Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 4:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 កាល​គេ​បាន​អាន​មើល​ព្រះ‌រាជ​សាសន៍​របស់​ស្តេច​អើថា‌ស៊ើក‌សេស នៅ​មុខ​រេហ៊ូម នឹង​ស្មៀន​ស៊ីម‌សាយ ព្រម​ទាំង​ពួក​គូ‌កន​គេ​ស្រេច​ហើយ ស្រាប់​តែ​គេ​ទៅ​ឯ​ពួក​សាសន៍​យូដា នៅ​ក្រុង​យេរូ‌សាឡិម​ជា​ប្រញាប់ ក៏​បង្ខំ​ឲ្យ​គេ​ឈប់ ដោយ​កំឡាំងនឹង​អំណាច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 កាល​គេ​បាន​អាន​រាជ‌សារ​របស់​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស នៅ​មុខ​រេហ៊ូម និង​ស្មៀន​ស៊ីម‌សាយ ព្រម​ទាំង​សហ‌ការី​របស់​គេ​រួច​ហើយ គេ​ក៏​ប្រញាប់​ប្រញាល់​ទៅ​ជួប​ពួក​សាសន៍​យូដា នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បង្ខំ​ឲ្យ​គេ​បញ្ឈប់​ការ​សាង​សង់ ដោយ​កម្លាំង និង​អំណាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 កាល​គេ​អាន​រាជ‌សារ​របស់​ព្រះចៅ​អើថា‌ស៊ើកសេស​ឲ្យ​លោក​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប ស្ដាប់​ហើយ អ្នក​ទាំង​នោះ​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រើ​កម្លាំង​បង្ខំ​ឲ្យ​ជន‌ជាតិ​យូដា​បញ្ឈប់​ការ​សាង​សង់​ជា​បន្ទាន់។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 កាល​គេ​អាន​សារ​របស់​ស្តេច​អើថា‌ស៊ើកសេស​ឲ្យ​លោក​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហ‌ការី​គ្រប់​គ្នា ស្ដាប់​ហើយ អ្នក​ទាំង​នោះ​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រើ​កម្លាំង​បង្ខំ​ឲ្យ​ជន‌ជាតិ​យូដា​បញ្ឈប់​ការ​សាង​សង់​ជា​បន្ទាន់។

សូមមើលជំពូក ចម្លង




អែសរ៉ា 4:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទ្រង់​ក៏​ធ្វើ​ព្រះ‌រាជ​សាសន៍ តប​ទៅ​ចាង‌ហ្វាង​រេហ៊ូម នឹង​ស្មៀន​ស៊ីម‌សាយ ព្រម​ទាំង​ពួក​គូ‌កន​គេ​ដែល​នៅ​ស្រុក​សាម៉ារី នឹង​ស្រុក​ឯ​ទៀត នៅ​ខាង​នាយ​ទន្លេ​ថា សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ៘


ហើយ​ត្រូវ​ប្រយ័ត កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វេស​ប្រហែស​ចំពោះ​ការ​នោះ​ដែរ នឹង​ឲ្យ​មាន​ការ​ខូច​ខាត​កើត​ឡើង​ដល់​ពួក​ស្តេច​ធ្វើ​អី។


ដូច្នេះ គេ​លែង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ការ​នោះ​ក៏​ខាន​ធ្វើ​ដរាប​ដល់​ឆ្នាំ​ទី​២​ក្នុង​រាជ្យ​ដារី‌យុស ជា​ស្តេច​ពើស៊ី។


រួច​មក នៅ​ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស នោះ​ប៊ីសឡាំ មីត្រា‌ដាត ថាបេល នឹង​គូ‌កន​របស់​គេ ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ពើស៊ី មាន​សេចក្ដី​កត់​ទុក​ជា​អក្សរ​តាម​ភាសា​អារ៉ាម


ដ្បិត​ពួក​នោះ គេ​មិន​ដេក​ឡើយ ទាល់​តែ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​មុន​សិន ហើយ​បើ​គេ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ដួល នោះ​គេ​ក៏​ដេក​មិន​លក់​ដែរ


វេទនា​ដល់​ពួក​អ្នក​ដែល​គិត‌គូរ​អំពើ​ទុច្ចរិត ហើយ​បង្កើត​ការ​អាក្រក់ នៅ​លើ​ដំណេក​របស់​ខ្លួន លុះ​ព្រឹក​ភ្លឺ​ឡើង នោះ​គេ​ធ្វើ​ការ​នោះ​ទៅ ពី​ព្រោះ​គេ​មាន​កំឡាំង​ដៃ​នឹង​ធ្វើ​បាន


ជើង​គេ​រហ័ស​នឹង​កំចាយ​ឈាម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម