ពេលនោះ ទេវតានៃព្រះយេហូវ៉ាបង្គាប់ដល់កាដ ឲ្យទៅទូលព្រះបាទដាវីឌ ឲ្យទ្រង់ឡើងទៅស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា ត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស។
អែសរ៉ា 2:68 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេមកដល់ព្រះដំណាក់របស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម មានពួកមេដឹកនាំក្រុមគ្រួសារ បានថ្វាយតង្វាយស្ម័គ្រពីចិត្ត សម្រាប់សាងសង់ព្រះដំណាក់របស់ព្រះ នៅកន្លែងដើមឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមកដល់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយចំនួនធំបានថ្វាយតង្វាយស្ម័គ្រចិត្ត សម្រាប់ការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកខ្លះ ជាកំពូលលើវង្សរបស់ឪពុកគេ កាលបានមកដល់ព្រះវិហារព្រះយេហូវ៉ា នៅក្រុងយេរូសាឡិមហើយ នោះគេក៏ថ្វាយដង្វាយស្ម័គ្រពីចិត្ត សំរាប់នឹងស្អាងព្រះវិហារនៃព្រះ នៅកន្លែងចាស់ឡើងវិញ អាល់គីតាប ពេលមកដល់ដំណាក់របស់អុលឡោះតាអាឡានៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយចំនួនធំបានជូនជំនូនស្ម័គ្រចិត្ត សម្រាប់ការសាងសង់ដំណាក់របស់អុលឡោះនៅកន្លែងដើមឡើងវិញ។ |
ពេលនោះ ទេវតានៃព្រះយេហូវ៉ាបង្គាប់ដល់កាដ ឲ្យទៅទូលព្រះបាទដាវីឌ ឲ្យទ្រង់ឡើងទៅស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា ត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស។
ព្រះបាទដាវីឌក៏មានរាជឱង្ការថា៖ «នេះគឺជាព្រះវិហាររបស់ព្រះយេហូវ៉ាដ៏ជាព្រះ ហើយនេះជាអាសនានៃតង្វាយដុតសម្រាប់ពួកអ៊ីស្រាអែលហើយ»។
ព្រះបាទសាឡូម៉ូនចាប់ផ្ដើមស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា នៅលើភ្នំម៉ូរីយ៉ា ក្នុងក្រុងយេរូសាឡិម ត្រង់កន្លែងដែលព្រះយេហូវ៉ាបានលេចឲ្យព្រះដាវីឌ ជាបិតាបានឃើញ ជាកន្លែងព្រះបាទដាវីឌបានតម្រូវទុក នៅទីលានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស។
គេថ្វាយជាមាសប្រាំមួយម៉ឺនមួយពាន់ដារីក ប្រាក់ប្រាំពាន់ម៉ានេ និងសម្លៀកបំពាក់ពួកសង្ឃមួយរយសម្រាប់ ដាក់ក្នុងឃ្លាំងសម្រាប់ការងារនោះ តាមសមត្ថភាពរបស់ខ្លួន។
គេដាក់អាសនានោះទៅលើគ្រឹះចាស់ ដ្បិតគេភ័យខ្លាចដោយព្រោះប្រជាជននៅស្រុកនោះ ហើយគេថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ានៅលើអាសនា គឺគេថ្វាយតង្វាយដុតទាំងព្រឹក ទាំងល្ងាច។
ដ្បិតយើងខ្ញុំជាបាវបម្រើគេមែន ប៉ុន្ដែ ព្រះនៃយើងខ្ញុំមិនបានបោះបង់ចោលយើងខ្ញុំ ក្នុងពេលយើងនៅបម្រើគេឡើយ គឺបានសម្ដែងព្រះហឫទ័យសប្បុរសដល់យើងខ្ញុំ ឲ្យបានរស់ឡើងវិញបន្តិច នៅចំពោះពួកស្តេចស្រុកពើស៊ី ដើម្បីតាំងព្រះដំណាក់របស់ព្រះនៃយើងខ្ញុំ ហើយជួសជុលទីបាក់បែកឡើងវិញ ព្រមទាំងឲ្យមានកំផែងនៅស្រុកយូដា និងក្រុងយេរូសាឡិមឡើង។
ប្រជារាស្ត្ររបស់ព្រះកុរណា នឹងថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលព្រះករុណាដឹកនាំក្បួនទ័ព នៅលើភ្នំបរិសុទ្ធ ។ ពួកយុវជនរបស់ព្រះករុណា នឹងចូលមកគាល់ព្រះករុណា ដូចទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាល ។
«ចូរប្រាប់កូនចៅអ៊ីស្រាអែល ឲ្យគេយកតង្វាយមកថ្វាយយើង ត្រូវទទួលតង្វាយដែលថ្វាយដល់យើងនោះ ពីអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត។
ដូច្នេះ អស់អ្នកដែលមានសេចក្ដីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្ដាលឲ្យថ្វាយស្ម័គ្រពីចិត្ត ក៏យកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ា សម្រាប់ការធ្វើត្រសាលជំនុំ សម្រាប់ការងារក្នុងត្រសាល ហើយសម្រាប់សម្លៀកបំពាក់បរិសុទ្ធ។
កូនចៅអ៊ីស្រាអែលទាំងអស់ គឺទាំងប្រុសទាំងស្រី ដែលមានចិត្តបណ្ដាលឲ្យថ្វាយអ្វីៗសម្រាប់កិច្ចការដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ នោះក៏នាំគ្នាយកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត។
លោកម៉ូសេក៏ប្រគល់អស់ទាំងតង្វាយ ដែលកូនចៅអ៊ីស្រាអែលបានយកមកថ្វាយ ដល់អ្នកទាំងនោះ សម្រាប់ការសង់ទីបរិសុទ្ធ ហើយរៀងរាល់ព្រឹក គេនៅតែយកតង្វាយស្ម័គ្រពីចិត្តមកជូនលោកម៉ូសេ
ដ្បិតបើមានចិត្តខ្នះខ្នែងមែន នោះព្រះសព្វព្រះហឫទ័យទទួល តាមអ្វីៗដែលអ្នកនោះមាន មិនមែនតាមអ្វីៗដែលគ្មាននោះទេ។
ដ្បិតខ្ញុំធ្វើបន្ទាល់ថា គេស្ម័គ្រចិត្តថ្វាយតាមសមត្ថភាពរបស់គេ ហើយលើសពីសមត្ថភាពរបស់គេទៅទៀត
ត្រូវឲ្យម្នាក់ៗថ្វាយតាមដែលខ្លួនបានសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះស្រឡាញ់អ្នកដែលថ្វាយដោយចិត្តរីករាយ។