១ របាក្សត្រ 18:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាដុកជាកូនអ័ហ៊ីទូប និងអ័ហ៊ីម៉ាលេកជាកូនអ័បៀរថើរ ធ្វើជាសង្ឃ សេរ៉ាយ៉ាជាស្មៀនហ្លួង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាដុក កូនរបស់លោកអហ៊ីទូប និងលោកអហ៊ីម៉ាឡេក កូនរបស់លោកអបៀថើរ ជាបូជាចារ្យ។ លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាដុក ជាកូនអ័ហ៊ីទូប នឹងអ័ហ៊ីម៉ាលេក ជាកូនអ័បៀរថើរ ធ្វើជាសង្ឃ សេរ៉ាយ៉ា ជាស្មៀនហ្លួង អាល់គីតាប អ៊ីមុាំសាដុកកូនរបស់លោកអហ៊ីតូប និងលោកអហ៊ីម៉ាឡេកកូនរបស់លោកអបៀថើរ ជាអ៊ីមុាំ។ លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្តេច។ |
សាដុក ជាកូនអ័ហ៊ីទូប និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ធ្វើជាសង្គ្រាជ សេរ៉ាយ៉ាជាស្មៀនហ្លួង
ស្តេចបានតាំងបេណាយ៉ាជាកូនយេហូយ៉ាដា ឲ្យធ្វើជាមេទ័ពជំនួសលោក ហើយតាំងសង្ឃសាដុកជំនួសអ័បៀថើរដែរ។
អេលីហូរែប និងអ័ហ៊ីយ៉ា កូនស៊ីសា ជាស្មៀនហ្លួង យេហូសាផាត កូនអ័ហ៊ីលូឌ ជាអ្នកតែងពង្សាវតារ
មានយ៉ូអាប់ ជាកូនសេរូយ៉ា ធ្វើជាមេត្រួតត្រាលើបណ្ដាពលទ័ពទាំងអស់ និងយេហូសាផាត ជាកូនអ័ហ៊ីលូឌ ធ្វើជាអ្នកកត់ទុកនូវពង្សាវតារ
បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេលើពួកកេរេធីម និងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌក៏ធ្វើជាសេនាបតី។
ឯសាដុកជាវង្សអេលាសារ និងអ័ហ៊ីម៉ាលេក ជាវង្សអ៊ីថាម៉ារ ព្រះបាទដាវីឌក៏ញែកគេចេញជាពួក តាមវេនការងារគេ។
រីឯស្មៀនសេម៉ាយ៉ា ជាកូននេថានេល ក្នុងពួកលេវី លោកបានកត់ឈ្មោះគេ នៅចំពោះស្ដេច និងពួកមេ ព្រមទាំងសង្ឃសាដុក និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ហើយពួកអ្នកកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកសង្ឃ និងពួកលេវីផង គេបានរើសយកពួកវង្សមួយសម្រាប់អេលាសារ ហើយមួយសម្រាប់អ៊ីថាម៉ារ។
ប៉ុន្តែ មានម្នាក់ឈ្មោះអ័បៀថើរ ជាកូនអ័ហ៊ីម៉ាឡេក ដែលជាកូនអ័ហ៊ីទូប បានរត់រួចទៅដល់ដាវីឌ