសិបបី​ឆ្នាំ​ទៀត។


ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ត្រសាល​ជំនុំ​បាន។


កាល​ព្រះ‌យេស៊ូវ​ចាប់​ផ្តើម​ព្រះ‌រាជ​កិច្ច ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​ប្រហែល​ជា​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​គិត​ស្មាន ព្រះ‌អង្គ​ជា​កូន​របស់​យ៉ូសែប ដែល​ជា​កូន​ហេលី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម