Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 26:31 - អាល់គីតាប

31 នៅ​ឆ្នាំ​ទី​សែ‌សិប នៃ​រជ្ជ‌កាល​ស្តេច​ទត គេ​ស្រាវ​ជ្រាវ​ឃើញ​ថា ក្នុង​អំបូរ​ហេប្រូន​មាន​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យ៉ា‌ស៊ើរ ក្នុង​ស្រុក​កាឡាដ។ លោក​យេរី‌យ៉ា ជា​មេ​ដឹក​នាំ​របស់​អំបូរ​ហេប្រូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ក្នុង​ពួក​ហេប្រុន មាន​យេរី‌យ៉ា ជា​មេ​លើ​ពួក​ហេប្រុន នៅ​គ្រប់​តំណ​នៃ​វង្ស​របស់​ឪពុក​គេ (នៅ​ឆ្នាំ​ទី​សែសិប​ក្នុង​រាជ្យ​ដាវីឌ គេ​រក​ពួក​អ្នក​នោះ ក៏​បាន​ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ក្នុង​ពួក​គេ​នៅ​ក្រុង​យ៉ាស៊ើរ ស្រុក​កាឡាត)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 នៅ​ឆ្នាំ​ទី​សែ‌សិប​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ គេ​ស្រាវ‌ជ្រាវ​ឃើញ​ថា ក្នុង​អំបូរ​ហេប្រូន មាន​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យ៉ា‌ស៊ើរ ក្នុង​ស្រុក​កាឡាដ។ លោក​យេរី‌យ៉ា​ជា​មេ​ដឹក​នាំ​របស់​អំបូរ​ហេប្រូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ក្នុង​ពួក​ហេប្រុន មាន​យេរីយ៉ា ជា​មេ​លើ​ពួក​ហេប្រុន​នោះ តាម​អស់​ទាំង​ដំណ​នៃ​វង្ស​របស់​ឪពុក​គេ នៅ​ឆ្នាំ​ទី​៤០​ក្នុង​រាជ្យ​ដាវីឌ នោះ​គេ​រក​ពួក​អ្នក​នោះ ក៏​បាន​ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ក្នុង​ពួក​គេ​នៅ​ក្រុង​យ៉ាស៊ើរ ស្រុក​កាឡាត

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 26:31
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ឡើង​គ្រង​រាជ្យ ស្តេច​ទត​មាន​អាយុ​សាម‌សិប​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​សែ‌សិប​ឆ្នាំ។


ស្តេច​ទត​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ​ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។


កូន​របស់​លោក​ហេប្រូន​មាន​លោក​យេរី‌យ៉ា​ជា​មេ​ដឹក​នាំ​លោក​អម៉ា‌រា​ជា​មេ​ដឹក​នាំ​ទី​ពីរ លោក​យ៉ាហា‌សៀល ជា​មេ​ដឹក​នាំ​ទី​បី និង​លោក​យេកា‌មាម ជា​មេ​ដឹក​នាំ​ទី​បួន។


ស្តេច​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ​ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។


ក្រុង​ហេសបូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ា‌ស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំ ជា​មួយ​អ្នក​ស្រុក​យ៉ា‌ស៊ើរ ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា។ យើង​បង្ហូរ​ទឹក​ភ្នែក​ស្រោច​ស្រព ហេស‌បូន និង​អេឡា‌លេ ដ្បិត​សង្គ្រាម​បាន​ធ្វើ​ឲ្យ​ភោគ‌ផល​ដំណាំ របស់​អ្នក​រាល់​គ្នា​វិនាស​ហិន‌ហោច​អស់។


ពួក​គេ​ទទួល​បាន​ទឹក​ដី​ស្រុក​យ៉ាស៊ើរ ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាដ និង​ពាក់​កណ្តាល​ស្រុក​អាំម៉ូន រហូត​ដល់​អា‌រ៉ូអ៊ើរ ដែល​នៅ​ខាង​មុខ​ក្រុង​រ៉ាបាត។


ក្រុង​ហេសបូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​យ៉ាស៊ើ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម