អែសរ៉ា 4:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ចូលមកជួបសូរ៉ូបាបិល និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយជម្រាបថា៖ «សូមឲ្យពួកយើងសាងសង់ជាមួយអស់លោកផង ដ្បិតពួកយើងក៏ថ្វាយបង្គំព្រះរបស់អស់លោក ដូចជាអស់លោកដែរ យើងបានថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងតែពីគ្រាដែលព្រះបាទអេសារ-ហាដោន ជាស្តេចស្រុកអាសស៊ើរ បាននាំយើងមកនៅស្រុកនេះមកម្ល៉េះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះពួកគេនាំគ្នាមកជួបលោកសូរ៉ូបាបិល និងអស់លោកជាមេក្រុមគ្រួសារ ហើយជម្រាបថា៖ «ពួកយើងចង់សាងសង់ជាមួយអស់លោក ដ្បិតពួកយើងក៏គោរពបម្រើព្រះជាម្ចាស់ ជាព្រះរបស់អស់លោក ដូចជាអស់លោកដែរ ព្រមទាំងថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងពីជំនាន់ដែលព្រះចៅអេសារ-ហាដោន ជាស្ដេចស្រុកអាស្ស៊ីរី នាំពួកយើងមកទីនេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេក៏ចូលមកឯសូរ៉ូបាបិល នឹងពួកអ្នកដែលជាកំពូលលើវង្សរបស់ពួកឰយុកោ និយាយថា សូមឲ្យយើងរាល់គ្នាស្អាងជាមួយនឹងអ្នករាល់គ្នាផង ដ្បិតយើងក៏ស្វែងរកតាមព្រះនៃអ្នករាល់គ្នា ដូចជាអ្នករាល់គ្នាដែរ យើងរាល់គ្នាបានថ្វាយយញ្ញបូជាដល់ទ្រង់ តាំងពីគ្រាដែលអេសារ-ហាដោន ជាស្តេចស្រុកអាសស៊ើរ បាននាំយើងមកនៅស្រុកនេះ អាល់គីតាប នោះពួកគេនាំគ្នាមកជួបលោកសូរ៉ូបាបិល និងអស់លោកជាមេក្រុមគ្រួសារ ហើយជម្រាបថា៖ «ពួកយើងចង់សាងសង់ជាមួយអស់លោក ដ្បិតពួកយើងក៏គោរពបម្រើអុលឡោះជាម្ចាស់របស់អស់លោក ដូចជាអស់លោកដែរ ព្រមទាំងធ្វើគូរបានជូនទ្រង់ តាំងពីជំនាន់ដែលស្តេចអេសារ-ហាដោន ជាស្តេចស្រុកអាស្ស៊ីរី នាំពួកយើងមកទីនេះ»។ |
រួចមកស្តេចអាសស៊ើរ ទ្រង់នាំយកមនុស្សពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត និងក្រុងសេផាវែម ទៅដាក់ឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី ជំនួសពួកកូនចៅអ៊ីស្រាអែលវិញ អ្នកទាំងនោះបានស្រុកសាម៉ារីជារបស់គេ ហើយក៏អាស្រ័យនៅក្នុងអស់ទាំងទីក្រុងស្រុកនោះ។
ហេតុនោះហើយដែលសាសន៍ទាំងនោះបានកោតខ្លាចដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះឆ្លាក់របស់ខ្លួនគេផង ឯកូនចៅរបស់គេ នោះក៏ប្រព្រឹត្តដូចជាឪពុករៀងតមក ដរាបដល់សព្វថ្ងៃនេះដែរ។
ពេលព្រះអង្គកំពុងថ្វាយបង្គំនៅក្នុងវិហាររបស់ព្រះនីសរូក ជាព្រះរបស់ទ្រង់ នោះអ័ឌរ៉ាម៉ាលេក និងសារេស៊ើរជាបុត្រទ្រង់ បានធ្វើគុតទ្រង់ដោយដាវ ហើយរត់រួចទៅស្រុកអារ៉ារ៉ាត។ អេសារ-ហាដោនជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
ដូច្នេះ ពួកមេលើវង្សានុវង្សរបស់ឪពុកក្នុងពួកយូដា និងពួកបេនយ៉ាមីន ពួកសង្ឃ និងពួកលេវី គឺអស់អ្នកដែលព្រះបានបណ្ដាលចិត្ត ឲ្យឡើងទៅសង់ព្រះដំណាក់របស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេក៏នាំគ្នាក្រោកឡើង
អ្នកទាំងនោះបានវិលត្រឡប់មកវិញ ជាមួយសូរ៉ូបាបិល យេសួរ នេហេមា សេរ៉ាយ៉ា រេអេឡាយ៉ា ម៉ាដេកាយ ប៊ីលសាន មីសផា ប៊ីកវ៉ាយ រេហ៊ូម និងប្អាណា។ ចំនួនប្រជាជនអ៊ីស្រាអែលមានដូចតទៅៈ
ប៉ុន្ដែ មានពួកសង្ឃជាច្រើន ព្រមទាំងពួកលេវី និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ជាមនុស្សចាស់ៗដែលបានឃើញព្រះដំណាក់ជំនាន់មុន នាំគ្នាយំជាខ្លាំង នៅពេលឃើញគេចាក់គ្រឹះព្រះដំណាក់នេះ តែក៏មានមនុស្សជាច្រើនស្រែកហ៊ោដោយអរសប្បាយដែរ
ពេលនោះ យេសួរ ជាកូនយ៉ូសាដាក និងពួកសង្ឃ ជាបងប្អូនរបស់លោក និងសូរ៉ូបាបិល ជាកូនសាលធាល ហើយបងប្អូនរបស់លោកក៏នាំគ្នាស្អាងអាសនារបស់ព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យបានថ្វាយតង្វាយដុត តាមដែលបានកត់ទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ។
ដូច្នេះ ឱព្រះនៃយើងខ្ញុំ ជាព្រះដ៏ធំ ហើយមានឫទ្ធានុភាព គួរឲ្យស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសអើយ សូមកុំឲ្យសេចក្ដីទេវនាទាំងប៉ុន្មាន ដែលបានកើតមានដល់យើងខ្ញុំ ព្រមទាំងស្តេច ពួកមេ ពួកសង្ឃ ពួកហោរា បុព្វបុរសយើងខ្ញុំ និងប្រជារាស្ត្រទាំងប៉ុន្មានរបស់ព្រះអង្គ ចាប់ពីគ្រារបស់ពួកស្តេចស្រុកអាសស៊ើរ រហូតដល់សព្វថ្ងៃនេះ រាប់ថាជាការតិចតួចឡើយ។
ហេតុនោះ ព្រះបាទសានហេរីបជាស្តេចអាសស៊ើរក៏ត្រឡប់ទៅអាស្រ័យនៅឯក្រុងនីនីវេវិញ។
ពេលទ្រង់កំពុងតែថ្វាយបង្គំនៅក្នុងវិហាររបស់ព្រះនីសរូក ជាព្រះនៃទ្រង់ នោះអ័ឌរ៉ាម៉ាលេក និងសារេស៊ើរ ជាបុត្ររបស់ទ្រង់ បានធ្វើគុតទ្រង់ដោយដាវ ហើយរត់រួចទៅឯស្រុកអារ៉ារ៉ាតទៅ នោះអេសារ-ហាដោន ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ស្រុកអាសស៊ើរមិនអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏មិនព្រមជិះសេះទៀតដែរ យើងខ្ញុំលែងពោលទៅស្នាដៃរបស់យើងខ្ញុំ ថាជា "ព្រះរបស់យើងខ្ញុំ" ទៀតហើយ ដ្បិតនៅក្នុងព្រះអង្គ កូនកំព្រារកបានសេចក្ដីមេត្តាករុណា។
តែដោយព្រោះពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក ជាអ្នកដែលបានលបចូលមកអង្កេតមើលសេរីភាព ដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រឡប់ជាទាសករវិញ
គេជាអ្នកប្រឆាំងនឹងសេចក្ដីពិត ដូចយ៉ានេស និងយ៉ាមប្រេស បានប្រឆាំងនឹងលោកម៉ូសេដែរ គេជាមនុស្សមានគំនិតខូច ហើយឥតប្រយោជន៍ខាងជំនឿ។