បន្ទាប់មក ព្រះបាទសាឡូម៉ូនបានឈរនៅមុខអាសនានៃព្រះយេហូវ៉ា ចំពោះមុខក្រុមជំនុំអ៊ីស្រាអែលទាំងអស់គ្នា ក៏លើកព្រះហស្តប្រទូលទៅលើមេឃថា៖
១ ពង្សាវតារក្សត្រ 8:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើមនុស្សណាម្នាក់ ឬប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គទាំងប៉ុន្មាន ដែលស្គាល់សេចក្ដីវេទនាក្នុងចិត្តខ្លួន លើកដៃតម្រង់មកឯព្រះដំណាក់នេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមាននរណាម្នាក់ ឬប្រជាជនអ៊ីស្រាអែលទាំងមូល ដែលជាប្រជារាស្ត្ររបស់ព្រះអង្គមានទុក្ខខ្លោចផ្សាក្នុងចិត្ត រួចអធិស្ឋាន និងទូលអង្វរ ទាំងលើកដៃប្រណម្យឆ្ពោះមកព្រះដំណាក់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទោះបើមនុស្សណាមួយ ឬបណ្តាពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ដែលស្គាល់សេចក្ដីវេទនានៅក្នុងចិត្តខ្លួន គេលើកដៃដំរង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ អាល់គីតាប ប្រសិនបើមាននរណាម្នាក់ ឬប្រជាជនអ៊ីស្រអែលទាំងមូល ដែលជាប្រជារាស្ត្ររបស់ទ្រង់មានទុក្ខខ្លោចផ្សាក្នុងចិត្ត រួចទូរអា និងអង្វរទាំងលើកដៃប្រណម្យឆ្ពោះមកដំណាក់ |
បន្ទាប់មក ព្រះបាទសាឡូម៉ូនបានឈរនៅមុខអាសនានៃព្រះយេហូវ៉ា ចំពោះមុខក្រុមជំនុំអ៊ីស្រាអែលទាំងអស់គ្នា ក៏លើកព្រះហស្តប្រទូលទៅលើមេឃថា៖
បើកាលណាកើតមានគ្រោះទុរ្ភិក្សនៅក្នុងស្រុក ឬបើមានជំងឺរាតត្បាត ស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើខ្មាំងសត្រូវឡោមព័ទ្ធគេនៅក្នុងស្រុក តាមទ្វាក្រុងនានារបស់គេ ឬកើតមានគ្រោះកាចណា ឬជំងឺណាក៏ដោយ
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ហើយអត់ទោស ព្រមទាំងសម្រេចការ ដោយសងដល់គ្រប់គ្នា តាមផ្លូវគេប្រព្រឹត្ត តាមតែព្រះអង្គជ្រាបចិត្តគេ (ដ្បិតគឺព្រះអង្គតែមួយ ដែលជ្រាបចិត្តរបស់មនុស្សលោកទាំងអស់)
ទោះបើមនុស្សណា ឬបណ្ដាពួកអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលស្គាល់សេចក្ដីវេទនា និងសេចក្ដីទុកលំបាក នៅក្នុងចិត្តរបស់ខ្លួនគេលើកដៃប្រទូលតម្រង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
ហេតុនោះ ទូលបង្គំនឹងមិនទប់មាត់ គឺទូលបង្គំនឹងនិយាយដោយវេទនា ក្នុងវិញ្ញាណទូលបង្គំ ហើយនឹងត្អូញត្អែរដោយជូរចត់ នៅក្នុងចិត្តទូលបង្គំ។
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
៙ ព្រលឹងទូលបង្គំស្រយុតនៅក្នុងខ្លួន ហេតុនេះហើយបានជាទូលបង្គំ នឹកឃើញព្រះអង្គនៅក្នុងស្រុក ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។
៙ ខ្ញុំទូលដល់ព្រះដែលជាថ្មដារបស់ខ្ញុំថា «ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះតែខ្មាំងសត្រូវ សង្កត់សង្កិនសត្រូវដូច្នេះ?»
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
លោកម៉ូសេទូលតបទៅស្តេចថា៖ «ពេលទូលបង្គំបានចេញពីទីក្រុងនេះហើយ ទូលបង្គំនឹងលើកដៃទៅឯព្រះយេហូវ៉ា នោះផ្គរនឹងស្ងប់ ហើយនឹងគ្មានព្រឹលទៀតឡើយ គឺដើម្បីឲ្យព្រះករុណាជ្រាបថា ផែនដីជារបស់ព្រះយេហូវ៉ា។
ចិត្តមនុស្សរមែងស្គាល់សេចក្ដីជូរចត់របស់ខ្លួន ឯមនុស្សដទៃនឹងទទួលចំណែក ក្នុងអំណររបស់ចិត្តនោះមិនបាន។
កាលណាអ្នករាល់គ្នាប្រទូលដៃឡើង នោះយើងនឹងបែរភ្នែកចេញពីអ្នក បើកាលណាអ្នកអធិស្ឋានជាច្រើន នោះយើងនឹងមិនស្តាប់ឡើយ ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ពេញដោយឈាម។
ប្រហែលជាព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងឮអស់ទាំងពាក្យរបស់រ៉ាបសាកេនេះទេដឹង ជាពាក្យដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយព្រះអង្គនឹងបន្ទោសដល់គេ ដោយព្រោះពាក្យដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបានឮហើយ ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ"»។
ចូរឲ្យពួកសង្ឃ ជាពួកអ្នកបម្រើរបស់ព្រះយេហូវ៉ា យំនៅចន្លោះច្រកចូល និងអាសនា ត្រូវឲ្យគេពោលថា ឱព្រះយេហូវ៉ាអើយ សូមប្រណីដល់ប្រជារាស្ត្ររបស់ព្រះអង្គផង សូមកុំឲ្យគេមាក់ងាយមត៌ករបស់ព្រះអង្គ ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ។ តើមានទំនងអ្វីឲ្យគេនិយាយគ្នា នៅកណ្ដាលសាសន៍ទាំងឡាយថា "តើព្រះរបស់គេនៅឯណា"?
បើកាលណារោគឃ្លង់នោះចេញមកពេញលើស្បែក ហើយបានរាលពេញខ្លួនអ្នកដែលមានរោគនោះ ចាប់តាំងពីក្បាលរហូតដល់ជើង នៅសព្វកន្លែងដែលសង្ឃមើលឃើញ
ទូលបង្គំបានពោលថា ទូលបង្គំត្រូវបោះចោលពីព្រះនេត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ទូលបង្គំនឹងមើលទៅឯ ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ
ខ្ញុំនេះជាមនុស្សវេទនាណាស់! តើអ្នកណានឹងជួយខ្ញុំឲ្យរួចពីរូបកាយដែលតែងតែស្លាប់នេះបាន?
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។