នោះសូម្បីតែភាពងងឹត ក៏លាក់ពីព្រះអង្គមិនបានឡើយ គឺយប់ភ្លឺដូចជាថ្ងៃ ដ្បិតភាពងងឹត និងពន្លឺ ស្មើគ្នានៅចំពោះព្រះអង្គ។
១ យ៉ូហាន 1:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាដំណឹងដែលយើងបានឮពីព្រះអង្គ ហើយប្រកាសប្រាប់អ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺ គ្មានសេចក្ដីងងឹតណានៅក្នុងព្រះអង្គទាល់តែសោះ។ ព្រះគម្ពីរខ្មែរសាកល នេះជាសារដែលយើងបានឮពីព្រះគ្រីស្ទមក ហើយប្រកាសដល់អ្នករាល់គ្នា គឺថាព្រះជាពន្លឺ ហើយក្នុងព្រះអង្គគ្មានសេចក្ដីងងឹតណាឡើយ។ Khmer Christian Bible នេះជាសេចក្ដីដែលយើងបានឮពីព្រះអង្គមក ហើយប្រកាសប្រាប់អ្នករាល់គ្នា គឺថា ព្រះជាម្ចាស់ជាពន្លឺ ហើយគ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រិស្ត* ហើយយកមកជម្រាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅ: ព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាដំណឹង ដែលយើងខ្ញុំបានឮពីទ្រង់ ហើយក៏ប្រាប់មកអ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្ដីងងឹតណា នៅក្នុងទ្រង់សោះ អាល់គីតាប ដំណឹងដែលយើងបានឮពីអ៊ីសាអាល់ម៉ាហ្សៀស ហើយយកមកជម្រាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅៈ អុលឡោះជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងទ្រង់ទាល់តែសោះ។ |
នោះសូម្បីតែភាពងងឹត ក៏លាក់ពីព្រះអង្គមិនបានឡើយ គឺយប់ភ្លឺដូចជាថ្ងៃ ដ្បិតភាពងងឹត និងពន្លឺ ស្មើគ្នានៅចំពោះព្រះអង្គ។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
ដ្បិតប្រភពទឹកនៃជីវិតស្ថិតនៅជាមួយព្រះអង្គ យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
គ្រានោះ ព្រះអាទិត្យនឹងលែងធ្វើជាពន្លឺ ដល់អ្នកនៅពេលថ្ងៃ ឯព្រះចន្ទក៏នឹងលែងធ្វើជាពន្លឺដល់អ្នកនៅពេលយប់ តទៅ គឺព្រះយេហូវ៉ានឹងធ្វើជាពន្លឺដល់អ្នកជារៀងរហូត ហើយព្រះរបស់អ្នកនឹងបានជាសិរីល្អដល់អ្នក។
ព្រះអង្គសម្ដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ព្រះអង្គជ្រាបសេចក្ដីដែលស្ថិតក្នុងទីងងឹត ហើយមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។
កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរលោកយ៉ូហានថា៖ «តើលោកជាអ្នកណា?» លោកធ្វើបន្ទាល់យ៉ាងនេះ
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាដែលមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងទីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ»។
ដ្បិតសេចក្តីដែលខ្ញុំបានបង្រៀនអ្នករាល់គ្នា នោះខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូវត្រូវគេបញ្ជូន ទ្រង់បានយកនំបុ័ងមក
មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មមិនចេះសាបសូន្យ ទ្រង់គង់នៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន គ្មានអ្នកណាដែលឃើញព្រះអង្គឡើយ ក៏មិនអាចមើលឃើញព្រះអង្គដែរ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គ អស់កល្បជានិច្ច។ អាម៉ែន។
គ្រប់ទាំងអ្វីៗល្អដែលព្រះប្រទានមក និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនចេះប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។
ដ្បិតនេះជាដំណឹងដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។
ក្រុងនោះមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទ សម្រាប់បំភ្លឺទេ ដ្បិតសិរីល្អរបស់ព្រះជាពន្លឺរបស់ក្រុងនោះ ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងនោះដែរ។
ក្រុងនោះនឹងលែងមានយប់ទៀតហើយ គេមិនត្រូវការចង្កៀង ឬពន្លឺព្រះអាទិត្យទេ ដ្បិតព្រះជាព្រះអម្ចាស់ ទ្រង់ជាពន្លឺរបស់គេ ហើយគេនឹងសោយរាជ្យអស់កល្បជានិច្ចរៀងរាបតទៅ។