Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 18:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​ជា​សេនា‌បតី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​បេណា‌យ៉ា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម។ រីឯ​បុត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ មាន​នាទី​ជា​ជំនួយ​ការ​ពិសេស​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 បេណាយ៉ា កូន​យេហូ‌យ៉ាដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម ហើយ​នឹង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​ក៏​ធ្វើ​ជា​សេនាបតី។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 លោក​បេណា‌យ៉ា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម។ រីឯ​កូន​ទាំង​ប៉ុន្មាន​របស់​ទត មាន​នាទី​ជា​ជំនួយ​ការ​ពិសេស​របស់​ស្តេច។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 18:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​គេ​ដើរ​មក​ឈរ​អម​ទ្រង់ រួច​ពួក​គេ​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​កាថ ចំនួន​ប្រាំមួយ​រយ​នាក់ ដែល​បាន​មក​តាម​ទ្រង់​ពី​ក្រុង​កាថ គេ​ក៏​ដើរ​កាត់​នៅ​ចំពោះ​ទ្រង់​ទៅ។


យ៉ូអាប់​ជា​មេបញ្ជា​ការ​លើ​ពួក​ពល​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម


ដូច្នេះ កង‌ទ័ព​របស់​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម និង​ពួក​ខ្លាំង​ពូកែ​ទាំង​អស់ ក៏​ចេញ​ទៅ​ជា‌មួយ​លោក គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី។


បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​សេនា‌បតី។


ដូច្នេះ សង្ឃ​សាដុក ណាថាន់ ជា​ហោរា​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ហើយ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូម៉ូន​នៅ​លើ​លា‌កាត់​របស់​ព្រះបាទ​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន


ទ្រង់​បាន​ចាត់​សង្ឃ​សាដុក ហោរា​ណាថាន់ បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ដែរ ឲ្យ​ទៅ​បញ្ជិះ​សាឡូម៉ូន​លើ​លា‌កាត់​របស់​ស្តេច


សាដុក​ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក​ជា​កូន​អ័បៀរថើរ ធ្វើ​ជា​សង្ឃ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង។


ក្រោយ​នោះ​មក ណាហាស ជា​ស្ដេច​សាសន៍​អាំម៉ូន​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស។


ព្រោះ​ការ‌ងារ​របស់​គេ គឺ​ឲ្យ​បម្រើ​ពួក​កូន​ចៅ​លោក​អើរ៉ុន សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​នៅ​ទីលាន ហើយ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន និង​ការ​សម្អាត​របស់​បរិសុទ្ធ​ទាំង​អស់ គឺ​ជា​ការ‌ងារ​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ


ពេថា‌ហ៊ីយ៉ា ជា​កូន​មសេ‌សាបេល ក្នុង​ពូជ​ពង្ស​សេរ៉ាស ជា​កូន​យូដា លោក​ជា​អ្នក​ជំនិត​របស់​ស្តេច ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​ទាក់​ទង​នឹង​ប្រជា‌ជន។


វេទនា​ដល់​ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​តាម​ឆ្នេរ​សមុទ្រ ម្នាល​ឯង​រាល់​គ្នា​ជា​សាសន៍​កេរេ‌ធីម​អើយ! ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ទាស់​នឹងឯង​រាល់​គ្នា​ហើយ ម្នាល​កាណាន ជា​ស្រុក​របស់​ពួក​ភីលី‌ស្ទីន​អើយ យើង​នឹង​បំផ្លាញ​អ្នក​មិន​ឲ្យ​មាន អ្នក​ណា​សល់​នៅ​ទៀត​ឡើយ។


យើង​ខ្ញុំ​បាន​លុក​ចូល​តំបន់​ណេកិប​របស់​ពួក​កេរេ‌ធីម ស្រុក​របស់​ពួក​យូដា និង​តំបន់​ណេកិប ជា​ស្រុក​របស់​កាលែប ហើយ​ដុត​ក្រុង​ស៊ីក‌ឡាក់​ចោល​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម