Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឥឡូវ​នេះ យើង ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដោយ​ប្រាជ្ញា ក្រែង​គេ​ចម្រើនគ្នា​ច្រើន​ឡើង ហើយ​ប្រសិន‌បើ​មាន​សង្គ្រាម​កើត​ឡើង ពួក‌គេ​មុខ​ជា​ចូល​ដៃ​ជា‌មួយ​ខ្មាំង​សត្រូវ​ដើម្បី​ច្បាំង​នឹង​យើង រួច​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដូច្នេះ យើង​ត្រូវ​មាន​វិធាន‌ការ​ទប់‌ស្កាត់​ពួក​គេ កុំ​ឲ្យ​កើន​ចំនួន​ច្រើន​ឡើង​ទៀត។ បើ​មិន​ដូច្នោះ​ទេ ពេល​ណា​កើត​សង្គ្រាម ពួក​គេ​មុខ​ជា​ចូល​ដៃ​ជា​មួយ​ខ្មាំង​សត្រូវ ដើម្បី​វាយ​យើង ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ចូរ​យើង​ប្រព្រឹត្ត​នឹង​គេ​ដោយ​ប្រាជ្ញា ក្រែង​គេ​ចំរើន​ជា​ច្រើន​ឡើង ហើយ​បើ​កាល​ណា​កើត​មាន​ចំបាំង នោះ​គេ​នឹង​ចូល​ទៅ​ខាង​ពួក​ខ្មាំង​សត្រូវ ដើម្បី​ច្បាំង​នឹង​យើង​វិញ រួច​ចេញ​ពី​ស្រុក​បាត់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ដូច្នេះ យើង​ត្រូវ​មាន​វិធាន​ការ​ទប់​ស្កាត់​ពួក​គេ កុំ​ឲ្យ​កើន​ចំនួន​ច្រើន​ឡើង​បាន​ទៀត។ បើ​មិន​ដូច្នោះ​ទេ ពេល​ណា​កើត​សង្គ្រាម ពួក​គេ​មុខ​ជា​ចូល​ដៃ​ជា​មួយ​ខ្មាំង​សត្រូវ ដើម្បី​វាយ​យើង ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។

សូមមើលជំពូក ចម្លង




និក្ខមនំ 1:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ចាប់​មនុស្ស​ឆ្លៀវ‌ឆ្លាត ដោយ​ឧបាយ​របស់​ខ្លួន​គេ ហើយ​ក៏​បង្ខូច​ដំបូន្មាន​កោង​របស់​មនុស្ស​វាង​វៃ។


មនុស្ស​អាក្រក់​បៀត‌បៀន មនុស្ស​ក្រីក្រទាំង​ព្រហើន សូម​ឲ្យ​គេ​ជាប់​នៅ​ក្នុងឧបាយ ដែល​គេ​បង្កើត​នោះទៅ។


ព្រះ‌អង្គ​បាន​បង្វែរ​ចិត្ត​គេ ឲ្យ​ស្អប់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ឲ្យ​គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល ចំពោះ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ។


បើ​គេ​ថា «ចូរ​មក​ជា‌មួយ​យើង​ចុះ យើង​នឹង​រង់​ចាំ​ឱកាស​កម្ចាយ​ឈាម យើង​នឹង​លប​ដោយ​សម្ងាត់ ដើម្បី​ចាប់​មនុស្ស​ដែល​ឥត​ទោស​ដោយ​ឥត​ហេតុ


មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្ដី​ស្លាប់។


គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។


សូម​អញ្ជើញ​មក​ឥឡូវ ដើម្បី​ដាក់​បណ្ដា‌សា​ប្រជាជន​នេះ​ឲ្យ​យើង ព្រោះ​គេ​ពូកែ​ជាង​យើង ប្រហែល​ជា​យើង​អាច​នឹង​ឈ្នះ​គេ​បាន ហើយ​បណ្តេញ​គេ​ចេញ​ពី​ស្រុក​នេះ ដ្បិត​យើង​ដឹង​ថា អ្នក​ណា​ដែល​លោក​ឲ្យ​ពរ អ្នក​នោះ​បាន​ពរ ហើយ​អ្នក​ណា​ដែល​លោក​ដាក់​បណ្ដា‌សា អ្នក​នោះ​ក៏​ត្រូវ​បណ្ដា‌សា​មែន»។


លុះ​ភ្លឺ​ឡើង ពួក​សាសន៍​យូដា​បាន​ឃុប​ឃិត​គ្នា ហើយ​ស្បថ​ស្បែ​ថា​នឹង​មិន​បរិភាគ ឬ​ផឹក​អ្វី​ឡើយ រហូត​ទាល់​តែ​គេ​បាន​សម្លាប់​លោក​ប៉ុល។


ស្តេច​នោះ​ប្រព្រឹត្ត​នឹង​ពូជ​សាសន៍​យើង​ដោយ​ឆ្លៀវ​ឆ្លាត ហើយ​បង្ខំ​ឲ្យ​បុព្វ​បុរស​របស់​យើង​បំបរ​បង់​ចោល​កូន​តូចៗ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​រស់​តទៅ​ទៀត។


តែ​ពួក​មេ​ដឹកនាំ​របស់​ពួក​ភីលី‌ស្ទីន​ខឹង​នឹង​ទ្រង់ រួច​ទូល​ថា៖ «ចូរ​ឲ្យ​មនុស្ស​នេះ​ទៅ​វិញ​ទៅ ឲ្យ​ត្រឡប់​ទៅ​កន្លែង​ដែល​ទ្រង់​បាន​ឲ្យ​នៅ​នោះ​ទៅ កុំ​ឲ្យ​ចុះ​ទៅ​ទី​ចម្បាំង​ជា‌មួយ​យើង​ឡើយ ក្រែង​លោ​កំពុង​តែ​ច្បាំង គេ​បែរ​ជា​ត្រឡប់​មក​ទាស់​នឹង​យើង​វិញ នោះ​តើ​គេ​មិន​បាន​មេត្រី​នឹង​ចៅ‌ហ្វាយ​គេ ដោយ‌សារ​យក​ក្បាល​របស់​មនុស្ស​ទាំង​នេះ​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម