ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ហើយក៏ប្រព្រឹត្តទៅចំពោះប្រជារាស្ត្ររបស់ទ្រង់ដោយសុចរិតយុត្តិធម៌។
១ របាក្សត្រ 18:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌបានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយក៏សម្រេចការទាំងអស់ដល់បណ្ដាជនដោយយុត្តិធម៌ និងសេចក្ដីសុចរិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ហើយគ្រប់គ្រងប្រជារាស្ត្រដោយសុចរិត និងយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដាវីឌ ទ្រង់បានសោយរាជ្យ លើសាសន៍អ៊ីស្រាអែលទាំងមូល ហើយក៏សំរេចការទាំងអស់ដល់បណ្តាជនដោយយុត្តិធម៌ នឹងសេចក្ដីសុចរិត អាល់គីតាប ស្តេចទតសោយរាជ្យលើស្រុកអ៊ីស្រអែលទាំងមូល ហើយគ្រប់គ្រងប្រជារាស្ត្រដោយសុចរិត និងយុត្តិធម៌។ |
ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ហើយក៏ប្រព្រឹត្តទៅចំពោះប្រជារាស្ត្ររបស់ទ្រង់ដោយសុចរិតយុត្តិធម៌។
ពួកអ្នកទាំងនោះសុទ្ធតែជាមនុស្សថ្នឹកក្នុងចម្បាំង បានមកដល់ក្រុងហេប្រុន ដោយចិត្តស្មោះត្រង់ ដើម្បីនឹងអភិសេកទ្រង់ឡើងធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពួកអ៊ីស្រាអែលឯទៀតទាំងប៉ុន្មានក៏ស្រុះចិត្តគ្នានឹងតែងតាំងព្រះបាទដាវីឌឡើងជាស្តេចដែរ។
ក៏ដាក់កងទ័ពឲ្យរក្សានៅស្រុកអេដុម ដូច្នេះ ពួកអេដុមទាំងអស់បានចំណុះដាវីឌ ព្រះយេហូវ៉ាក៏ប្រោសឲ្យដាវីឌមានជ័យជម្នះ នៅគ្រប់ទីកន្លែងណា ដែលទ្រង់យាងទៅ។
មានយ៉ូអាប់ ជាកូនសេរូយ៉ា ធ្វើជាមេត្រួតត្រាលើបណ្ដាពលទ័ពទាំងអស់ និងយេហូសាផាត ជាកូនអ័ហ៊ីលូឌ ធ្វើជាអ្នកកត់ទុកនូវពង្សាវតារ
ឱព្រះអើយ សូមប្រទានឲ្យព្រះរាជា ចេះវិនិច្ឆ័យដូចព្រះអង្គ ហើយសូមឲ្យព្រះរាជបុត្រារបស់ព្រះរាជា បានប្រកបដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ជាគ្រឹះទ្រទ្រង់បល្ល័ង្ករបស់ព្រះអង្គ ព្រះហឫទ័យសប្បុរស និព្រះហឫទ័យស្មោះត្រង់ ដើរនាំមុខព្រះអង្គ។
ឯសេចក្ដីចម្រើននៃរដ្ឋបាលព្រះអង្គ និងសេចក្ដីសុខសាន្តរបស់ព្រះអង្គ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃព្រះអង្គឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងសម្រេចការនេះ។
តើអ្នកត្រូវសោយរាជ្យ ដោយព្រោះតែអ្នកមានចិត្តសង្វាត និងចម្រើនឈើតាត្រៅឬ? ឯឪពុកអ្នក តើមិនបានស៊ី ហើយផឹកដែរទេឬ? ប៉ុន្តែ បានប្រព្រឹត្តសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត បានជាមានសន្តិសុខក្នុងគ្រានោះ។
នៅគ្រានោះ គឺនៅជាន់នោះ យើងនឹងធ្វើឲ្យមានលំពង់ដ៏សុចរិតពន្លកឡើងដល់ដាវីឌ លំពង់នោះ ព្រះអង្គនឹងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុក