Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 4:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ចូរ​ប្រយ័ត្ន មិន​ត្រូវ​ធ្វេស‌ប្រហែស​នឹង​កិច្ច‌ការ​នេះ​ឡើយ។ តើ​ត្រូវ​ឲ្យ​មាន​ការ​ខូច​ខាត​រីក​ធំ​ឡើង នាំ​ឲ្យ​ខាត​បង់​ដល់​ស្តេចឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 សូម​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​នេះ​ឲ្យ​បាន​ដិត​ដល់ ក្រែង​លោ​ផល​អាក្រក់​កាន់​តែ​រីក​ធំ​ឡើង នាំ​ឲ្យ​ខាត​បង់​រាជ‌ទ្រព្យ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ហើយ​ត្រូវ​ប្រយ័ត កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វេស​ប្រហែស​ចំពោះ​ការ​នោះ​ដែរ នឹង​ឲ្យ​មាន​ការ​ខូច​ខាត​កើត​ឡើង​ដល់​ពួក​ស្តេច​ធ្វើ​អី។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 សូម​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​នេះ​ឲ្យ​បាន​ដិត​ដល់ ក្រែង​លោ​ផល​អាក្រក់​កាន់​តែ​រីក​ធំ​ឡើង នាំ​ឲ្យ​ខាត​បង់​រាជ‌ទ្រព្យ»។

សូមមើលជំពូក ចម្លង




អែសរ៉ា 4:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​ព្រះ‌ករុណា​ជ្រាប​ថា ប្រសិន‌បើ​គេ​សង់​ក្រុង​នេះឡើង​វិញ ហើយ​កំផែង​ក៏​ហើយ​ជា​ស្រេច នោះ​គេ​នឹង​លែង​បង់​ពន្ធ​ដារ សួយ‌សារ​អាករ ឬ​ពន្ធ​ផ្លូវ ហើយព្រះករុណា​នឹង​ខាត​បង់​រាជទ្រព្យ​មិន​ខាន។


ដូច្នេះ ចូរ​អស់​លោក​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង​នោះ​បញ្ឈប់​កិច្ច‌ការ​នោះ​ទៅ កុំ​ឲ្យ​គេ​សង់​ទី​ក្រុង​នោះ​ឡើង​វិញ​ឡើយ រហូត​ទាល់​តែ​មាន​បញ្ជា​ចេញ​ពី​យើង។


កាល​គេ​បាន​អាន​រាជ‌សារ​របស់​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស នៅ​មុខ​រេហ៊ូម និង​ស្មៀន​ស៊ីម‌សាយ ព្រម​ទាំង​សហ‌ការី​របស់​គេ​រួច​ហើយ គេ​ក៏​ប្រញាប់​ប្រញាល់​ទៅ​ជួប​ពួក​សាសន៍​យូដា នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បង្ខំ​ឲ្យ​គេ​បញ្ឈប់​ការ​សាង​សង់ ដោយ​កម្លាំង និង​អំណាច។


ហើយ​ឲ្យ​មាន​អធិបតី​បី​រូប គ្រប់​គ្រង​លើ​នាយក​ទាំង​នោះ ដើម្បី​ឲ្យ​គេ​ធ្វើ​របាយ​ការណ៍​ជូន​លោក​ទាំង​បី ប្រ‌យោជន៍​មិន​ឲ្យ​ខូច​ខាត​ផល​ប្រយោជន៍​របស់​ស្ដេច ឯ​ដានី‌យ៉ែល​ក៏​នៅ​ក្នុង​ពួក​អធិបតី​នោះ​ដែរ។


បន្ទាប់​មក ដានី‌យ៉ែល​បាន​ត្រឡប់​ជា​កំពូល​លើ​ពួក​អធិបតី និង​ពួក​នាយក​ទាំង​ប៉ុន្មាន ព្រោះ​លោក​មាន​វិញ្ញាណ​មួយ​ដ៏​វិសេស ហើយ​ស្ដេច​មាន​បំណង​នឹង​តែង​តាំង​លោក ឲ្យ​ត្រួត​លើ​នគរ​ទាំង​មូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម