Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 4:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 នៅ​ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ប៊ីសឡាំ មីត្រាដាត ថាបេល និង​គូកន​របស់​គេ​ឯទៀត​ៗ ក៏​បាន​សរសេរ​សំបុត្រ​ថ្វាយ​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី​ដែរ។ សំបុត្រ​នោះ​សរសេរ​ជា​ភាសា​អារ៉ាម ហើយ​មាន​បក​ប្រែ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 នៅ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ជា​ស្ដេច​ស្រុក​ពែរ្ស លោក​ប៊ីស‌ឡាំ លោក​មីត្រា‌ដាត លោក​តាបេល និង​បក្ស​ពួក​របស់​គេ ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស​ជា​ស្ដេច​ស្រុក​ពែរ្ស​ដែរ។ សារ​នោះ​សរសេរ​ជា​អក្សរ​អារ៉ាម និង​ភាសា​អារ៉ាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​មក នៅ​ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស នោះ​ប៊ីសឡាំ មីត្រា‌ដាត ថាបេល នឹង​គូ‌កន​របស់​គេ ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ពើស៊ី មាន​សេចក្ដី​កត់​ទុក​ជា​អក្សរ​តាម​ភាសា​អារ៉ាម

សូមមើលជំពូក ចម្លង

អាល់គីតាប

7 នៅ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស ជា​ស្តេច​ស្រុក​ពែរ្ស លោក​ប៊ីស‌ឡាំ លោក​មីត្រា‌ដាត លោក​តាបេល និង​បក្ស​ពួក​របស់​គេ ក៏​បាន​សរសេរ​សារ​ជូន​ស្តេច​អើថា‌ស៊ើកសេស​ជា​ស្តេច​ស្រុក​ពែរ្ស​ដែរ។ សារ​នោះ​សរសេរ​ជា​អក្សរ​អារ៉ាម និង​ភាសា​អារ៉ាម។

សូមមើលជំពូក ចម្លង




អែសរ៉ា 4:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អេលា‌គីម ជា​កូន​ហ៊ីល‌គីយ៉ា និង​សេប‌ណា ហើយ​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសា‌កេ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​ជា​ភាសា​អារ៉ាម​មក​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​របស់​ពួក​យូដា ឲ្យ​ពួក​បណ្ដា‌ជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ឮ»។


កាល​ខ្មាំង​សត្រូវ​របស់​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ឮ​ថា ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ កំពុង​សង់​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល


ស្ដេច​ក៏​ផ្ញើ​រាជ​សារ​តប​វិញ​ថា៖ «ជូន​ចំពោះ​លោក​មេ​បញ្ជា‌ការ​រេហ៊ូម និង​លោក​ស៊ីម‌សាយ ជា​ស្មៀន ព្រម​ទាំង​សហ‌ការី​ឯ​ទៀតៗ​ដែល​នៅ​ស្រុក​សាម៉ារី និង​កន្លែង​ឯ​ទៀតៗ​នៃ​ខេត្ត​ខាង​នាយ​ទន្លេ សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត។


រេហ៊ូម​ដែល​ជា​មេ​បញ្ជា‌ការ និង​ស៊ីម‌សាយ​ដែល​ជា​ស្មៀន បាន​សរសេរ​សំបុត្រ​ថ្វាយ​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ពោល​ទាស់​អំពី​ដំណើរ​ក្រុង​យេរូ‌សាឡិម បែប​យ៉ាង​នេះ​ថា៖


«រេហ៊ូម ជា​មេ​បញ្ជា‌ការ ស៊ីម‌សាយ ជា​ស្មៀន ព្រម​ទាំង​សហ‌ការី​ឯ​ទៀតៗ​របស់​ខ្លួន ពួក​ឌីណា ពួក​អ័ផារ‌សាថាក់ ពួក​ថើផែល អ័រផារ៉ាស ពួកអើកាវេ ពួក​បាប៊ី‌ឡូន ពួក​ស៊ូសាន ពួក​ដេហាវេ និង​ពួក​អេឡាំ


នេះ​ជា​សំណៅ​សំបុត្រ​ដែល​ថា‌ថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ និង​សេថារ-បូសណាយ ព្រម​ទាំង​ពួក​ទេសាភិបាល ជា​សហ‌ការី​របស់​លោក ដែល​នៅ​ខេត្ត​ខាង​នាយ​ទន្លេ បាន​ផ្ញើ​ទៅ​ព្រះ‌បាទ​ដារីយុស។


ក្រោយ​ការ​ទាំង​នោះ​មក ក្នុង​រជ្ជ‌កាល​ព្រះ​បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​អែសរ៉ា កូន​សេរ៉ា‌យ៉ា ដែល​ជា​កូន​អ័សារា អ័សារាជា​កូន​ហ៊ីល‌គីយ៉ា


គេ​ក៏​បាន​ប្រគល់​រាជ‌ក្រឹត្យ​រប​ស់​ស្ដេច ជូន​លោក​នា‌យក​តំ​ណាង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​លោក​ទាំង​នោះ​ក៏​ជួយ​គាំ​ទ្រ​ប្រជា‌ជន និង​ព្រះ‌ដំណាក់​របស់​ព្រះ»។


នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទីម្ភៃ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ស្រា​ថ្វាយ​ស្ដេច។ ពី​មុនមក ខ្ញុំ​មិន​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម​ក្រំ​នៅ​ចំពោះ​ស្ដេច​ឡើយ។


ឯ​អេលា‌គីម សេប‌ណា និង​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសា‌កេថា៖ «សូម​មាន​ប្រសាសន៍ ជា​ភាសា​អើរ៉ាម​មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា​មក​យើង​ខ្ញុំ ឲ្យ​ពួក​បណ្ដា‌ជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ឡើយ»។


ឥឡូវ​នេះ ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​ពិត​ប្រាប់​លោក។ មើល៍ ស្តេច​បី​អង្គ​ទៀត​នឹង​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​ពើស៊ី។ ស្តេច​ទី​បួន​នឹង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ស្ដេច​ឯ​ទៀត​ទាំង​អស់ ហើយ​ពេល​ស្ដេច​នោះ​មាន​អំណាច​ខ្លាំង​ដោយ‌សារ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ងើប​ឡើង ទាស់​នឹង​អាណា‌ចក្រ​ក្រិក។


ដូច្នេះ ពួក​ខាល់ដេ​ទូល​ស្តេច​វិញ (ជា​ភាសា​អារ៉ាម) ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! សូម​ព្រះ​ករុណា​ប្រាប់​ពី​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បម្រើ​ចុះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម