Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 18:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 មាន​យ៉ូអាប់ ជា​កូន​សេរូយ៉ា ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្ដា​ពល‌ទ័ព​ទាំង​អស់ និង​យេហូ‌សាផាត ជា​កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវ‌តារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​យ៉ូអាប់ កូន​របស់​អ្នក​ស្រី​សេរូយ៉ា ជា​មេ​បញ្ជា​ការ​កង‌ទ័ព។ លោក​យេហូ‌សាផាត កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 មាន​យ៉ូអាប់ ជា​កូន​សេរូយ៉ា ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តា​ពល‌ទ័ព​ទាំង​អស់ នឹង​យេហូ‌សា‌ផាត ជា​កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវតារ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 លោក​យ៉ូអាប់​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា ជា​មេ​បញ្ជា​ការ​កង‌ទ័ព។ លោក​យេហូ‌សាផាត​កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 18:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​យ៉ូអាប់ កូន​សេរូយ៉ា ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពល​ទ័ព យេហូ‌សាផាត កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ត្រា​ពង្សា‌វតារ


អេលី‌ហូរែប និង​អ័ហ៊ី‌យ៉ា កូន​ស៊ីសា ជា​ស្មៀន‌ហ្លួង យេហូ‌សាផាត កូន​អ័ហ៊ី‌លូឌ ជា​អ្នក​តែង​ពង្សាវ‌តារ


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​ណា​ដែល​វាយ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​អ្នក​ដឹក​នាំ និង​ជា​មេទ័ព​ធំ»។ ដូច្នេះ យ៉ូអាប់ ជា​កូន​សេរូយ៉ា បាន​ឡើង​ទៅ​មុន​គេ ហើយ​បាន​តែង​តាំង​ធ្វើ​ជា​មេទ័ព។


ព្រះបាទ​ដាវីឌ​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ក៏​សម្រេច​ការ​ទាំង​អស់​ដល់​បណ្ដា‌ជន​ដោយ​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត។


សាដុក​ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក​ជា​កូន​អ័បៀរថើរ ធ្វើ​ជា​សង្ឃ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង។


បន្ទាប់​ពី​អ័ហ៊ី‌ថូផែល​មក មាន​យេហូ‌យ៉ា‌ដា កូន​បេ‌ណា‌យ៉ា និង​អ័បៀ‌ថើរ ហើយ​យ៉ូអាប់ ជា​មេ​ទ័ព​ធំ​របស់​ស្តេច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម