គឺអ្នកបានប្រព្រឹត្តអាក្រក់នៅចំពោះយើង លើសជាងអស់អ្នកដែលនៅមុនអ្នកទៅទៀត ព្រមទាំងធ្វើព្រះដទៃ និងសិតរូបផង ជាការដែលបណ្ដាលឲ្យយើងខឹង ហើយអ្នកបានបោះបង់យើងទៅខាងក្រោយខ្នង។
១ ពង្សាវតារក្សត្រ 12:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ដេចក៏មានគំនិតធ្វើរូបកូនគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជន ថា៖ «ឱអ៊ីស្រាអែលអើយ អ្នករាល់គ្នាបានឡើងទៅក្រុងយេរូសាឡិមយូរណាស់ហើយ ឥឡូវនេះ មើល៍! នេះនែ ព្រះរបស់អ្នក ដែលបាននាំអ្នករាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានរិះគិតអំពីមធ្យោបាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រាអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចទ្រង់ក៏ជំនុំការ រួចធ្វើរូបកូនគោមាស២ ហើយមានបន្ទូលថា ឱអ៊ីស្រាអែលអើយ ឯងរាល់គ្នាបានឡើងទៅឯក្រុងយេរូសាឡិម ជាយូរណាស់ហើយ ឥឡូវនេះ មើល នេះនែ ព្រះរបស់ឯង ដែលបាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក អាល់គីតាប ស្តេចបានរិះគិតអំពីមធ្យោបាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយជម្រាបទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។ |
គឺអ្នកបានប្រព្រឹត្តអាក្រក់នៅចំពោះយើង លើសជាងអស់អ្នកដែលនៅមុនអ្នកទៅទៀត ព្រមទាំងធ្វើព្រះដទៃ និងសិតរូបផង ជាការដែលបណ្ដាលឲ្យយើងខឹង ហើយអ្នកបានបោះបង់យើងទៅខាងក្រោយខ្នង។
ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយប្រតិបត្តិតាមផ្លូវ និងតាមអំពើបាបរបស់បិតា ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ។
ដោយព្រោះអំពើបាបដែលទ្រង់បានធ្វើ ដោយប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមផ្លូវ និងអំពើបាបដែលយេរ៉ូបោមបានធ្វើ ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមដែរ។
ប៉ុន្តែ ព្រះបាទយេហ៊ូវមិនបានបំបាត់អំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺជាកូនគោមាសនៅក្រុងបេត-អែល និងនៅក្រុងដាន់ នោះព្រះបាទយេហ៊ូវមិនបានឈប់ប្រព្រឹត្តតាមទេ។
គេបោះបង់ចោលអស់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោពីរ ហើយធ្វើបង្គោលសក្ការៈ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង។
ព្រមទាំងប្រព្រឹត្តតាមអស់ទាំងទំនៀមទម្លាប់នៃពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែល ហើយធ្វើតាមច្បាប់ដែលពួកស្តេចអ៊ីស្រាអែលបានតាំងដែរ។
ពួកលេវីបានចាកចោលពីទីលំនៅ និងកេរអាកររបស់គេ មកនៅស្រុកយូដា និងក្រុងយេរូសាឡិមទាំងអស់ ព្រោះយេរ៉ូបោម និងកូនចៅរបស់ទ្រង់បានបោះបង់គេចោល មិនឲ្យគេធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាទៀតទេ
ហើយបានតាំងអ្នកដទៃឲ្យធ្វើជាសង្ឃវិញ នៅតាមកន្លែងទីខ្ពស់ មានរូបពពែឈ្មោល និងកូនគោ ដែលទ្រង់បានសូន្យ។
ឥឡូវនេះ អ្នករាល់គ្នាគិតតតាំងនឹងនគររបស់ព្រះយេហូវ៉ា ដែលនៅក្នុងអំណាចកូនចៅដាវីឌទៀត អ្នករាល់គ្នាមានគ្នាសន្ធឹកណាស់ ហើយកូនគោមាស ដែលយេរ៉ូបោមបានធ្វើទុកជាព្រះរបស់ឯង ក៏នៅជាមួយឯងដែរ។
រីឯនៅគ្រានោះ ពួកអ៊ីស្រាអែលឥតមានព្រះដ៏ជាពិតទេ ក៏គ្មានពួកសង្ឃដែលបង្ហាត់បង្រៀន ហើយគ្មានក្រឹត្យវិន័យដែរ នៅអស់កាលជាយូរមកហើយ
គឺបានស្វែងរកតាមតែព្រះនៃអយ្យកោរបស់ស្ដេច ហើយប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ ឥតប្រព្រឹត្តតាមអំពើរបស់ពួកអ៊ីស្រាអែលឡើយ។
ទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែល គឺបានប្រព្រឹត្តដូចជាវង្សារបស់ព្រះបាទអ័ហាប់ដែរ ដ្បិតទ្រង់បានយកបុត្រីរបស់អ័ហាប់ធ្វើជាភរិយា ទ្រង់ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា
