Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 កាល​ពួក​សាសន៍​យូដា​ចាត់​ពួក​សង្ឃ និង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡិម ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖ «តើ​លោក​ជា​អ្នក​ណា?» លោក​ធ្វើ​បន្ទាល់​យ៉ាង​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 នេះ​ជា​ពាក្យបន្ទាល់​របស់​យ៉ូហាន នៅពេល​ពួកយូដា​ចាត់​ពួក​បូជាចារ្យ និង​ពួកលេវី​ពី​យេរូសាឡិម​ឲ្យមក​រក​គាត់ ដើម្បី​សួរ​គាត់​ថា​៖ “តើ​លោក​ជា​នរណា​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 កាល​ពួក​ជនជាតិ​យូដា​បាន​ចាត់​ពួក​សង្ឃ​ និង​ពួក​លេវី​ពី​ក្រុង​យេរូសាឡិម​ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖​ «តើ​អ្នក​ជា​នរណា?»​ គាត់​បាន​ធ្វើ​បន្ទាល់​ដូច​ត​ទៅ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ជន‌ជាតិ​យូដា​ចាត់​ពួក​បូជា‌ចារ្យ* និង​ពួក​លេវី* ពី​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទៅ​ជួប​លោក​យ៉ូហាន ដើម្បី​សួរ​ថា៖ «លោក​ជា​នរណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 កាល​ពួក​សាសន៍​យូដា​ចាត់​ពួក​សង្ឃ នឹង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡិម ឲ្យ​មក​សួរ​យ៉ូហាន​ថា តើ​លោក​ជា​អ្នក​ណា នោះ​គាត់​ធ្វើ​បន្ទាល់​យ៉ាង​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ជន‌ជាតិ​យូដា​ចាត់​អ៊ីមុាំ និង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទៅ​ជួប​យ៉ះយ៉ា​ដើម្បី​សួរ​ថា៖ «អ្នក​ជា​នរណា?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:19
27 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​មក​ដើម្បី​ធ្វើ​បន្ទាល់​ពី​ពន្លឺ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ តាម​រយៈ​លោក


ដូច្នេះ​ពួក​សាសន៍​យូដា​ចោម​រោម​ព្រះ‌អង្គ ហើយ​ទូល​សួរ​ថា៖ «តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត? បើ​លោក​ជា​ព្រះ‌គ្រីស្ទ​ពិត​មែន សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ច្បាស់​មក»។


ពួក​សាសន៍​យូដា​ក៏​រើស​ដុំថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​ព្រះ‌អង្គ។


ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កម្សាន្ត​ទុក្ខ​នាង​ម៉ាថា និង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់។


ពេល​នោះ ពួក​សាសន៍​យូដា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ដែល​លោក​ធ្វើ​ដូច្នេះ តើ​លោក​មាន​ទី​សម្គាល់​អ្វី​បង្ហាញ​យើង?»


ពួក​សាសន៍​យូដា​ទូល​ថា៖ «គេ​សង់​ព្រះ‌វិហារ​នេះ​អស់​សែសិប​ប្រាំមួយ​ឆ្នាំ តែ​លោក​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​ឬ?»


ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ទៅ​អ្នក​ដែល​បាន​ជា​នោះ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ អ្នក​គ្មាន​ច្បាប់​នឹង​លី​កន្ទេល​របស់​អ្នក​ទេ»។


អ្នក​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ពួក​សាសន៍​យូដា ឲ្យ​ដឹង​ថា គឺ​ព្រះ‌យេស៊ូវ​ដែល​ប្រោស​គាត់​ឲ្យ​ជា។


ហេតុ​នោះ​ហើយ​បាន​ជា​ពួក​សាសន៍​យូដា ចាប់​ផ្តើម​បៀត‌បៀន​ព្រះ‌យេស៊ូវ ព្រោះ​ព្រះ‌អង្គ​ធ្វើ​ការ​នៅ​ថ្ងៃ​សប្ប័ទ។


ដោយ​ហេតុ​នេះ ពួក​សាសន៍​យូដា​រក​សម្លាប់​ព្រះ‌អង្គ​រឹត​តែ​ខ្លាំង​ឡើង ព្រោះ​ព្រះ‌អង្គ​មិន​មែន​គ្រាន់​តែ​រំលង​ច្បាប់​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ហៅ​ព្រះ​ថា ជា​ព្រះ‌វរបិតា​របស់​ព្រះ‌អង្គ​ផ្ទាល់ ហើយ​លើក​អង្គ​ទ្រង់​ស្មើ​នឹង​ព្រះ​ទៀត​ផង។


ពេល​នោះ ពួក​សាសន៍​យូដា​ឌុក‌ដាន់​ព្រះ‌អង្គ ដោយ​ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក»។


ដូច្នេះ ពួក​សាសន៍​យូដា​ជជែក​គ្នា ហើយ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​នឹង​ឲ្យ​សាច់​គាត់​មក​យើង​បរិ‌ភោគ​ដូច​ម្តេច​បាន?»


ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​យាង​ចុះ​ឡើង​នៅ​តែ​ក្នុង​ស្រុក​កាលី‌ឡេ​ប៉ុណ្ណោះ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យាង​ទៅ​ស្រុក​យូដា​ទេ ព្រោះ​សាសន៍​យូដា​រក​សម្លាប់​ព្រះ‌អង្គ។


ក្នុង​ពិធី​បុណ្យ​នោះ ពួក​សាសន៍​យូដា​សួរ​រក​ព្រះ‌អង្គ​ថា «តើ​លោក​នៅ​ឯ​ណា?»


ពួក​សាសន៍​យូដា​នឹក​ឆ្ងល់​ថា៖ «តើ​អ្នក​នេះ​ចេះ​គម្ពីរ​មក​ពី​ណា បើ​គាត់​មិន​ដែល​រៀន​សោះ?»


ពេល​នោះ ពួក​សាសន៍​យូដា​និយាយ​គ្នា​ថា៖ «តើ​អ្នក​នេះ​នឹង​សម្លាប់​ខ្លួន​ឯង​ឬ បាន​ជា​ពោល​ថា "កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​បាន​ដូច្នេះ"?»


ពួក​សាសន៍​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «តើ​យើង​និយាយ​ត្រូវ​ទេ ថា​អ្នក​ជា​សាសន៍​សា‌ម៉ារី ហើយ​មាន​អារក្ស​ចូល?»


ពួក​សាសន៍​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រា‌ហាំ និង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​របស់​អ្នក អ្នក​នោះ​មិន​ដែល​ភ្លក់​សេចក្តី​ស្លាប់​ទៅ​វិញ។


ពួក​សាសន៍​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «អាយុ​អ្នក​មិន​ទាន់​ដល់​ហាសិប​ឆ្នាំ​ផង តើ​អ្នក​បាន​ឃើញ​លោក​អ័ប្រា‌ហាំ​ដែរ​ឬ?»


កាល​លោក​យ៉ូហាន​បាន​បង្ហើយ​ការ‌ងារ​របស់​លោកចប់​សព្វ​គ្រប់ លោក​មាន​ប្រសាសន៍​ថា "តើ​អ្នក​រាល់​គ្នា​ស្មាន​ថាខ្ញុំ​ជា​អ្នក​ណា? ខ្ញុំ​មិន​មែន​ជា​ព្រះ‌អង្គ​នោះ​ទេ តែមើល៍ ព្រះ‌អង្គ​នោះ​យាង​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង"។


លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ខាង​ឯ​ការ​ប្រែ​ចិត្ត ទាំង​ប្រាប់​ប្រជាជន​ឲ្យ​ជឿ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្រោយ​លោក គឺ​ជឿដល់​ព្រះ‌យេស៊ូវ»។


ចូរ​ប្រយ័ត្ន ក្នុង​ករណី​មាន​រោគ​ឃ្លង់ គឺ​ត្រូវ​ប្រយ័ត្ន​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី​ដែល​ពួក​លេវី ដែល​ជា​សង្ឃ​បង្រៀន​អ្នក​រាល់​គ្នា។ ត្រូវ​ប្រយ័ត្ន​នឹង​ធ្វើ​តាម ដូច​ខ្ញុំ​បាន​បង្គាប់​ពួក‌គេ​ហើយ។


នេះ​ជា​ដំណឹង​ដែល​យើង​បាន​ឮ​ពី​ព្រះ‌អង្គ ហើយ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា គឺ​ថា ព្រះ‌ទ្រង់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​ណានៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម