Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 12:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​ក្នុង​ចម្បាំង បាន​មក​ដល់​ក្រុង​ហេប្រុន ដោយ​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​នឹង​អភិសេក​ទ្រង់​ឡើង​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ពួក​អ៊ីស្រា‌អែល​ឯ​ទៀត​ទាំង​ប៉ុន្មាន​ក៏​ស្រុះ​ចិត្ត​គ្នា​នឹង​តែង​តាំង​ព្រះបាទ​ដាវីឌ​ឡើង​ជា​ស្តេច​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 អ្នក​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ទាហាន​ដែល​ថ្នឹក​ខាង​ចម្បាំង។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហេប្រូន ដោយ​ចិត្ត​ស្មោះ​សរ ដើម្បី​អភិសេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ​មហា‌ក្សត្រ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​ព្រម​ព្រៀង​គ្នា ដើម្បី​តែង‌តាំង​ព្រះ‌បាទ​ដាវីឌ​ជា​ព្រះ‌មហា‌ក្សត្រ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ពួក​អ្នក​ទាំង​នោះ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​ច្បាំង ក៏​មក​ឯ​ដាវីឌ នៅ​ត្រង់​ក្រុង​ហេប្រុន ដោយ​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​នឹង​តាំង​ទ្រង់​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល ហើយ​ពួក​អ៊ីស្រាអែល​ឯ​ទៀត​ទាំង​ប៉ុន្មាន​ក៏​ស្រុះ​ចិត្ត​គ្នា​នឹង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 អ្នក​ទាំង​នោះ​សុទ្ធ​សឹង​ជា​ទាហាន​ដែល​ថ្នឹក​ខាង​ចំបាំង។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហេប្រូន ដោយ​ចិត្ត​ស្មោះ​សរ ដើម្បី​តែង‌តាំង​ទត​ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ​ក៏​ព្រម​ព្រៀង​គ្នា ដើម្បី​តែង‌តាំង​ទត​ជា​ស្តេច​ដែរ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 12:38
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​កាល​ណា​ព្រះបាទ​សាឡូម៉ូន​ចាស់​ហើយ ភរិយា​បាន​បង្វែរ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ‌ហឫ‌ទ័យ​របស់​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដូច​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ដាវីឌ ជា​បិតា​របស់​ទ្រង់​ទេ


ដូច្នេះ សូម​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ ហើយ​កាន់​តាម​ក្រឹត្យ​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន​ដូច​ជា​មាន​សព្វ​ថ្លៃ​នេះ»។


«ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ទូល‌បង្គំ ដែល​បាន​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ល្អ នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ជា​យ៉ាង​ណា» រួច​ស្ដេច​ហេ‌សេ‌គា​ព្រះ‌កន្សែង​ជា​ខ្លាំង។


ខាង​ពួក​សាប់‌យូឡូន មាន​ប្រាំ​ម៉ឺន​នាក់ ជា​ទាហាន​ដែល​បាន​ហ្វឹក​ហាត់ ប្រដាប់​ដោយ​គ្រឿង​សស្ត្រា‌វុធ​គ្រប់​មុខ​សម្រាប់​ចេញ​ទៅ​ច្បាំង ដើម្បី​ជួយ​ដាវីឌ​ដោយ​ចិត្ត​ស្មោះ។


នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ ក្នុង​ពួក​រូបេន ពួក​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង មាន​ចំនួន​មួយ​សែន​ពីរ​ម៉ឺន​នាក់​ដែល​មាន​គ្រឿង​ចម្បាំង​គ្រប់​មុខ។


ពួក​គេ​នៅ​ទី​នោះ​ជា‌មួយ​ព្រះបាទ​ដាវីឌ​អស់​រយៈ​ពេល​បី​ថ្ងៃ មាន​ការ​ជប់លៀង​ផង ដ្បិត​ពួក​បង‌ប្អូន​គេ​បាន​រៀបចំ​ទទួល។


ព្រះ‌ហស្ត​នៃ​ព្រះ​ក៏​បណ្ដាល​ឲ្យ​ពួក​យូដា​មាន​ចិត្ត​ព្រម‌ព្រៀង​គ្នា ធ្វើ​តាម​បង្គាប់​នៃ​ស្តេច និង​ពួក​អ្នក​ជា​ប្រធាន តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់។ ឱ តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​យាង​មក​រក​ទូល‌បង្គំ? ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ទៀង​ត្រង់ នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ


ប្រជា‌រាស្ត្រ​របស់ព្រះកុរណា នឹង​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត នៅ​ថ្ងៃ​ដែល​ព្រះ​ករុណា​ដឹក​នាំ​ក្បួន​ទ័ព នៅ​លើ​ភ្នំ​បរិសុទ្ធ ។ ពួកយុវជន​របស់​ព្រះ​ករុណា នឹង​ចូល​មកគាល់​ព្រះ​ករុណា ដូច​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចូស‌កាល ។


យើង​នឹង​ឲ្យ​គេ​មាន​ចិត្ត​តែ​មួយ ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​មួយ​ក្នុង​គេ យើង​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​គេ​ចេញ ហើយ​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម