១ របាក្សត្រ 18:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 លោកសាដុក កូនរបស់លោកអហ៊ីទូប និងលោកអហ៊ីម៉ាឡេក កូនរបស់លោកអបៀថើរ ជាបូជាចារ្យ។ លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្ដេច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 សាដុកជាកូនអ័ហ៊ីទូប និងអ័ហ៊ីម៉ាលេកជាកូនអ័បៀរថើរ ធ្វើជាសង្ឃ សេរ៉ាយ៉ាជាស្មៀនហ្លួង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 សាដុក ជាកូនអ័ហ៊ីទូប នឹងអ័ហ៊ីម៉ាលេក ជាកូនអ័បៀរថើរ ធ្វើជាសង្ឃ សេរ៉ាយ៉ា ជាស្មៀនហ្លួង សូមមើលជំពូកអាល់គីតាប16 អ៊ីមុាំសាដុកកូនរបស់លោកអហ៊ីតូប និងលោកអហ៊ីម៉ាឡេកកូនរបស់លោកអបៀថើរ ជាអ៊ីមុាំ។ លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្តេច។ សូមមើលជំពូក |
លោកលេខាធិការសេម៉ាយ៉ា ជាកូនរបស់លោកនេថានេល ពីកុលសម្ព័ន្ធលេវី បានចុះឈ្មោះពួកគេនៅចំពោះព្រះភ័ក្ត្រស្ដេច នៅចំពោះមុខពួកមន្ត្រី លោកបូជាចារ្យសាដុក លោកអហ៊ីម៉ាឡេកជាកូនរបស់លោកអបៀថើរ ព្រមទាំងមេក្រុមគ្រួសារបូជាចារ្យ និងពួកលេវី។ គេចាប់ឆ្នោតឆ្លាស់គ្នារវាងក្រុមគ្រួសាររបស់លោកអេឡាសារ និងក្រុមគ្រួសាររបស់លោកអ៊ីថាម៉ារ ។