ទ្រង់យករូបឆ្លាក់ដែលទ្រង់បានធ្វើ ទៅតម្កល់ក្នុងព្រះដំណាក់របស់ព្រះ ជាទីដែលព្រះបានមានព្រះបន្ទូលនឹងដាវីឌ ហើយព្រះបាទសាឡូម៉ូនជាបុត្រាទ្រង់ថា: "យើងនឹងតាំងឈ្មោះយើងនៅក្នុងព្រះវិហារនេះ នៅក្រុងយេរូសាឡិម ជាទីដែលយើងបានរើសក្នុងគ្រប់ទាំងកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលឲ្យនៅជាដរាបតទៅ។
ឥឡូវនេះ យើង ត្រូវប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចម្រើនគ្នាច្រើនឡើង ហើយប្រសិនបើមានសង្គ្រាមកើតឡើង ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវដើម្បីច្បាំងនឹងយើង រួចនាំគ្នារត់ចេញពីស្រុក»។
មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។
កាលលោកម៉ូសេឃើញថា ប្រជាជនបានផ្តាច់សេចក្ដីបង្ខាំងចោលហើយ (ដ្បិតលោកអើរ៉ុនបានបណ្ដោយឲ្យគេផ្ដាច់សេចក្ដីបង្ខាំង ព្រមទាំងបើកឱកាសឲ្យខ្មាំងសត្រូវមើលងាយ)
លោកទទួលយកមាសពីដៃរបស់ពួកគេ ទៅចាក់ក្នុងពុម្ព សិតធ្វើជារូបកូនគោ រួចគេប្រកាសថា៖ «ឱអ៊ីស្រាអែលអើយ នេះហើយជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក!»។
ពួកគេរហ័សនឹងងាកបែរចេញពីផ្លូវដែលយើងបានបង្គាប់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោ ហើយនាំគ្នាក្រាបថ្វាយបង្គំរូបនោះ រួចបានថ្វាយយញ្ញបូជា ដោយប្រកាសថា "ឱអ៊ីស្រាអែលអើយ នេះហើយជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក"»។
មានផ្លូវមួយដែលមើលទៅ ដូចជាត្រឹមត្រូវល្អដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះជាសេចក្ដីស្លាប់វិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ វេទនាដល់ពួកកូនចៅដែលរឹងចចេស ជាពួកអ្នកប្រឹក្សាគ្នា តែមិនមែននឹងយើង ហើយតាំងសញ្ញា តែមិនមែនតាមវិញ្ញាណរបស់យើងទេ គឺជាការដែលបន្ថែមអំពើបាបទៅលើបាបរបស់គេទៀត។
គេប្រាប់ដល់ពួកមើលឆុតថា "កុំឲ្យមើលឡើយ" ហើយដល់ពួកហារាថា កុំឲ្យថ្លែងទំនាយពីសេចក្ដីទៀងត្រង់ ឲ្យយើងស្តាប់ឲ្យសោះ គឺត្រូវនិយាយពីសេចក្ដីស្រួលបួលវិញ ត្រូវថ្លែងទំនាយជាសេចក្ដីភូតភរចុះ
អ្នកបានសហាយស្មន់នឹងសាសន៍អេស៊ីព្ទ ជាពួកជិតខាងអ្នកដែលធំធាត់ ព្រមទាំងចម្រើនការកំផិតរបស់អ្នកជាច្រើនឡើង ជាការដែលបណ្ដាលឲ្យយើងខឹង។
វាមិនលះលែងការកំផិត ដែលវាបានធ្វើតាំងពីនៅស្រុកអេស៊ីព្ទមកនោះទេ ដ្បិតកាលវានៅក្មេងនៅឡើយ គេបានរួមដំណេកនឹងវា ហើយបានអង្អែលដោះនៃវ័យក្រមុំរបស់វា ព្រមទាំងចាក់ការកំផិតរបស់គេទៅលើវា។
ព្រះបាទនេប៊ូក្នេសាបានធ្វើរូបបដិមាករមួយពីមាស មានកម្ពស់ហុកសិបហត្ថ ទទឹងប្រាំមួយហត្ថ។ ស្ដេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។
កាលណាយើងពេញចិត្ត យើងនឹងវាយផ្ចាលគេ ហើយសាសន៍ទាំងប៉ុន្មាននឹងមូលគ្នាទាស់នឹងគេ នៅពេលដែលគេទទួលទោស ព្រោះតែអំពើទុច្ចរិតទ្វេដងរបស់គេ។
ទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន គឺអំពើបាបរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញចោល។ បន្លា និងអញ្ចាញនឹងដុះឡើងនៅលើអាសនារបស់គេ ហើយគេនឹងពោលទៅកាន់ភ្នំធំៗថា សូមគ្របបាំងពួកយើងផង ហើយពោលទៅកាន់ភ្នំតូចៗថា សូមធ្លាក់មកលើយើងមក!
កុំស្វែងរកបេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឆ្លងទៅបៀរ-សេបាដែរ ដ្បិតគីលកាលប្រាកដជានឹងត្រូវនាំទៅជាឈ្លើយ ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ។
អស់អ្នកដែលស្បថដោយអំពើបាបរបស់សាម៉ារី ពោលថា "ដូចដែលព្រះរបស់អ្នករស់នៅ ឱដាន់អើយ" ហើយថា "ដូចដែលផ្លូវប្រព្រឹត្ត របស់បៀរ-សេបារស់នៅ" យ៉ាងណា នោះគេនឹងដួល ហើយក្រោកឡើងវិញមិនរួចឡើយ»។
គេសន្យាឲ្យអ្នកទាំងនោះមានសេរីភាព តែខ្លួនគេជាទាសករនៃសេចក្ដីពុករលួយ ដ្បិតមនុស្សជាទាសករចំពោះអ្វីដែលមានអំណាចលើខ្លួន។
ដាវីឌបាននឹកគិតក្នុងចិត្តថា៖ «ថ្ងៃណាមួយ ខ្ញុំនឹងស្លាប់ដោយសារដៃសូលជាមិនខាន គ្មានផ្លូវណាប្រសើរជាងរត់ទៅជ្រកនៅស្រុករបស់ពួកភីលីស្ទីនទេ នោះស្ដេចសូលនឹងអស់ចិត្តក្នុងការរកខ្ញុំនៅដែនស្រុកអ៊ីស្រាអែលទៀត ហើយខ្ញុំនឹងរួចផុតពីព្រះហស្តរបស់ទ្រង់បាន»។