ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 4:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គេ​បាន​អាន​រាជ‌សារ​របស់​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស នៅ​មុខ​រេហ៊ូម និង​ស្មៀន​ស៊ីម‌សាយ ព្រម​ទាំង​សហ‌ការី​របស់​គេ​រួច​ហើយ គេ​ក៏​ប្រញាប់​ប្រញាល់​ទៅ​ជួប​ពួក​សាសន៍​យូដា នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បង្ខំ​ឲ្យ​គេ​បញ្ឈប់​ការ​សាង​សង់ ដោយ​កម្លាំង និង​អំណាច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​គេ​អាន​រាជ‌សារ​របស់​ព្រះចៅ​អើថា‌ស៊ើកសេស​ឲ្យ​លោក​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប ស្ដាប់​ហើយ អ្នក​ទាំង​នោះ​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រើ​កម្លាំង​បង្ខំ​ឲ្យ​ជន‌ជាតិ​យូដា​បញ្ឈប់​ការ​សាង​សង់​ជា​បន្ទាន់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គេ​បាន​អាន​មើល​ព្រះ‌រាជ​សាសន៍​របស់​ស្តេច​អើថា‌ស៊ើក‌សេស នៅ​មុខ​រេហ៊ូម នឹង​ស្មៀន​ស៊ីម‌សាយ ព្រម​ទាំង​ពួក​គូ‌កន​គេ​ស្រេច​ហើយ ស្រាប់​តែ​គេ​ទៅ​ឯ​ពួក​សាសន៍​យូដា នៅ​ក្រុង​យេរូ‌សាឡិម​ជា​ប្រញាប់ ក៏​បង្ខំ​ឲ្យ​គេ​ឈប់ ដោយ​កំឡាំងនឹង​អំណាច

សូមមើលជំពូក

អាល់គីតាប

កាល​គេ​អាន​សារ​របស់​ស្តេច​អើថា‌ស៊ើកសេស​ឲ្យ​លោក​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហ‌ការី​គ្រប់​គ្នា ស្ដាប់​ហើយ អ្នក​ទាំង​នោះ​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រើ​កម្លាំង​បង្ខំ​ឲ្យ​ជន‌ជាតិ​យូដា​បញ្ឈប់​ការ​សាង​សង់​ជា​បន្ទាន់។

សូមមើលជំពូក



អែសរ៉ា 4:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​ផ្ញើ​រាជ​សារ​តប​វិញ​ថា៖ «ជូន​ចំពោះ​លោក​មេ​បញ្ជា‌ការ​រេហ៊ូម និង​លោក​ស៊ីម‌សាយ ជា​ស្មៀន ព្រម​ទាំង​សហ‌ការី​ឯ​ទៀតៗ​ដែល​នៅ​ស្រុក​សាម៉ារី និង​កន្លែង​ឯ​ទៀតៗ​នៃ​ខេត្ត​ខាង​នាយ​ទន្លេ សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត។


ចូរ​ប្រយ័ត្ន មិន​ត្រូវ​ធ្វេស‌ប្រហែស​នឹង​កិច្ច‌ការ​នេះ​ឡើយ។ តើ​ត្រូវ​ឲ្យ​មាន​ការ​ខូច​ខាត​រីក​ធំ​ឡើង នាំ​ឲ្យ​ខាត​បង់​ដល់​ស្តេចឬ?»


ដូច្នេះ កិច្ច‌ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម ក៏​ត្រូវ​បាន​ផ្អាក ហើយ​កិច្ច‌ការ​នោះ​ផ្អាក​រហូត​ដល់​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដារី‌យុស ជា​ស្តេច​ស្រុក​ពើស៊ី។


នៅ​ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ប៊ីសឡាំ មីត្រាដាត ថាបេល និង​គូកន​របស់​គេ​ឯទៀត​ៗ ក៏​បាន​សរសេរ​សំបុត្រ​ថ្វាយ​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី​ដែរ។ សំបុត្រ​នោះ​សរសេរ​ជា​ភាសា​អារ៉ាម ហើយ​មាន​បក​ប្រែ ។


ដ្បិត​ពួក​នោះ គេ​មិន​ដេក​ឡើយ ទាល់​តែ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​មុន​សិន ហើយ​បើ​គេ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ដួល នោះ​គេ​ក៏​ដេក​មិន​លក់​ដែរ។


វេទនា​ដល់​ពួក​អ្នក​ដែល​គិត‌គូរ​អំពើ​ទុច្ចរិត ហើយ​បង្កើត​ការ​អាក្រក់ នៅ​លើ​ដំណេក​របស់​ខ្លួន លុះ​ព្រឹក​ភ្លឺ​ឡើង គេ​ធ្វើ​ការ​នោះ ព្រោះ​គេ​មាន​កម្លាំង​ដៃ​នឹង​ធ្វើ​បាន។


«ជើង​របស់​គេ​រហ័ស​តែ​នឹង​បង្ហូរ​ឈាម