Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 32:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពួក‌គេ​រហ័ស​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់ពួក‌គេ គឺ​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ​បង្គំ​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា "ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បាន​បង្ហាញ​ដល់​ពួក​គេ គឺ​ពួក​គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​កូន​គោ​នោះ ទាំង​ពោល​ថា “អ៊ីស្រា‌អែល​អើយ នេះ​ជា​ព្រះ​ដែល​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ក៏​រហ័ស​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​គេ ហើយ​បាន​សិត​ធ្វើ​រូប​កូន​គោ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា នែ ពួក​អ៊ីស្រាអែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង​ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បាន​បង្ហាញ​ដល់​ពួក​គេ គឺ​ពួក​គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​ធ្វើ​យញ្ញ‌បូជា​ជូន​រូប​កូន​គោ​នោះ ទាំង​ពោល​ថា “អ៊ីស្រ‌អែល​អើយ នេះ​ជា​ព្រះ​ដែល​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!”។

សូមមើលជំពូក ចម្លង




និក្ខមនំ 32:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ស្ដេច​ក៏មាន​គំនិត​ធ្វើ​រូប​កូន​គោ​មាស​ពីរ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជាជន ថា៖ «ឱ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​យូរ​ណាស់​ហើយ ឥឡូវ​នេះ មើល៍! នេះ​នែ ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។


ទោះ​ជា​ពេល​ដែល​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មាស​មួយ ហើយ​ពោល​ថា "នេះ​ជា​ព្រះ​របស់​យើង ដែល​បាន​នាំ​យើង​ឡើង​ពី​ស្រុក​អេស៊ីព្ទ" ហើយ​គេ​បាន​ប្រមាថ​ព្រះ‌អង្គ​យ៉ាង​ណា​ក្តី


៙ គេ​បាន​ធ្វើ​រូប​កូន​គោ​នៅ​ភ្នំ​ហោរែប ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប ដែល​ធ្វើ​ពី​លោហធាតុ។


ក៏​ប៉ុន្ដែ គេ​បាន​លើក​បញ្ចើច​ព្រះ‌អង្គ ដោយ​មាត់​របស់​គេ អណ្ដាត​របស់​គេបាន​កុហក​ព្រះ‌អង្គ។


អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​មក​ធ្វើ​ជា​រូប​ព្រះ​ណា​ទៀត​អម​ជា‌មួយ​យើង ក៏​មិន​ត្រូវ​យក​មាស​ធ្វើ​ជា​ព្រះ​សម្រាប់​ខ្លួនឡើយ។


អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ណា​ក្រៅ​ពី​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​តែ​បំផ្លាញ​ចោល​ឲ្យ​អស់។


លោក​ទទួល​យក​មាស​ពី​ដៃ​របស់​ពួក‌គេ ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា៖ «ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក!»។


មិន​ត្រូវ​តាំង​សញ្ញា​ជា‌មួយពួក​អ្នក​ស្រុក​នោះ​ឡើយ ហើយ​កាល​ណា​គេ​ទៅ​ផិត​តាម​ព្រះ​របស់​គេ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​គេ នោះ​គេ​នឹង​អញ្ជើញ​អ្នក​ទៅ​បរិ‌ភោគ​យញ្ញ‌បូជា​របស់​គេ


ឯ​ពួក​អ្នក​ដែល​ចាយ​មាស​ពី​ថង់​ដោយ​ឥត​ស្តាយ ហើយ​ថ្លឹង​ប្រាក់​ដោយ​ជញ្ជីង គេ​ជួល​ជាង​មាស ជាង​នោះ​ក៏​ធ្វើ​ជា​ព្រះ​ឲ្យ​គេ រួចគេ​ក្រាប​ចុះ ថ្វាយ​បង្គំ​ចំពោះ​រូប​នោះ។


មិន​មែន​តាម​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​ជា‌មួយ​បុព្វបុរស​របស់​គេ នៅគ្រា​ដែល​យើង​បាន​ដឹក​ដៃ​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ជា​សេចក្ដី​សញ្ញា​ដែល​គេ​បាន​ផ្តាច់​ចេញ ទោះ​បើ​យើង​ជា​ប្ដី​របស់​គេ​ក៏​ដោយ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ដូច្នេះ គេ​នឹង​មិន​ថ្វាយ​យញ្ញ‌បូជា​របស់​គេ​ចំពោះ​រូប​សត្វ​ដែល​គេ​ផិត​ទៅ​តាម​នោះ​ទៀត​ឡើយ នេះ​ហើយ​ជា​ច្បាប់​នៅ​អស់‌កល្ប​ជា‌និច្ច សម្រាប់​គ្រប់​ទាំង​តំណ​គេ​ត​រៀង​ទៅ។


គេ​បាន​ថ្វាយ​យញ្ញ‌បូជាដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​បុព្វបុរស​របស់អ្នក​មិនដែល​កោត​ខ្លាច។


ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ក្រោក​ឡើង ចុះ​ពី​នេះ​ជា​ប្រញាប់​ទៅ ដ្បិតប្រជា‌ជន​របស់អ្នក ដែលអ្នក​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ប្រព្រឹត្ត​យ៉ាងខូច​អាក្រក់។ គេ​រហ័ស​នឹង​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់​គេ គេ​បាន​សិត​ធ្វើ​រូប​ព្រះ​សម្រាប់​គេ​ហើយ"។


ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​ថា អ្នក​រាល់​គ្នា​បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា ដោយ​បាន​សិត​ធ្វើ​រូប​កូន​គោមួយ។ អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​យ៉ាង​រហ័ស​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​អ្នក​រាល់​គ្នា។


ពួក​គេ​ទៅ​ជួប​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង នៅ​ស្រុក​កាឡាដ ហើយ​ប្រាប់​គេ​ថា៖


ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទេ ព្រោះ​គេ​បាន​ផិត​ទៅ​តាម​ព្រះ​ដទៃ ហើយ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ទាំង​នោះ​ទៀត​ផង។ គេឆាប់​នឹង​ងាក​ចេញ​ពី​ផ្លូវ​បុព្វ​បុរស​របស់​គេ គឺ​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ដូច​បុព្វ​បុរស​របស់​គេ​ទេ។


រួច​គេ​ឌាន​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​អ្នក​រាល់​គ្នារឹប​អូស​យក​បាន មក​ឲ្យ​ខ្ញុំ» (ដ្បិត​ខ្មាំងសត្រូវ​សុទ្ធ​តែ​មាន​ក្រវិល​មាស ព្រោះគេ​ជា​កូន​ចៅ​អ៊ីស‌ម៉ា‌អែល)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម